សេដ្ឋកិច្ច
ក្រុមហ៊ុនចំនីអាហារនិងភេសជ្ជៈអន្តរជាតិចំនួន ៣ សម្លឹងឃើញសក្តានុពលទីផ្សារកម្ពុជាមានកំណើនខ្លាំងក្លា
នៅក្នុងកម្មវិធីតាំងពិព័រណ៌ចំនីអាហារនិងភេសជ្ជៈធំជាងគេក្នុងតំបន់អាស៊ី THAIFEX – ANUGA ASIA 2025 មានការចូលរួមពីសំណាក់ក្រុមហ៊ុនអន្តរជាតិជាច្រើនជុំវិញពិភពលោកដល់ទៅជាង ៥០ប្រទេស។ ពាណិជ្ជករទាំងនោះកំពុងសម្លឹងមើលយ៉ាងហ្មត់ចត់ក្នុងការបោះជំហានចូលទីផ្សារតាមបណ្តារប្រទេសអាស៊ីអាគ្នេយ៍។

ក្នុងចំណោមនោះ កម្ពុជា ជាប្រទេសមានសក្តានុពលខ្លាំងមិនធម្មតាលើវិស័យអាហារនិងភេសជ្ជៈធ្វើឱ្យក្រុមហ៊ុនអន្តរជាតិចំនួន ៣ សម្រេចចិត្តឈានចូលមក។ ផលិតផលមានគុណភាព តម្លៃសមរម្យ និងរសជាតិឆ្ងាញ់ មកពីក្រុមហ៊ុនទាំង ៣ នោះមានដូចជា៖
១. Thai-Nichi Rice Cracker៖ Mizuho Brand ជាម៉ាកយីហោរបស់ជប៉ុនដែលល្បីល្បាញថា មាននំកញ្ចប់គុណភាពខ្ពស់ រសជាតិឆ្ងាញ់ញ៉ាំជក់មាត់។ លោក ភីសុត ហាយ៉ាកាវ៉ា អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា វត្តមានចូលរួមក្នុងការតាំងពិព័រណ៌នៅ Thaifex គឺ ៧ឆ្នាំ ពោលគឺ ៧លើកមកហើយ។ ផលិតផលទៀតសោត ក៏មាននៅតាមបណ្តារប្រទេសជាច្រើនរួមមាន កម្ពុជា ហ្វីលីពីន សាំងហ្គាពួរ កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ចិន និងថៃ។ ចំពោះផលិតផលថ្មីគឺមានមុខងារជួយដល់សុខភាពដូចជាបន្ថែមនៅប្រូតេអ៉ីនសណ្តែកសៀង ហ្វាយប័រ និងវីតាមីនជាច្រើន ផងដែរ។

២. Farm Frites៖ ជាប្រភេទដំឡូងបារាំង ដែលអាចយកទៅចម្អិនទទួលទានបាន មានរសជាតិឆ្ងាញ់ ថ្មី ស្រស់ មិនទ្រលាន់ ជាផលិតផលប្រទេសហូឡង់។ សព្វថ្ងៃចរាចរនៅលើទីផ្សារប្រមាណ ១០០ប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ថ្មីៗក៏ទើបតែចេញដំឡូងបារាំងរូបរាងថ្មី ដែលអាចដួសចិត្តជ្រលក់បានទៀតផង ឈ្មោះថា Scoop ដើម្បីបង្កើតនិន្នាការចុងក្រោយស្របតាមចំណង់ចំណូលចិត្តអ្នកទទួលទានសម័យថ្មី។ នេះបើតាមការបញ្ជាក់ពីលោក Frank Schrader តួនាទីជា នាយកពាណិជ្ជកម្មក្រុមហ៊ុនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

៣. ភេសជ្ជៈ AYA៖ សូដាផ្សំពីផ្លែឈើធម្មជាតិពិតៗ គ្មានសារធាតុបន្ថែមរសជាតិ សាកសមសម្រាប់អ្នកហាត់ប្រាណ ចំណាយកម្លាំងហ្វឹកហាត់ អស់ជាតិស្ករក្នុងខ្លួន អាចទទួលទានភេសជ្ជៈនេះធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ បើតាមការឱ្យដឹងពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Kevin Law Smith ថា ភេសជ្ជៈ AYA POP នេះមានច្រើនរសជាតិដូចជា ម្នាស់ ផ្លែប៉េស និងក្រូចជប៉ុន Yuzu។ សម្រាប់កម្ពុជា ផលិតផលមួយនេះពិតជាមានដំណើរការ ល្អ ពោរពេញដោយសក្តានុពល ហើយលោកពិតជាសប្បាយចិត្តដែលភេសជ្ជៈនេះមានទីផ្សារនៅកម្ពុជា។

ក្រុមហ៊ុន FarmFrites, AYA និង Mizuho គឺមិនមែនគ្រាន់តែសម្លឹងឃើញកម្ពុជាដូចជាទីផ្សារចាប់ផ្តើមទេ ប៉ុន្តែពួកគេកំពុងប្រមូលផ្ដុំយុទ្ធសាស្ត្រដើម្បីចូលរួមឱ្យបានប្រសើរនិងយូរអង្វែង។ ជាមួយនឹងការកើនឡើងនៃកម្លាំងទិញ ការយល់ដឹងអំពីសុខភាព និងចំណង់ចំណូលចិត្ត កម្ពុជាកំពុងក្លាយជាទីផ្សារដែលសម្បូរទៅដោយសក្តានុពល។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


