ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូបុករះគុម្ពោតព្រៃ ស្លាប់ភ្លាមៗ នៅខណ្ឌសែនសុខ
បុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរដោយជិះម៉ូតូ ១ គ្រឿង រេចង្កូតធ្លាក់ផ្លូវ ទៅបុករះគុម្ពោតព្រៃ នៅចិញ្ចើមផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ជុំ សារ័ត្ន ភេទប្រុស អាយុជាង ៣០ ឆ្នាំ ស្នាក់នៅម្តុំភ្នំបាសិដ្ឋ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-8558 ទិសដៅពីកើតទៅលិច ល្បឿនលឿន។ នៅពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករះគុម្ពោតព្រៃដែលដុះតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលបាក់.ក ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ បន្ទាប់មក ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យកន្លែងកើតហេតុ។

ក្រោយពេលចុះត្រួតពិនិត្យ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញ ធ្វើកំណត់ហេតុ វាស់វែង និងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


