ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គម ឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមមកប្រើប្រាស់សេវា ប.ស.ស កាន់តែច្រើនបន្ថែមទៀត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន, លើកឡើងបញ្ហាប្រឈម សំណូមពរ និងផែនការការងារអនុវត្តបន្តកាលពីថ្ងៃទី ០៤ មីនា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលខិតខំប្រឹងប្រែងយ៉ាងមមាញឹកក្នុងផ្ដល់ព័ត៌មាន ផលិតមាតិកាផ្សព្វផ្សាយ និងចុះផ្សព្វផ្សាយអំពីការអនុវត្តរបបសន្តិសុខសង្គមជូនដល់សមាជិក ប.ស.ស. និងសាធារណជន ជាពិសេសកិច្ចសហការជាមួយស្ថាប័ន អង្គការដៃគូនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិតអគ្គនាយករង បានបន្ដជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវបន្ដកិច្ចសហការជាមួយអង្គភាពក្រោមឱវាទ ប.ស.ស. ក៏ដូចជាស្ថាប័ន អង្គការនានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្ដបង្កើនការផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ និងមានការទទួលស្គាល់កាន់តែច្រើនបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


