កីឡា
លោក ហ៊ុន ច័ន្ទរាជ្យ៖ ចេញទៅផ្សព្វផ្សាយពីកម្ពុជា និងគុនខ្មែរ ដូចគេដែរ ប៉ុន្តែវាសនាខុសគ្នា
លោក ហ៊ុន ច័ន្ទរាជ្យ ថាក្រុមលោកចេញទៅផ្សព្វផ្សាយពីកម្ពុជា និងគុនខ្មែរដូចគេដែរ ប៉ុន្តែមិនសូវមានឧបត្ថម្ភគាំទ្រលើកទឹកចិត្តឡើយដូចជាក់ស្ដែងការដឹកនាំជើងខ្លាំង ៣រូបមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន ឡុង ឡា នៅថ្ងៃទី២ ខែកក្ដដា ២០២៥ ជាដើម។

រូបភាពលើផេក CTT
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា លោកនឹងដឹកនាំកីឡាករកម្ពុជា ៣រូបចេញទៅវៀតណាមនៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៥ នេះហើយក្នុងនោះរួមមានកីឡាករ ៣រូប អ្នកឲ្យទឺក និងអ្នកគាំទ្រដែលហាត់សុខភាពក្នុងក្លឹបជាច្រើននាក់ទៀតផង។
គ្រូបង្វឹកក្លឹប Cambodian Top Team លើកឡើងទៀតថា ការចេញទៅប្រកួតលើកនេះក៏ដូចជាលើកមុនៗដែរមិនមានការឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនធំៗអ្វីនោះទេ។ លោកក៏មិនដឹងថាមកពីមូលហេតុអ្វីឲ្យប្រាកដនោះឡើយ ដូច្នេះហើយការចំណាយផ្សេងៗសម្រាប់ការចេញទៅជាការរ៉ាបរងរបស់ក្លឹបផ្ទាល់។ «ផ្សព្វផ្សាយពីកីឡាករកម្ពុជា និងក្បាច់គុនខ្មែរដណ្ដើមយកជ័យជម្នះ និងនាំកិត្តិយសជូនប្រទេសជាតិដូចអ្នកដទៃដែរ ប៉ុន្តែមិនសូវមានការគាំទ្រពីបណ្ដាក្រុមហ៊ុនដូចគេអ្នកផ្សេង»។ សម្ដីលោក ហ៊ុន ច័ន្ទរាជ្យ

រូបភាពលើផេក CTT
ងាកមកការប្រកួតលើកនេះវិញគឺធំជាងការប្រកួតមុនៗទៅទៀត ពោលគឺព្រឹត្តិការណ៍ធំមានអ្នកទស្សនាច្រើន និងចាប់អារម្មណ៍ខ្លាំង។ នៅឯប្រទេសវៀតណាមមានការស្រឡាញ់គាំទ្រកីឡាករគុនខ្មែរច្រើន ពោលឲ្យតែក្រុមកម្ពុជាចេញទៅប្រកួតនៅទីនោះពួកគេចង់មកទស្សនា និងគាំទ្រជានិច្ចពិសេសរាល់ការប្រកួតរបស់ គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន។

រូបភាពលើផេក CTT
លោក ហ៊ុន ច័ន្ទរាជ្យ បន្តថាការប្រកួតនៅថ្ងៃទី២ ខែសីហា ២០២៥ ជាការផ្សព្វផ្សាយធំមួយពីកីឡាករជើងខ្លាំងរបស់កម្ពុជា បង្ហាញពីសិស្បៈក្បាច់គុនសំបូរបែបរបស់កម្ពុជាពិសេសគុនខ្មែរដែលជាកេរ្តិ៍មរតកក្បាច់គុនរបស់ខ្មែរ និងកំពុងមានការគាំទ្រខ្លាំងទាំងក្នុងប្រទេស និងអន្តរជាតិ។

រូបភាពលើផេក CTT
បញ្ជាក់ដែរថា អ្នកលេងគុនខ្មែរ ៣រូបរួមមានកីឡាករ គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន ឡុង ឡា នឹងត្រូវប្រកួតនៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៥ នេះនៅឯប្រទេសវៀតណាម។ ការចេញទៅនេះគឺដឹកនាំដោយលោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកក្លឹប Cambodian Top Team។ កីឡាករ គោរមៈ ច័ន្ទរាជ្យ ប៉ះ Tan bo Meng (ម៉ាឡេស៊ី), រិន សារ័ត្ន ប៉ះ Chayut Rojianakat (ថៃ), ឡុង ឡលា ប៉ះ Terenz Tan (ម៉ាឡេស៊ី)៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


