សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យខុនដូរពិភពថ្មីសែនសុខ រកឃើញជនជាតិចិន៣នាក់ សង្ស័យពាក់ព័ន្ធ Online scam
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានបន្តអនុវត្តវិធានការរឹតបន្តឹងការគ្រប់គ្រងជនបរទេស ដោយចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស នៅខុនដូរពិភពថ្មីសែនសុខ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ៣នាក់ ស្នាក់នៅដោយខុសច្បាប់ និងសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

អាជ្ញាធរខណ្ឌសែនសុខ បានឱ្យដឹងថា ខុនដូរពិភពថ្មីសែនសុខមានចំនួន ០៨អគារ សរុប ១,៧៨៩បន្ទប់។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងលើ ៣១បន្ទប់ និង មានជនបរទេសស្នាក់នៅសរុបចំនួន ៣៧នាក់ ក្នុងនោះមានស្ត្រី ០២នាក់ មកពី ០៥សញ្ជាតិផ្សេងគ្នា។ រួមមាន៖ ជនជាតិចិន ចំនួន ៣០នាក់ ក្នុងនោះស្ត្រី ០១នាក់, ជនជាតិកូរ៉េខាងត្បូង ចំនួន ០៤នាក់ ក្នុងនោះស្ត្រី ០១នាក់, ជនជាតិអាមេរិក ចំនួន ០១នាក់, ជនជាតិបារាំង ចំនួន ០១នាក់, ជនជាតិអាល្លឺម៉ង់ ចំនួន ០១នាក់។



សមត្ថកិច្ចបានបញ្ជាក់ថា ជនបរទេសទាំងអស់ខាងលើមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវតាមច្បាប់ ហើយពុំមានការសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនោះទេ។
ដោយឡែក ក្នុងអំឡុងពេលប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ០៣នាក់ កំពុងស្នាក់នៅក្នុងបន្ទប់លេខ ១២០១ ជាន់ទី១២ នៃអគារទី៥ ដោយគ្មានលិខិតឆ្លងដែន និងឯកសារស្របច្បាប់សម្រាប់ការស្នាក់នៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងមួយចំនួនពីទីតាំងខាងលើ រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០១គ្រឿង . ទូរសព្ទដៃ ចំនួន ០៣គ្រឿង។


ក្រោយការពិនិត្យ និងកោសល្យវិច្ច័យដោយមន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានជាបឋមថា ជនសង្ស័យទាំង ០៣នាក់ អាចជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam។
ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក សេង រិទ្ធិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានសម្រេចនាំខ្លួនជនជាតិចិនទាំង ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានសម្រេចបិទសៀលបន្ទប់លេខ ១២០១ ជាន់ទី១២ នៃអគារទី៥ ជាបណ្ដោះអាសន្ន ដើម្បីរក្សាទុកជាកន្លែងវត្ថុតាង និងបម្រើដល់ការស៊ើបអង្កេតបន្ថែមរបស់សមត្ថកិច្ចជំនាញ៕ អត្ថបទ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


