ជីវិតកម្សាន្ដ
លោក អ៉ិន សុភិន រំលឹកអតីតធ្លាប់ជាគ្រប់គ្រងកម្មវិធីបវរកញ្ញាកម្ពុជា និងជម្រៅចិត្តពេលឃើញបេក្ខភាពជោគជ័យ
អតីតអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia លោក អ៉ិន សុភិន បានចេញមករំលឹកដល់រូបភាពរំភើបនាអំឡុងពេលប្រកួត MGI 2022 ខណ:កាលណោះ Miss Grand Cambodia 2022 ជាប់លំដាប់រងទី៥ ក្នុងការប្រកួតមួយនេះ។

ភ្ជាប់ជាមួយរូបភាពចងចាំនេះ លោក អ៉ិន សុភិន ក៏បានផ្តាំផ្ញើក៏ដូចជាក្រើនរំលឹកដល់បវរកញ្ញាមួយចំនួន ត្រូវចេះដឹងគុណដល់ម្ចាស់រៀបចំកម្មវិធីផង។ ជាការពិតលោក អ៉ិន សុភិន គឺកន្លងមកលោកឆ្លងកាត់ការរៀបចំកម្មវិធីប្រឡងបវរកញ្ញាអស់រយ:ពេលជាង ៤ឆ្នាំ និងបានបើកទ្វានាំបវរកញ្ញាកម្ពុជាមួយចំនួនចេញទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិទៀតផង។
លោក អ៉ិន សុភិន រលឹកដូច្នេះថា ពេលឃើញកូនៗទទួលបានជ័យជំនះលើឆាកអន្តរជាតិលំដាប់ពិភពលោក ទឹកភ្នែករបស់ពុកម៉ែនឹងស្រក់មកដោយភាពរំភើបពេកដែលពួកគាត់បានប្រឹងប្រែងកន្លងមក មុនប្រកាសលទ្ធផល។
លោក អ៉ិន សុភិន បញ្ជាក់ថា “រូបថតខ្ញុំកាលពីឆ្នាំ២០២២ ពេល Miss Grand Cambodia 2022 ជាប់លំដាប់រងទី៥, MGI 2022 និងរូបថតម៉ែពុកពេល Miss World Thailand 2025 ជាប់ជា Miss World 2025 សូមកូនចៅឬបេក្ខភាពមួយចំនួនចេះដឹងគុណម្ចាស់រៀបចំកម្មវិធីផង” ។
ប្រាកដណាស់លោក អ៉ិន សុភិន កន្លងមក ត្រូវបានគេដឹងថាលោកគឺជាស្ថាបនិក Miss Grand Cambodia ប៉ុន្តែលោកក៏ត្រូវបានបញ្ចប់កុងត្រាជាមួយស្ថាប័ន Miss Grand International ហើយបន្ទាប់ពីលោ កបានទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញាដ៏ធំមួយនេះអស់រយៈពេល ៣ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។
ទោះបីយ៉ាងណាលោក អ៉ិន សុភិន ធ្លាប់បានបញ្ជាក់ឱ្យដឹងដែរថា ៤ឆ្នាំ លោកស្គាល់រសជាតិអស់ហើយ បើយើងមិនធ្វើយើងមិនដឹងថាវាលំបាកយ៉ាងណាហើយ ក៏បានបង្រៀនលោកឱ្យស្គាល់ ឱ្យចេះ ឱ្យចាំនូវការងារមួយនេះយ៉ាងច្បាស់ ព្រោះគ្មានសាលាណាបង្រៀនទេក្នុងវិស័យមួយនេះ គឺមានតែខ្លួនប្រឹងរៀនដោយខ្លួនឯង៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព