ព័ត៌មានអន្ដរជាតិ
ចិនត្រៀមជម្លៀសប្រជាជន ៤០០ ០០០ នាក់ ដោយសារទីហ្វុង រ៉ាហ្កាហ្សា
អាជ្ញាធរទីក្រុង Shenzhen របស់ចិន ក្បែរទីក្រុងហុងកុង គ្រោងជម្លៀសប្រជាជនប្រមាណ ៤០០ ០០០ នាក់ ខណៈព្យុះទីហ្វុង រ៉ាហ្កាហ្សា ដែលជាព្យុះដ៏កំណាចបំផុតប្រចាំឆ្នាំ ២០២៥ កំពុងបក់បោកភាគខាងជើងនៃកោះលូហ្ស៊ន ប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។

គិតត្រឹមល្ងាចម៉ោង ៦ ថ្ងៃចន្ទនេះ រ៉ាហ្កាហ្សា កំពុងបក់បោកក្នុងល្បឿនខ្យល់ ២៦០ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងកម្លាំងខ្យល់កន្រ្តាក់លើសពី ៣០០ គីឡូម៉ែត្រ/ម៉ោង និងបង្កភ្លៀងធ្លាក់ខ្លាំងនៅកោះលូហ្ស៊ន និងប្រជុំកោះ Bayuyan របស់ហ្វីលីពីន ខណៈគេព្យាករថា វានឹងសំដៅទៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង ខេត្តក្វាងស៊ី កោះហៃណាន់ និងភាគខាងជើងនៃប្រទេសវៀតណាម ដោយឥទ្ធិពលខ្លាំងចាប់ផ្ដើមពីថ្ងៃអង្គារតទៅ។
ដោយសារតែទីហ្វុង រ៉ាហ្កាហ្សា វាយប្រហារមិនវាយប្រហារចំតំបន់សម្បូរមនុស្សរស់នៅ ទើបមានប្រជាជនតែប្រហែល ១០ ០០០ នាក់ប៉ុណ្ណោះ ដែលត្រូវបានជម្លៀសទូទាំងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ។
យ៉ាងណាមិញ អាជ្ញាធរចិនក្នុងក្រុង Shenzhen ក្នុងខេត្តក្វាងទុង ឯណោះវិញ បាននិយាយថា ពួកគេកំពុងត្រៀមជម្លៀសប្រជាជនរាប់សែននាក់ពីតំបន់ឆ្នេរ និងតំបន់ទំនាប។ បណ្ដាក្រុងក្នុងខេត្តក្វាងទុងផ្សេងទៀត បានប្រកាសថានឹងបិទសាលា និងប្រតិបត្តិការដឹកជញ្ជូនសាធារណៈ នៅពេលទីហ្វុងចាប់ផ្ដើមវាយប្រហារ។

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific នៅទីក្រុងហុងកុងឯណោះវិញ គ្រោងនឹងលុបចោលការហោះហើររហូតដល់ទៅ ៥០០ ជើង ចំពេលដែល រ៉ាហ្កាហ្សា រំពឹងថានឹងគំរាមកំហែងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍នេះ បាននិយាយថា ជើងហោះហើររបស់អ្នកដំណើរចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិហុងកុង នឹងត្រូវផ្អាកចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃអង្គារ តទៅ ហើយបន្តបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍។
គួរគូសបញ្ជាក់ថា បណ្ដាប្រទេសនានាជុំវិញសមុទ្រចិនខាងត្បូង ពោលគឺតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច រួមទាំងហ្វីលីពីន តៃវ៉ាន់ ចិន និងវៀតណាម ងាយប្រឈមមុខនឹងព្យុះទីហ្វុង ឬសង្ឈរា ជារៀលរាល់ឆ្នាំ ដែលនាំមកនូវខ្យល់បក់បោកខ្លាំងកម្រិតគ្រោះថ្នាក់ ភ្លៀងធ្លាក់ជោគជាំ ជំនោរសមុទ្រពីព្យុះ ជំនន់ទឹកភ្លៀងភ្លាមៗ និងការរអិលបាក់ដី ជាដើម ដែលប៉ះពាល់ខ្លាំងដល់ទ្រព្យសម្បត្តិ និងអាយុជីវិត។
ទីហ្វុង រ៉ាហ្កាហ្សា បានក្លាយជាព្យុះដ៏កំណាចខ្លាំងក្លាបំផុតប្រចាំឆ្នាំ ២០២៥ កាលពីយប់ថ្ងៃអាទិត្យ ដោយវ៉ាដាច់ព្យុះសង្ឃរា អ៊ឺរីន ដែលបក់បោកនៅមហាសមុទ្រអាត្លង់ទិកខាងជើង កាលពីពាក់កណ្ដាលខែសីហា។ ជាមួយនឹងកម្លាំងខ្យល់បក់បោក ២៧០ គីឡូម៉ែត្រ/ម៉ោង ឬស្មើនឹងទីហ្វុងកំណាចកម្រិត ៥ (Super Typhoon) សម្ពាធបរិយាកាសរបស់ រ៉ាហ្កាហ្សា បានធ្លាក់ចុះទាបរហូតដល់ទៅ ៩១០ ហិចតូប៉ាស្កាល់ (hPa) ធៀបនឹងសម្ពាធបរិយាកាសរបស់ អ៊ឺរីន ត្រឹម ៩១៧ hPa៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


