ព័ត៌មានអន្ដរជាតិ
លោក វ៉ាង យី ទៅទស្សនកិច្ចសមាជិកណាតូ៣ប្រទេស ចំពេលត្រាំអំពាវនាវឲ្យរួមគ្នាដំឡើងពន្ធ
ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានធ្វើដំណើរបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ហើយនៅថ្ងៃអាទិត្យនេះបានទៅដល់ប្រទេសស្លូវេនី ដែលជាសមាជិកសហភាពអឺរ៉ុប និងជាសមាជិកអង្គការណាតូ ចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសសមាជិកណាតូរួមគ្នាជាមួយខ្លួនក្នុងការដំឡើងពន្ធលើប្រទេសចិន ដើម្បីដាក់សម្ពាធឲ្យបញ្ចប់ការទិញប្រេងពីរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានទៅដល់ប្រទេសស្លូវេនីបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសអូទ្រីស ហើយនឹងដំណើរទៅកាន់ប្រទេសប៉ូឡូញ ក្នុងដំណើរទៅកាន់តំបន់អឺរ៉ុបខាងកើតរយៈពេលប្រាំថ្ងៃដែលចាប់ផ្តើមថ្ងៃសុក្រ។
ក្នុងដំណើរទៅកាន់ប្រទេសស្លូវេនី ប្រមុខការទូតចិនបានជួបពិភាក្សាជាមួយ ប្រមុខដឹកនាំប្រទេសស្លូវេនី រួមមាន ប្រធានាធិបតី លោកស្រី Natasa Pirc Musar នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob និង រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon នៅទីក្រុង Ljubljana នៃប្រទេសស្លូវេនី។
សារព័ត៌មានចិន បានផ្សព្វផ្សាយយ៉ាងព្រោងព្រាតអំពីការប្តេជ្ញាចិត្តរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ដែលបានចាប់ផ្តើមកាលពីជាង៣០ឆ្នាំមុន។ ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់ពហុភាគីនិយមក្នុងបរិបទនៃសង្គ្រាមដ៏តានតឹងនៅតំបន់អឺរ៉ុបខាងកើតរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលមានមហាអំណាចអឺរ៉ុបនៅពីក្រោយនោះ។
តាមការចេញផ្សាយរបស់សារព័ត៌មានចិន China Daily លោក វ៉ាង យី បាននិយាយថា៖«សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ខណៈដែលទណ្ឌកម្មនឹងធ្វើឱ្យពួកគេស្មុគស្មាញ»។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសចិនមិនចូលរួមក្នុង ឬផែនការធ្វើសង្រ្គាមទេ ដោយបន្ថែមថា ផ្ទុយទៅវិញ ទីក្រុងប៉េកាំងធ្វើការដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះបញ្ហាចំណុចក្តៅជាសកលតាមរយៈការសន្ទនា។
លោក Wang បាននិយាយថា ប្រទេសចិនគឺជាប្រទេសដ៏សំខាន់មួយដែលមានទំនួលខុសត្រូវ ដែលមានកំណត់ត្រាល្អបំផុតលើបញ្ហាសន្តិភាព និងសន្តិសុខ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃសៅរ៍ បានចេញនូវសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឲ្យសមាជិកនៃអង្គការណាតូរួមគ្នាដំឡើងពន្ធគយលើប្រទេសចិនពី៥០ភាគរយទៅ១០០ភាគរយដើម្បីដាក់សម្ពាធចិនឈប់ឲ្យទិញប្រេងពីប្រទេសរុស្ស៊ី ដែលលោកជឿថា ជាសម្ពាធឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


