Connect with us

ចរាចរណ៍

ស្ត្រីម្នាក់ ជិះម៉ូតូតាមផ្លូវត្រូវរថយន្តបុកទាំងកំរោល រងរបួសធ្ងន់ នៅសង្កាត់ទួលសង្កែ ២

បានផុស

នៅ

ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​រថយន្ត RANGE ROVER ១ គ្រឿង បុក​ទាំង​កំរោល ប៉ើង​ដូច​សំឡី បណ្តាល​ឲ្យ​របួសធ្ងន់ ចំណែក​ម៉ូតូ​ខូចខាត​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ២០ នាទី​យប់ ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ ៥៩៨ (​ផ្លូវ​ជា​សុផារ៉ា) សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ ជិះ​ម៉ូតូ​ហុងដា BEAT ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1JE-6546 ធ្វើដំណើរ​លើ​ផ្លូវ ៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​តែ​មាន​រថយន្ត RANGE ROVER ពណ៌​ស ១ គ្រឿង ពាក់​ស្លាក​លេខ កម្ពុជា NITA.668 បើកបរ​យ៉ាង​លឿន​ទៅ​បុក​ពីក្រោយ​ជនរងគ្រោះ​ពេញ​ទំហឹង បណ្តាល​ឲ្យ​ប៉ើង​មនុស្ស​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូ​ខ្ទាត​បុក​ដើម​ចំប៉ី​បែក​បាក់​ខ្ទេច​គ្មាន​សល់។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា បន្ទាប់ពី​បុក​រួច រថយន្ត​បាន​បើក​ទៅមុខ​ប្រមាណ​ជិត ១ គីឡូម៉ែត្រ ទើប​ពលរដ្ឋ​ឃើញ​ហេតុការណ៍​នាំគ្នា​ដេញ​តាម​ឃាត់​បាន។ ខ្លះ​ទៀត​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ និង​រថយន្ត​សា​ម៉ុ​យ។ ភ្លាមៗ ស្ត្រី​រងគ្រោះ ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​អ្នក​បើកបរ​រថយន្ត​បង្ក​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម