កីឡា
លោក អេ ភូថង៖ របួសភ្នែក ធឿន ធារ៉ា មិនអីទេធូរស្រាលហើយ
លោក អេ ភូថង ថារបួសភ្នែករបស់ ធឿន ធារ៉ា គឺមិនអីទេធូរស្រាលហើយ និងកំពុងញុំថ្នាំតាមដានតាមគ្រូពេទ្យប្រាប់បន្តទៀត ខណៈការហ្វឹកហាត់មិនទាន់អាចចូលវិញនៅឡើយទេ។

ធឿន ធារ៉ា និងដៃគូ
គ្រូប្រដាល់ជើងចាស់លោក អេ ភូថង ថាចំពោះស្ថានភាពរបួសភ្នែករបស់កូនសិស្សខ្លួននៅពេលនេះមានសភាពធូរស្រាលឡើងវិញហើយ ពោលពេលត្រូវអំឡុងពេលប្រកួតនោះគឺចុកភ្លាមៗតែម្ដង។
យ៉ាងណា ធារ៉ា ត្រូវបន្តតាមដានរបួសភ្នែកតាមដែលគ្រូពេទ្យបានប្រាប់ និងត្រូវទៅជួបពេទ្យតាមការណាត់ជាដើម។ បច្ចុប្បន្ននេះគឺកូនសិស្សរបស់ខ្លួនខាងលើគឺនៅមិនទាន់អាចចូលហ្វឹកហាត់វិញនោះបានទេ។

រូបភាពលើផេកថោន
បញ្ជាក់ដែរថា កីឡាករ ធឿន ធារ៉ា បានរងរបួសឈឺភ្នែកខាងស្ដាំបន្ទាប់ពីចូលកណ្ដាប់ដៃឆ្វេងរបស់កីឡាករបរទេស RUSLAN NAGIYEV អំឡុងទឹកទី១ ក្នុងជំនួបមិត្តភាពអន្តរជាតិលើសង្វៀនថោន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ រូបគេបោះបង់ការប្រកួតត្រឹមទឹកទី១ នោះតែម្ដង ខណៈការចាញ់ដ៏លឿននេះបានធ្វើឲ្យអ្នកគាំទ្រគុនខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង៕

RUSLAN NAGIYEV ពេលឈ្នះ ធារ៉ា (រូបភាពផេកថោន)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


