កីឡា
Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim គួរទិញចូលមកពង្រឹងក្រុម
អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand បានទទូចឱ្យអ្នកចាត់ការលោក Ruben Amorim ទិញចូលកីឡាករថ្មីចំនួន ៤ នាក់ ដើម្បីមកពង្រឹងក្រុមនៅរដូវកាលក្រោយ។

Man United នៅរដូវកាលនេះ ហាក់ពុំទាន់ល្អគ្រប់គ្រាន់នៅឡើយ ទោះពួកគេបានផ្លាស់ប្តូរអ្នកចាត់ការថ្មី និងបាននាំចូលកីឡាករថ្មីៗមួយចំនួនក៏ដោយ។ ក្នុងនោះឆ្លងកាត់ ៣១ ប្រកួតនៅ Premier League ពួកគេមាន ៣៨ ពិន្ទុ និងឈរនៅលេខរៀងទី ១៣ ក្នុងតារាងចំណាត់ថ្នាក់ ខណៈកំណត់ត្រានេះ ជាកំណត់ត្រាដ៏អាក្រក់បំផុត ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩២ មក។

បន្ទាប់ពីបញ្ចប់ការប្រកួតរវាង Man United ទល់នឹង Manchester City កាលពីថ្ងៃ អាទិត្យ ទី ៦ កន្លងទៅ លោក Ferdinand បានលើកឡើងពីអ្វីដែលលោក Amorim គួរតែកែតម្រូវថា៖ «ខ្ញុំគិតថា ពួកគេត្រូវការកីឡាករ ៤ ឬ ៥ នាក់…។ ខ្ញុំចង់បានខ្សែបម្រើការពារម្នាក់ ដើម្បីចាប់ដៃគូជាមួយ Ugarte…។ តើអ្នកដឹងទេ ថា នរណាដែលខ្ញុំចង់បាន? គឺ Adam Wharton»។
បុរសសញ្ជាតិ អង់គ្លេស វ័យ ៤៦ ឆ្នាំបានបន្តថា៖ «Victor Osimhen។ ខ្ញុំដឹង ខ្ញុំសូមទោស Napoli និង Galatasaray។ ប្រសិនបើខ្ញុំជាថ្នាក់ដឹកនាំ Man United នោះ Osimhen នឹងមក Man United នៅឆ្នាំក្រោយ។ ខ្ញុំនឹងធ្វើវាឱ្យកើតឡើងឱ្យបាន»។
លោក Ferdinand បានបន្តថា៖ «ម្នាក់ទៀត ខ្ញុំនឹងទិញ Cunha។ គាត់បានបញ្ជាក់យ៉ាងច្បាស់ ថា គាត់ចង់ចាកចេញពី Wolves។ ដូច្នេះខ្ញុំនឹងធ្វើវា ហើយចុះកុងត្រាយក Cunha។ អ្នកដឹងទេ ថា នរណាជាកីឡាករម្នាក់ទៀត ដែលខ្ញុំនឹងចុះកុងត្រា? នោះគឺ Jeremie Frimpong ដែលលេងនៅខ្សែការពារស្លាបស្តាំ»។




ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


