Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះ​ផ្សារ​មួយ​កន្លែង​នៅ​អ៊ីរ៉ាក់ ស្លាប់​​មនុស្ស​ ៦០​នាក់

បានផុស

នៅ

អគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះផ្សារទំនើប Hyper Mall ដែលជាមជ្ឈមណ្ឌលលក់ទំនិញកម្ពស់ ៥​ជាន់ដែលទើបនឹងបើកថ្មី ក្នុងទីក្រុង Kut ភាគខាងកើតប្រទេសអ៊ីរ៉ាក់ នា​​ថ្ងៃព្រហស្បតិ៍​ទី​១៧​ខែ​កក្កដា​នេះ បណ្តាល​ឲ្យ​មនុស្សប្រហែល ៦០​​នាក់បានស្លាប់ ខណៈ​ ១១​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។

(រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើង​​បានឆាបឆេះនៅជាន់ទី​មួយ​នៃផ្សារទំនើប ហើយ​រាលដាលយ៉ាងលឿនឡើងលើអាគារ។ ខ្សែ​វីដេអូ​​​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ​បាន​បង្ហាញ​ពី​អណ្តាត​ភ្លើង​ដ៏​សន្ធោសន្ធៅ​ និង​ផ្សែង​ដ៏​ក្រាស់ ​ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ភ្លើង​។

ក្រុមអ្នកសង្គ្រោះបន្ទាន់ កំពុង​បន្តទាញជនរងគ្រោះចេញពីគំនរបាក់បែក ដោយបន្ទប់មន្ទីរពេទ្យនៅ Kut ហៀរពេញទៅដោយអ្នករបួស។

សូម​ជម្រាប​ថា ផ្សារទំនើប Hyper Mall ទើបតែត្រូវបានសម្ពោធកាលពី​៥ថ្ងៃមុនប៉ុណ្ណោះ ហើយការឆាបឆេះ​លើក​នេះ ត្រូវ​ចាត់ទុក​ជា​ឧបទ្ទវហេតុ​មួយ​ដ៏​សោកសៅបំផុតក្នុង​រយៈពេល​ថ្មីៗ​នេះ។

មូលហេតុនៃអគ្គិភ័យនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែអាជ្ញាធរខេត្តរំពឹងថានឹងបង្ហាញលទ្ធផលស៊ើបអង្កេតបឋមក្នុងរយៈពេល ៤៨​ម៉ោង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម