ចរាចរណ៍
យុវជនម្នាក់ ស្លាប់បាត់បង់ជីវិត ដាច់ខ្លួនជា ២ កំណាត់ ខណៈសង្ស័យជិះម៉ូតូវ៉ាជែងរថយន្តសណ្ដោងរ៉ឺម៉ក ១ គ្រឿង
យុវជនម្នាក់ ស្លាប់បាត់បង់ជីវិត ដាច់ខ្លួនជា ២ កំណាត់ នៅក្រោមកង់រថយន្តសណ្ដោងរ៉ឺម៉ក ១ គ្រឿង ខណៈសង្ស័យជនរងគ្រោះជិះម៉ូតូព្យាយាមវ៉ាជែង រួចដួលចូលកង់រថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤៥ នាទីល្ងាច ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យជាតិ តេជោសន្តិភាព តាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ កេន ឌី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតនៅភូមិរវាំងជំ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា គេឃើញជនរងគ្រោះម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ 1FN-6767 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចទីតាំងកើតហេតុខាងលើ ក៏វ៉ាជែងរថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញ ក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0094 និងស្លាកកន្ទុយរ៉ឺម៉ក បាត់ដំបង 4A-0090 បើកក្នុងទិសដៅស្របគ្នា។

ប្រភពបានបន្តថា ខណៈជនរងគ្រោះវ៉ាផុតក្បាលរថយន្តបានបន្តិច ស្រាប់តែដួលស្របនឹងរថយន្តកំពុងលឿនកិនជនរងគ្រោះចំកង់ខាងឆ្វេង ដាច់ខ្លួនជា ២ កំណាត់ តែម្ដង។ ភ្លាមៗ តៃកុង បានបើកទ្វារចុះរត់ តែត្រូវប្រជាពលរដ្ឋឃាត់ប្រគល់ឱ្យសមត្ថកិច្ចដែលប្រចាំការនៅគោលដៅគល់ស្ពានព្រែកព្នៅ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌព្រែកព្នៅ ចុះមកដល់ទីតាំងខាងលើ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក តៃកុងបើកបរ និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយផងដែរ៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


