Connect with us

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិព្រឹក្សាខារាម (វត្តតូប)

បានផុស

នៅ

នាព្រឹក​ថ្ងៃ​ទី​៥ ​ខែ​កក្កដា ​ឆ្នាំ​២០២៥​នេះ ​លោក​ជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ​បាន​អញ្ជើញជា​អធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និង​សម្ពោធ​ឆ្លង​​សមិទ្ធផលនានា ​នៅ​ក្នុង​វត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ​ស្ថិត​ក្នុង​​ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ​ពិធី​នេះ​មាន​ការ​និមន្ត ​​និង​​អញ្ជើញ​ចូល​រួមដោយ​សម្តេច​ព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ​ ច្រឹក សម្តេចព្រះ​សង្ឃ​នាយ​ករង​ទី​១ ​គណៈ​មហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាល ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ ​និ​​ង​ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​ដ៏​វិសេស​វិសាល​នេះ ​លោក​ជំទា​វបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹក​រលឹក ​និ​ង​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ​និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ជូន​ចំពោះ​ប្រជាពលរដ្ឋ ​ដែលបានចូលរួមទាំងអស់។ ​ទន្ទឹមនិងនេះលោកជំទាវបណ្ឌិតបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌ​សីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ “វត្តតូប” ​នា​ឱកាស​នេះ ​ជាមួយ​ព្រះតេជគុណ ​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ​ទាំងអស់ ​ដែល​បាន​ទទួល​នូវ​សមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀតសម្រាប់បម្រើ​ឱ្យ​សេចក្តី​ត្រូវការ ​នៅក្នុងទីវត្តអារាមនេះ។

លោកជំទាវ​បណ្ឌិត​បាន​បន្តថា ស​មិទ្ធផលទាំងនេះ ​បាន​ឆ្លុះ​បញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញា​ចិត្តប្រកប​ដោយ​សទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ​ក្នុង​ការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។ ​ព្រោះ​ទីវត្ត​អារាមមិនត្រឹមតែ​ជា​កន្លែង​សម្រាប់​គោរព​បូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជា​កន្លែង​សិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើរតាមគន្លងព្រះពុទ្ធសាសនា ​ដើម្បី​ទទួល​​បាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ ​និងសង្គមជាតិ ថែមទៀតផង។ ​ខណៈនោះលោកជំទាវបណ្ឌិត ក៏​សូម​បួង​សួងដល់​វត្ថុ​សក្កិសិទ្ធ​ ជួយ​ឃុំ​គ្រង់​ប្រទេសកម្ពុជា ជួបតែសេចក្តីសុខចម្រើន ​ខណៈ​ដែល​ប្រទេស​ជិត​ខាង​កំពុង​ឃ្លាន​ពាន​ទឹក​ដី​យើង។​ លោ​កជំទាវ​បាន​ធ្វើ​ការ​កោតសរសើរចំពោះទឹកចិត្តរបស់​បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី នេះជាកម្លាំងចិត្តមួយ ចំពោះកងទ័ពជួរមុខដែលកំពុងការពារទឹកដី។

ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារមួយខ្នងដែលមានបណ្ដោយប្រវែង 39,20 ម៉ែត្រ ទទឹងប្រវែង 24,20 ម៉ែត្រ កម្ពស់ 17,60 ម៉ែត្រ, រូបគំនូរបុរាណនៅក្នុងព្រះវិហារ, របងវត្ត, ក្លោងទ្វារ, ផ្លូវបេតុង, បន្ទប់ទឹក, បង្គោលសូឡា, និងសមិទ្ធផលនានាមួយចំនួនទៀត ដោយសរុបជាថវិកាចំណាយអស់ជាង 703,594ដុល្លារ (ចិតសិបម៉ឺនបីពាន់ប្រាំរយកៅសិបបួនដុល្លារអាមរិក)។

លោក​បន្តថា ស​មិទ្ធផលទាំងនេះ ​មិន​មែន​កើត​ដោយ​ចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិន​មាន​អ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្ត”តូប”នេះ គឺក្រោមការផ្ដួចផ្ដើមដឹកនាំកសាងនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទបុរីវង្ស រួមទាំងព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមកសាងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះ។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ បច្ច័យកសាងវត្ត និងជូនថវិកាដល់ តាជី-យាយជី យុវជនកាយរិទ្ធ យុវត្តីកាយឫទ្ធិនារីកម្ពុជា យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម