កីឡា
ស្អែកប៉ះគ្នាហើយនរណាជាអធិរាជទម្ងន់ ៦០គីឡូក្រាមរវាង សុខ ធី និង ពេជ្រ សម្បត្តិ…
ការប្រកួតដែលអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅប្រទេសចង់ទស្សនាបំផុតនោះគឺនឹងមកដល់ហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ រវាងកីឡាករជើងខ្លាំង សុខ ធី និង ពេជ្រ សម្បត្តិ នៅសង្វៀនហង្សមាស ចាប់ពីម៉ោង ៣រសៀលតទៅ។

រូបភាពលើហ្វេសបុក សុខ ធី
ជំនួបរវាងជើងខ្លាំងដែលកំពុងល្បីនៅកម្ពជានេះមានសន្ទុះនៃការតាមដានគាំទ្រច្រើនមែនទែន ពោលនៅតាមបណ្ដាញសង្គមនានា សារព័ត៌មានគ្រប់ទិសទីតែងតែបានចុះផ្សាយអំពីការប៉ះគ្នានេះ។ ក្រៅតែពីសារព័ត៌មាន មានអេដមីន ហើយសូម្បីកីឡាករ គ្រូបង្វឹកប្រដាល់ មិនតិចទេចង់ទស្សនាការប៉ះគ្នារវាង សុខ ធី និង ពេជ្រ សម្បត្តិ នេះណាស់។

កីឡាករ ពេជ្រ សម្បត្តិ
ដោយសារតែភាពល្បីល្បាញយ៉ាងលឿនរបស់ សម្បត្តិ ដែលធ្លាប់ផ្ដួលជើងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុកអស់ជាច្រើននាក់ផង និងការឈ្នះខ្សែក្រវាត់ថ្មីៗចំនួន ៣គ្រឿងមានទាំងនៅអាមេរិក និងផ្ដួល Mario Alvarez ល្បីថាខ្លាំងទៀតនោះទើបធ្វើឲ្យគេស្ទើរក្លាយជាអធិរាជទម្ងន់ ៦០គីឡូក្រាមនេះទៅហើយ។
យ៉ាណាដោយសារតែទម្ងន់ ៦០គីឡូក្រាមនេះនៅមាន សុខ ធី ដែលកំពុងល្បី និងឈរជើងលើប្រភេទទម្ងន់នេះយូរហើយដែរ ដូច្នេះអាចថានៅទើសម្នាក់នេះទៀតទើបអាចនិយាយថាស្រុកខ្មែរអាចនឹងអស់ហើយអ្នកដែលល្អខ្លាំងបំផុតលើប្រភេទទម្ងន់នេះ។

កីឡាករ ពេជ្រ សម្បត្តិ
ការប្រកួតអាចចាត់ទុកថាជាការប្រកួតរកអ្នកខ្លាំងលេខ១ ឬអធិរាជលើប្រភេទទម្ងន់ ៦០គីឡូក្រាមប្រចាំនៅកម្ពុជាហើយទើបអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ និងចង់ទស្សនាបំផុត។ ម្នាក់រង់ចាំមើលថា សុខ ធី គេចផុតពីសន្លប់របស់ ពេជ្រ សម្បត្តិ បានទេ ឬមានវាសនាដូចកីឡាករមុនៗ។ ចំណែកអ្នកផ្សេងទៀតក៏កំពុងគិតដែរថា ពេជ្រ សម្បត្តិ អាចចូលចុះអត់ជាមួយ សុខ ធី ដែលគេល្បីថាជាកីឡាករល្អក្បាច់បំផុតហើយនៅស្រុកខ្មែរ។

កីឡាករ សុខ ធី
បញ្ជាក់ដែរថា សុខ ធី និង ពេជ្រ សម្បត្តិ ពួកគេទាំងពីរមិនដែលប៉ះគ្នាពីមុនមកទេ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះពួកគេនឹងប្រកួតដណ្ដើមខ្សែក្រវាត់ពេជ្រ Xtreme Power Boom ទម្ងន់ ៦០គីឡូក្រាមនៅសង្វៀនហង្សមាស ចាប់ពីម៉ោង ៣រសៀលតទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី