ព័ត៌មានអន្ដរជាតិ
ប៉ូឡូញចង់ឲ្យអាមេរិក ដាក់នុយក្លេអ៊ែរលើដីខ្លួន ទុកបន្លាច ពូទីន
ដោយសារតែលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ី ប្រទេសបូឡូញបានបង្ហាញចេតនា សុំឲ្យអាមេរិក យកអាវុធនុយក្លេអ៊ែរមកដាក់លើទឹកដីរបស់ខ្លួន ទុកបន្លាចលោក វ្ល៉ាឌីមៀរ ពូទីន។

ថ្លែងក្នុងបទសម្ភាសជាមួយ Financial Times ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានអំពាវនាវដល់លោក ដូណាល់ ត្រាំ ឲ្យយកអាវុធនុយក្លេអ៊ែរអាមេរិកមកដាក់លើទឹកដីប៉ូឡូញមក ព្រោះថាការគំរាមកំហែងរបស់រុស្ស៊ី កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីការកំញើញទៅរុស្ស៊ីហើយនោះ លោក Duda បញ្ជាក់ថា អាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន ក៏នឹងដើម្បីឆ្លើយតបទៅការសម្រេចចិត្តរបស់លោកពូទីន កាលពីឆ្នាំ២០២៣ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅប្រទេសបេឡារុស ដែលមានព្រំប្រទល់ជាប់ប៉ូឡូញនិងអ៊ុយក្រែន ផងដែរ។
នៅពេលសួរថាតើវត្តមានអាវុធនុយក្លេអ៊ែរ នឹងធ្វើឱ្យប៉ូឡូញមានសុវត្ថិភាពដោយរបៀបណានោះ? ស្រាប់តែលោក Duda ឆ្លើយថា វានឹងធ្វើអាមេរិក កាន់តែមានការប្តេជ្ញាមុតមាំ ចំពោះសន្តិសុខប៉ូឡូញ។ លោកលើកឡើងថា រាល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធអាមេរិក និងណាតូ ដែលយើងមាននៅលើដីរបស់យើង គឺធ្វើឲ្យអាមេរិក និងសម្ព័ន្ធអាត្លង់ទិកខាងជើង កាន់តែមានចិត្ត ការពារទឹកដីនេះ”។

នេះមិនមែនលើកដំបូងឡើយ ដែលប៉ូឡូញចង់ឲ្យអាមេរិក ដាក់អាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន។ ជាក់ស្តែងកាលពីដើមឆ្នាំមុន លោក Duda ដដែលនេះ ក៏បង្ហើបពីបំណងដាក់អាវុធនុយក្លេអ៊ែរអាមេរិកផងដែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគាំទ្រ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសាររឿងនេះ កាលនោះ ថ្នាក់ដឹកនាំប៉ូឡូញ បានកើតមានជម្លោះផ្ទៃក្នុងមើលមុខគ្នាមិនចំ ដោយសារតែសកម្មភាពបែបនេះនឹងបង្កឲ្យមានហានិភ័យខ្ពស់ អាចឈានដល់ការផ្ទុះសង្គ្រាមធំជាមួយប្រទេសជាភូមិផងរបងជាមួយគ្នាទៀតផង។
សូមបញ្ជាក់ថា ក្រោមកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ សហរដ្ឋអាមេរិកអាចរក្សាអាវុធប្រល័យលោកមួយចំនួនបានតែនៅក្នុងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគីប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ត្រៀមចាត់វិធានការ ឆ្លើយតបការបើកមូលដ្ឋានមីស៊ីលថ្មីរបស់អាមេរិកលើទឹកដីប៉ូឡូញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


