ជីវិតកម្សាន្ដ
លោក អុិន សុភិន បញ្ជាក់ថាលោកមានសិទ្ធិទាក់ទងជាមួយលោក Nawat ក្នុងនាមមិត្តភក្តិ
អតីតអ្នកគ្រប់គ្រងកម្មវិធីប្រឡង Miss Grand Cambodia លោក អុិន សុភិន បានបញ្ជាក់ថា សម្រាប់លោកគឺមានសិទ្ធិក្នុងការទាក់ទងនិងនិយាយជាមួយលោក ណាវ៉ាត់ ក្នុងជាមិត្តភក្តិដែលបានរាប់អានគ្នាច្រើនឆ្នាំមកហើយ ខណ:លោកក៏ធ្លាប់រកស៊ីជំនួញជាមួយគ្នា និងរៀបចំកម្មវិធី Miss Grand ជាមួយគ្នាកន្លងមកដែរ។

យ៉ាងណាមិញ ក្រោយមហាជនតិះដៀល បន្ទាប់ពីលេចឮដំណឹងពីខាងសារព័ត៌មានថៃថា លោក អុិន សុភិន បានទាក់ទងទៅកាន់លោក Nawat ដើម្បីទិញសិទ្ធិកម្មវិធី Miss Grand International បន្តនោះ លោកក៏បានចេញអះអាងថា ការដែលលោកទាក់ទងទៅលោក Nawat គឺជាការសួរសុខទុក្ខមិត្តភក្តិធម្មតា។
មួយវិញទៀត លោកក៏ទទួលស្គាល់ដែរថា ខ្លួនពិតជាបានទាក់ទងនិយាយជាមួយលោក ណាវ៉ាត់ រឿងពឹងឲ្យជួយរកបេក្ខភាពបវរកញ្ញាកម្ពុជាចេញទៅប្រកួត MGI ជំនួស ប៊ី សុធារី មែន ប៉ុន្តែនៅពេលនោះ លោកមិនដឹងរឿងសុីជម្រៅអ្វីឡើយ ត្រឹមជាយកអាសារគ្នាធម្មតា។ លោកថា រឿងពឹងឲ្យជួយរកបវរកញ្ញាចេញទៅជំនួយនោះ គឺលោកបានទាក់ទងមែន ដោយសារតែមើលឃើញសមត្ថភាពកញ្ញា កុយ អេនណា ខណ:លោក ណាវ៉ាត់ ក៏មើលឃើញដូចគ្នា និងចង់បានកញ្ញា កុយ អេនណា មែន ទើបលោកបានទាក់ទងទៅ។ លោកថា ប៉ុន្តែទៅឬមិនទៅ ជាសិទ្ធិរបស់គេហើយលោកក៏គ្មានសិទ្ធិទៅចាប់បង្ខំទេ។
លោក អុិន សុភិន និយាយទៀតថា ពេលដែលលោក Nawat កំពុងLive លោកមិនដឹងថាគាត់ Live ពីអ្វីទេ តែលោកមានសិទ្ធិនិយាយជាមួយលោក nawat ព្រោះលោកជាពលរដ្ឋនៅកម្ពុជា ហើយមានទំនាក់ទំនងជាសកលនៅជុំវិញពិភពលោក ដោយបែបនេះ លោកមានសិទ្ធិសម្រេច ហើយលោកសុំមិនលូកលាន់រវាងផ្ទៃក្នុងលោកណាវ៉ាត់ និងអ្នកស្រី អុឹម សុគន្ធា នោះទេ លោកសូមឈរនៅកណ្តាលរវាង HK7 និង MGI ព្រោះអ្នកដែលដឹងខុសឬត្រូវ មានតែបុគ្គល២នាក់នេះប៉ុណ្ណោះ។
លោកថា “ខ្ញុំមានសិទ្ធិក្នុងការទំនាក់ទំនងជាមួយនរណាគេវាសិទ្ធិរបស់ខ្ញុំ។ ម្យ៉ាងទៀតលោក ណាវ៉ាត់ ពឹងខ្ញុំ ខ្ញុំត្រូវតែជួយគាត់ព្រោះគាត់ជាមិត្តភក្តិរាប់អានគ្នា៥ឆ្នាំហើយ តែអ្នកណាទៅឬមិនទៅជារឿងរបស់គាត់ទេ”។ ចំណែករឿងនៃការទិញសិទ្ធិ Miss Grand ត្រូវបានលោក អុិន សុភិន បញ្ជាក់ថា “បើគាត់លក់ឲ្យខ្ញុំ ខ្ញុំមានសិទ្ធិទិញយក ព្រោះនេះជាសិទ្ធិរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏មិនបានទិញយកនោះដែរ“។
យ៉ាងណាមិញ ដើម្បីជម្រះមន្ទិលរបស់មហាជនជុំវិញរឿងរ៉ាវនេះ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃនេះ លោក អុិន សុភិន បានបញ្ជាក់ជំហរថា ដាច់ខាតលោកមិនយក Miss Grand ចូលប្រទេសវិញឡើយ។ ក្នុងនោះ លោកលើកឡើងដែរថា តែអ្វីដែលលោកខ្លាច គឺND2023/2024 គេមកលួងទទួលយកវិញ ហើយបើសិនមានទទួលយកវិញ លោកស្នើរឱ្យប្រជាជនកម្ពុជា និងអ្នកគាំទ្រកាត់ក្ដីតាមការគួរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?