សេចក្ដីជូនដំណឹង
IDP រៀបចំពិព័រណ៍សិក្សានៅអាមេរិក និងកាណាដា ជួយសិស្សនិស្សិតសម្រេចបំណងបន្តការសិក្សានៅបរទេស
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE និងប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា អ្នកស្រី Katherine Diop ចូលរួមពិធីបើកពិព័រណ៍ការសិក្សានៅអាមេរិក និងកាណាដា នាចុងសប្តាហ៍ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។
ពិព័រណ៍នេះផ្តល់ឱកាសសិស្ស និស្សិត និងអាណាព្យាបាលរាប់រយនាក់ស្វែងយល់លម្អិតអំពី ជម្រើសសិក្សាលើគ្រប់កម្រិត លក្ខខណ្ឌចូលសិក្សា ការដាក់ពាក្យចូលរៀន និងការសុំទិដ្ឋាការទៅសិក្សា រួមទាំងព័ត៌មានអាហារូបករណ៍នានាដោយឥតគិតថ្លៃ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE គូសបញ្ជាក់ពី សារៈសំខាន់នៃការអប់រំអន្តរជាតិ ដោយលោកបានលើកឡើងពីបទពិសោធន៍លោកផ្ទាល់ដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកថា៖ <<ជំនាញ និងទំនាក់ទំនងដែលមានអំឡុងពេលសិក្សាពិតជាបានជម្រុញដល់ការអភិវឌ្ឍន៍សម្រាប់ខ្ញុំផ្ទាល់យ៉ាងជ្រាលជ្រៅ។>>

យោងតាមប្រសាសន៍ អ្នកស្រី Katherine Diop ៖ <<ការបន្តការសិក្សានៅបរទេសពិសេសនៅស្ថាប័នកម្រិតពិភពលោកនៃសហរដ្ឋអាមេរិកនឹងជម្រុញដល់ភាពច្នៃប្រឌិត ការគិតពិចារណា និងទំនាក់ទំនងដ៏ល្អវិសេសវិសាល អភិវឌ្ឍបាននូវធនធានមនុស្សប្រកបដោយគុណភាព និងភាពជាអ្នកដឹកនាំដ៏ប្រសើរ។>>

ស្ថាប័ន IDP មានការិយាល័យប្រមាណ ២៣០ កន្លែងលើបណ្តាប្រទេសជាង ៩០ ជាមួយអ្នកជំនាញប្រឹក្សាយោបល់ទៅសិក្សានៅបរទេសប្រមាណ ២៥០០ នាក់គាំទ្រ និងផ្តល់ការប្រឹក្សាសម្រាប់សិស្សានុសិស្សទៅសិក្សានៅស្ថាប័នកម្រិតពិភពលោក រួមមានប្រមាណជាង ៤០០ ស្ថាប័ននៅសហរដ្ឋអាមេរិក និង ២០០ ស្ថាប័ននៅកាណាដា។
សម្រាប់នៅកម្ពុជា IDP គឺមានវត្តមានដំបូងក្នុងឆ្នាំ ១៩៩២ ជាមួយការផ្តល់ជូនសេវាកម្មឈានមុខគេលើពិភពលោកលើសេវាបង្រៀនភាសាអង់គ្លេស (ACE) និងការផ្តល់ជូនតេស្ត IELTS ដែលជាតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស ដោយទទួលស្គាល់ពីប្រមាណ ១២៥០០ ស្ថាប័នជុំវិញពិភពលោក។

សម្រាប់សិស្ស និស្សិត និងអាណាព្យាបាលចង់ចាប់ផ្តើមដំណើរសិក្សានៅបរទេស អាចជួបផ្ទាល់ជាមួយអ្នកជំនាញ IDP ដោយឥតគិតថ្លៃនៅការិយាល័យ IDP ដែលមាននៅទីតាំងទាំង ៦ សាខានៃសាលា ACE ក្នុងរាជធានីភ្នំពេញ និងសៀមរាប ឬទំនាក់ទំនងមកកាន់ 023 902 600៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


