ជីវិតកម្សាន្ដ
N.John បង្ហាញការភ្ញាក់ផ្អើលដល់គ្រួសារ តែរសើបដល់ចិត្តអ្នកគាំទ្រ ព្រោះមើលឃើញការជួបជុំដ៏កក់ក្តៅ
N.John កូនប្រុសពៅតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស លោក ព្រាប សុវត្ថិ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងអ្នកគាំទ្រ បន្ទាប់ពីលោកបានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពជួបជុំគ្រួសារយ៉ាងកក់ក្តៅ ក្រោយឃ្លាតឆ្ងាយពីមាតុភូមិកំណើតរយៈពេល ២ឆ្នាំ ដើម្បីបន្តដំណើរតាមក្តីស្រមៃក្នុងការក្លាយជាតារាចម្រៀងលើឆាកអន្តរជាតិ។

តាមរយៈវីដេអូមានជិត ១នាទី N.John បង្ហាញសកម្មភាពរៀបចំការភ្ញាក់ផ្អើលមួយសម្រាប់ក្រុមគ្រួសារ គឺការត្រឡប់មកកម្ពុជាវិញដោយមិនប្រាប់ជាមុន។ ទិដ្ឋភាពនៃការជួបជុំ បង្គំក្រាបសំពះអ្នកមានគុណ និងស្នាមញញឹមពោរពេញដោយទឹកភ្នែកនៃក្តីនឹករលឹក បានធ្វើឱ្យអ្នកទស្សនាជាច្រើនមានអារម្មណ៍រំភើប និងកោតសរសើរចំពោះទំនាក់ទំនងដ៏រឹងមាំរបស់សមាជិកគ្រួសារនេះ។
ជាមួយវីដេអូនោះ N.John បានសរសេរសារបង្ហាញពីអារម្មណ៍របស់ខ្លួនថា “Two years away. Countless sacrifices. Today, I finally returned home to Cambodia and surprised my family. Nothing compares to coming home.” ដែលមានន័យថា “ឃ្លាតឆ្ងាយអស់រយៈពេល ២ឆ្នាំ ជាមួយនឹងការលះបង់រាប់មិនអស់។ ថ្ងៃនេះ ខ្ញុំបានត្រឡប់មកផ្ទះនៅកម្ពុជាវិញ ហើយធ្វើឱ្យគ្រួសារភ្ញាក់ផ្អើល។ គ្មានអ្វីអាចប្រៀបធៀបនឹងការវិលត្រឡប់មកផ្ទះបានឡើយ”។
សារដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់យុវតារារូបនេះ ក្នុងការបោះជំហានទៅរកក្តីស្រមៃលើវិថីសិល្បៈអន្តរជាតិ ទោះបីត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់អស់រយៈពេលយូរក៏ដោយ។
ក្រោយការបង្ហោះវីដេអូនេះ មានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិស្វាគមន៍ និងសម្តែងការរំភើបចិត្ត ខណៈអ្នកខ្លះលើកឡើងថា ទិដ្ឋភាពនៃការជួបជុំគ្រួសារនេះ បានធ្វើឱ្យពួកគេនឹកដល់តម្លៃនៃសេចក្តីស្រឡាញ់ និងភាពកក់ក្តៅក្នុងរង្វង់គ្រួសារដូចគ្នា។ ដ្បិតអី N.Jonh ក៏មិនខុសពីយុវវ័យកម្ពុជានោះដែរ ដែលត្រូវបង្ខំចិត្តរស់នៅឃ្លាតឆ្ងាយពីគ្រួសារដើម្បីសម្រេចគោលដៅជីវិតរៀងខ្លួន។

គួរបញ្ជាក់ថា N.John ដែលមហាជនស្គាល់ថា សុវត្ថិ មុនីនាគ គឺជាកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ដែលកំពុងបន្តអភិវឌ្ឍសមត្ថភាពលើវិស័យតន្ត្រី និងកសាងឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ដោយឡែក ការវិលត្រឡប់មកកាន់មាតុភូមិ និងជួបជុំគ្រួសារជាថ្មីលើកនេះ មិនត្រឹមតែជាពេលវេលាដ៏មានន័យសម្រាប់រូបលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតអារម្មណ៍កក់ក្តៅ និងរំភើបចិត្តដល់អ្នកគាំទ្រជាច្រើនផងដែរ៕ អត្ថបទ៖ សល និកា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


