ព័ត៌មានជាតិ
មន្ត្រីវ័យក្មេងកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលប្រឆាំងការជួញដូរគ្រឿងញៀននៅប្រទេសឥណ្ឌា
មន្ត្រីកម្ពុជាវ័យក្មេងចំនួន ២០ រូប បានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នៅទីក្រុង Palasamudran ប្រទេសឥណ្ឌា ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។


លោក សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង បានជម្រាបឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ដែលជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា បានផ្ដល់ចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចែករំលែកចំណេះដឹងមានជាអាទិ៍ ការចែករំលែកពីស្ថានភាពគ្រឿងញៀន ផលប៉ះពាល់ ច្បាប់ និន្នាការនៃការជួញដូរខុសច្បាប់ វិធីសាស្ត្រនិងបច្ចេកទេសនៃការរត់ពន្ធគ្រឿងញៀន ការអន្តរាគន៍ ភាពវៃឆ្លាត និងហានិភ័យករណីសិក្សាស្តីពីអន្តរការី និងការវិភាគតាមដានឌីជីថល និងការស៊ើបអង្កេតមូលដ្ឋានគ្រឹះការធ្វើកោសល្យវិច្ច័យឌីជីថល និងការគ្រប់គ្រងភស្តុតាង ការតាមដាននិងការរឹបអូសទ្រព្យសម្បត្តិ ការស៊ើបអង្កេតហិរញ្ញវត្ថុក្នុងសំណុំរឿងគ្រឿងញៀន និន្នាការនៃការជួញដូរខុសច្បាប់ សារធាតុសកម្មផ្លូវចិត្តថ្មី (NPS) និងការជួញដូរគ្រឿងញៀនតាមអ៊ីនធឺណិត ការដោះស្រាយបញ្ហាដោយពិចារណាអំពីសីលធម៌ និងសិទ្ធិមនុស្សក្នុងការអនុវត្តករណីគ្រឿងញៀន ការប្រមូល និងរក្សាទុកភស្តុតាង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស៊ើបអង្កេតហិរញ្ញវត្ថុនិងយន្តការសម្របសម្រួលឆ្លងកាត់ព្រំដែន ការជួញដូរគ្រឿងញៀនតាមបច្ចេកវិទ្យា ទស្សនកិច្ចសិក្សា ករណីសិក្សាជាដើម។


ជាមួយគ្នានេះ កម្ពុជាបានចែករម្លែកការយល់ដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធី App NoDrug ផងដែរ ។
វគ្គបណ្តុះបណ្តាលមានរយៈពេល១២ថ្ងៃ នេះគឺមានប្រទេសចំនួន២០ ចូលរួម ៖ Cambodia , India, Chad, Djibouti, Jordan, Egypt, Eswatini, Ethiopia, Fiji, Kiribati, Liberia, Nigeria, Zimbabwe, Sierra Leone, Gambia, South Sudan, Tanzania, Sri Lanka, Algeria និង Iraq ។
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


