ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្ដល់អាហារូបករណ៍ ២ពាន់កន្លែងដល់គ្រួសារក្រីក្រ និងប្រាក់ឧបត្ថម្ភប្រចាំខែ
ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយឥតបង់ថ្លៃ ១០០% លើមុខជំនាញរយៈពេលខ្លីចំនួន ១៣មុខវិជ្ជា ហើយថែមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិក្ខាកាមផងដែរ។

អាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ១,៥ លាននាក់របស់រាជរដ្ឋាភិបាលនីតីកាលទី៧នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញរហ័ស និងមានចំណូលសមរម្យ ដើម្បីកែប្រែជីវភាពឱ្យកាន់តែប្រសើរបន្ថែមទៀត។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប មុខជំនាញអាហារូបករណ៍ទាំង២០០០កន្លែងនេះ មាន១៣មុខវិជ្ជាដូចជា (១) ការដំឡើងបណ្ដាញអគ្គីសនីក្នុងអគារចំនួន ២៧០នាក់, (២) សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានចំនួន ២៧០នាក់, (៣) ការរចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៥០នាក់, (៤) ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពចំនួន ៦០នាក់, (៥) ការងារកំបោរចំនួន ៩០នាក់ (៦) ការដំឡើងបណ្ដាញបំពង់ទឹកចំនួន ៩០នាក់, (៧) សេវាកម្មកុំព្យូទ័រចំនួន ១៧០នាក់, (៨) សេវាកម្មរដ្ឋបាលចំនួន ១២០នាក់, (៩) ធុរកិច្ចភេសជ្ជៈចំនួន ១២០នាក់, (១០) សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចំនួន ១៥០នាក់, (១១) សេវាកម្មសម្អាងកាយចំនួន ១៨០នាក់, (១២) សេវាកម្មកាត់សក់បុរសចំនួន ១៥០នាក់ និង(១៣) ការធ្វើម្ហូបខ្មែរចំនួន ១៨០នាក់។

ដើម្បីចុះឈ្មោះចូលរៀនបានក្រុមយុវជនគោលដៅ អាចទាក់ទងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបតាមរយៈលេខទូរសព្ទ ០៩៦ ៦៦៦ ០៣ ០៦/ ០៨៩ ៤៨៣ ៦២៣ និង០៦៩។
សូមបញ្ជាក់ថា ក្រៅពីក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ យុវជន និងពលរដ្ឋទូទៅ ក៏ដូចជាកម្មករកម្មការិនីក៏អាចចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃផងដែរ ប៉ុន្តែគ្រាន់តែមិនទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


