ជីវិតកម្សាន្ដ
លោក អុិន សុភិន អះអាងថា ការជជែកគ្នារវាងលោក ណាវ៉ាត់ គ្រាន់ជាការដកពិសោធចរិតមនុស្សប៉ុណ្ណោះ
ជាថ្មីម្តងទៀត លោក អុិន សុភិន អះអាងថា ការដែលលោកទាក់ទងទៅលោក ណាវ៉ាត់ គឺគ្រាន់តែជាការចង់ដក់ពិសោធអំពីអត្តចរិតអ្នកគ្រប់គ្រងស្ថាប័ន MGI តែប៉ុណ្ណោះ។
តាមរយ:ការ Live ថ្ងៃដដែល លោក អុិន សុភិន បានបញ្ជាក់ថា គ្មានអ្នកស្គាល់ចរិតអ្នកគ្រប់គ្រង MGI ច្បាស់ជាងលោកទេ ហើយអ្វីដែលលោកធ្វើកន្លងមកគ្រាន់ តែចង់ដកពិសោធថាតើចរិតលោក Nawat ដូចដើមឬអត់ ប៉ុន្តែជាលទ្ធផល គឺចេញចរិតដូចដើមដដែល។ លោកថាកន្លងមកលោកតែងតែលួចខ្សឹបប្រាប់លោក អុិន វិចិត្រ ក្នុងការពន្យល់ឲ្យលោកស្រី អុឹម សុគន្ធា មានការប្រុងប្រយ័ត្ន ព្រោះខ្លាចមានថ្ងៃណាមួយភ្លាត់ស្នាតលើករណីណាមួយ។
លោក អុិន សុភិន បន្តថា ដល់ពេលដែលកើតមានរឿងនេះឡើង គឺមានតែការស្តាយក្រោយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដូចដែល លោកខំដកពិសោធចរិតគាត់ (ណាវ៉ាត់) ហើយចុងក្រោយទើបបានដឹងថា នៅតែដដែលហើយខ្លាំងជាងមុន។
លោកបន្ថែមថា អ្វីដែលលោកធ្វើកន្លងមក គឺគ្រាន់តែចង់ដកពិសោធចរិត ថាតើ លោកណាវ៉ាត់ នៅដដែលឬអត់? ដោយលោកយល់ថា បើយើងមិនធ្វើការដកពិសោធគេ គួរកុំអាលវាយតម្លៃគេ ប៉ុន្តែជាលទ្ធផលក្រោយលោកធ្វើការពិសោធលោក Nawat ឃើញថា គឺពិតជាបែបនោះមែន។ លោកថា “បទពិសោធនេះ ជារឿងមួយដែលជូរចត់បំផុត”។
គួរបញ្ជាក់ដែរថា ជុំវិញរឿងរ៉ាវដែលថាលោក អុិន សុភិន បានទាក់ទងបេក្ខភាពទៅជំនួស ប៊ី សុធារី នោះ លោកបានបញ្ជាក់ម្តងហើយម្តងទៀតដែរថា លោកមិនបានបញ្ជូនបេក្ខនារីណាទៅចូលរួមប្រកួត MGI2024 ឬទិញសិទ្ធិ Miss Grand Cambodia នោះឡើយ ពោលអ្វីដែលលោកធ្វើកន្លងមក គឺគ្រាន់តែចង់ពិសោធអត្តចរិតអ្នកគ្រប់គ្រង MGI តែប៉ុណ្ណោះ។ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


