Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្ត ហ្សេលេនស្គី និងថែមទាំងបន្ទោសចំៗ

បានផុស

នៅ

ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយដោយចំហនិងបន្ទោសចំៗថា លោកមិនសប្បាយចិត្តជាមួយមេដឹកនាំអ៊ុយក្រែនឡើយ ហើយមិនពេញចិត្តទាល់តែសោះចំពោះវិធីដែលលោក ហ្សេលេនស្គី ប្រើដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រីអ៊ីតាលីអ្នកស្រី Giorgia Meloni (ឆ្វេង) ជាមួយប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកត្រាំនិយាយយ៉ាងច្បាស់ថា «ខ្ញុំមិនឲ្យហ្សេលេនស្គី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំពិតជាមិនពេញចិត្តមែន ចំពោះដើមចមដែលនាំឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីមានកម្លាំងទ័ពធំជាងអ៊ុយក្រែន បើអ្នកឆ្លាត អ្នកមិនគួរឲ្យកើតមានសង្គ្រោះនោះទេ»។

ស្របពេលជាមួយគ្នានោះ លោកត្រាំបន្ទោសមេដឹកនាំអ៊ុយក្រែន ខ្លាំងៗថា «ហ្សេលេនស្គី មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ។ អ្នកមិនគួរធ្វើសង្រ្គាមជាមួយនរណាម្នាក់ដែលធំជាងខ្លួន២០ដង ហើយបែរជាទៅរំពឹងគេផ្សេងដែលថានឹងជួយមីស៊ីលដល់អ្នកនោះទេ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លោក ត្រាំ ត្រូវគេស្គាល់ច្បាស់ថា មិនមែនជាអ្នកដែលគាំទ្រអ៊ុយក្រែននោះទេ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ តាំងពីមុនកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក អ្នកសាធារណរដ្ឋរូបនេះតែងតែជំទាស់ចំពោះការផ្តល់ជំនួយដល់ទីក្រុងកៀវ និងព្រមានកាត់ជំនួយម្តងហើយម្តងទៀត។

អ្វីដែលកាន់តែក្តៅ គឺព្រឹត្តិការណ៍កក្រើកពិភពលោកថ្ងៃទី២៨ខែកុម្ភៈ ដែលលោកត្រាំនិងហ្សេលេនស្គី បានឈ្លោះគ្នាបែកផ្សែងនៅការិយាល័យពងក្រពើ អំឡុងពេលមេដឹកនាំអ៊ុយក្រែន ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីស៊ីញេលើកិច្ចព្រមព្រៀងរ៉ែកម្រជាថ្នូរនឹងជំនួយយោធា។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ជម្លោះនោះបានចាប់ផ្តើមនៅ​ពេលលោក ត្រាំ ចោទ​លោក ហ្សេលេនស្គី ថា​មិនចេះ​ដឹង​គុណដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ហើយបន្ទោសថា អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ 

យ៉ាងណាក្តី លោក ហ្សេលេនស្គី បានការពារជំហររបស់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធានាសន្តិសុខដ៏រឹងមាំ និងបង្ហាញពីក្តីបារម្ភថា បើលែងមានការគាំទ្រនោះរុស្ស៊ីនឹងឈ្លានពានកាន់តែខ្លាំង ហើយក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.ក លោក ហ្សេលេនស្គី ក៏ចាកចេញពីសេតវិមាន ចំណែកសន្និសីទកាសែតក៏ត្រូវលុបចោល រីឯកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៨ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម