ចរាចរណ៍
ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់
បុរសម្នាក់ ជានាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពីបើករថយន្តបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ រងរបួសយ៉ាងដំណំ ដោយសារខឹងជនរងគ្រោះគោះកញ្ចក់រថយន្តរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ ត្រង់ចំណុចខាងមុខផ្ទះលក់ភេសជ្ជៈ សុនីតា នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម វិចទ័រ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរនគរបាលជាតិនៅមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យបច្ចេកទេស មន្ទីរ ក ៦ តួនាទី នាយរងការិយាល័យឋានន្តរស័ក្តិវរសេនីយ៍ត្រី ជាអ្នកបើករថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6536។ ចំណែកជនរងគ្រោះឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូម៉ាកHONDA DREAM ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KS-4177។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6536 ធ្វើដំណើរទិសដៅពីលិចទៅកើត នៅលើផ្លូវ ១១៥ ពេលបើកមកដល់ស្តុបតាលន់ (ស្តុបកាកបាទក្រហម) ក៏មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KS-4177 មកគោះកញ្ចក់ឡាន FORD RANGER ខាងលើ ទើបអ្នកបើកបរឡាន FORD RANGER ខឹង ក៏បើកឡានដេញបុកតែម្ដង។ ក្នុងនោះ លុះពេលមកដល់កន្លែងកើតហេតុ រថយន្តក៏បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់ចំនួន ៤ ម៉ែត្រទៀត។

ក្រោយកើតហេតុ អ្នកបើកម៉ូតូ ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។ ចំពោះមធ្យោបាយខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកអ្នកបើកបររថយន្តមានកម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន 0,47mg/L៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


