Connect with us

សេដ្ឋកិច្ច

អ្នកជំនាញលើកទឹកចិត្តឱ្យវិនិយោគិនដាក់ទុនលើវិស័យចម្រុះ កុំពឹងផ្អែកតែវិស័យមួយ

បានផុស

នៅ

ការ​វិនិយោគ​គ្រប់យ៉ាង​តែង​តែ​មាន​ហានិភ័យ​ ដែល​វិនិយោគិន​ត្រូវ​តែ​ទទួល​ស្គាល់​ ទោះ​កាន់​លុយ​នៅ​ក្នុង​ដៃ ឬ​យក​លុយ​ទៅ​ទុក​នៅ​ក្នុង​ធនាគារ​ក៏​អាច​មាន​ហានិភ័យ​ដូច​គ្នា​ដែរ ដូច្នេះ​វិនិយោគិន​គួរ​រៀន​ដាក់​ទុក​វិនិយោគ​លើ​គ្រប់​វិស័យ។ នេះ​ជា​ការ​លើក​ឡើង​របស់លោក ហុង សុខ​ហួរ អគ្គនាយក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ក្នុង​បទ​សម្ភាស​ជា​មួយកម្ពុជា​ថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុង សុខ​ហួរ ​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ក្នុង​វិស័យ​ណា​ គឺ​ត្រូវ​តែ​មាន​ហានិភ័យ​ ទោះ​តិច ឬ​ច្រើន​ក៏​ដោយ មិន​ថា​ទាំង​ក្នុង​វិស័យ​អចលនទ្រព្យ​ ទាំង​វិស័យ​ភាគហ៊ុន​ក៏​មាន​ហានិភ័យ​ ប៉ុន្តែ​វិនិយោគិន​អាច​ទទួល​រង​នូវ​ហានិភ័យ​ក្នុង​កម្រិត​ខុសៗ​គ្នា​។

អគ្គនាយក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​គួរ​រៀន​វិនិយោគ​លើ​វិស័យ​ចម្រុះ​ កុំ​ដាក់​លុយ​ទាំង​អស់​នៅ​កន្លែង​តែ​មួយ ដូច​សុភាសិត​​នៅ​ក្នុង​ផ្សារហ៊ុន​បាន​លើក​ឡើង​ថា៖ «កុំ​ដាក់​ពង​មាន់​ទាំង​អស់​នៅ​ក្នុង​កន្ត្រក​តែ​មួយ​ ហើយ​នៅ​ពេល​កន្ត្រក​នោះ​ធ្លាក់​នឹង​ធ្វើ​ឱ្យ​ពង​មាន់​បែក​ខ្ទេច»។

លោក ហុង សុខ​ហួរបន្ថែមថា៖ «កន្លង​មក​អ្នក​ដែល​តែង​តែ​រអ៊ូ​ពី​បញ្ហា​ស្ទះ​លុយ​កាក់ គឺ​សុទ្ធសឹងតែ​ជា​អ្នក​ដែល​ដាក់​ពង​មាន់​នៅ​ក្នុង​កន្ត្រក​តែ​មួយ ដូច្នេះ​នៅ​ពេល​កន្ត្រក​ហ្នឹង​ធ្លាក់ ពង​មាន់បែក​ខ្ទេច។ ហេតុ​នេះ​ហើយ គួរ​រៀន​ដាក់​ពង​មាន់​នៅ​ក្នុង​កន្ត្រក​ចម្រុះ​គ្នា និង​ត្រូវ​ចេះ​ធ្វើ​ប្រព្រឹត្តិកម្ម​​»។

អាស្រ័យ​ហេតុ​ដូច​នេះ​ហើយ ទោះ​វិនិយោគ​នៅ​ក្នុង​វិស័យ​ណា​ក៏​ដោយ ឬ​ដាក់​លុយ​នៅ​ក្នុង​ធនាគារ​ក៏​ដោយ វិនិយោគិន​ត្រូវ​តែ​ចេះ​ធ្វើ​ប្រព្រឹត្តិកម្ម និង​កុំ​ដាក់​លុយ​នៅ​កន្លែង​តែ​មួយ​។ សូម្បី​តែ​យក​លុយ​ទៅ​ដាក់​នៅ​ក្នុង​ធនាគារ​ក៏​ត្រូវ​មាន​លុយ​បម្រុង​នៅ​ក្នុង​ខ្លួន​ផង​ដែរ​ ចៀសវាង​មាន​តម្រូវ​ការ​ចាំ​បាច់​ណា​មួយ​៕​

អត្ថបទ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ២១ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

កីឡា២៣ ម៉ោង មុន

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម