រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online ចោល ព្រោះតែរំលោភក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីប្រកាសដែលទើបនឹងផ្សព្វផ្សាយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ តាមប្រកាស មាត្រា១ បានសម្រេច លុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ...
លោកទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ បំណងប្រាថ្នារបស់កម្ពុជា គឺចង់ឃើញតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន.
រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបាន៨៥នាក់
តាមការគ្រោងទុក កូនស្រីពៅរបស់លោក ថាក់ស៊ីន នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជាតាមការអញ្ជើញរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា
កូនស្រីពៅលោក ថាក់ស៊ីន គឺលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា
សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យកែសម្រួលម៉ោងត្រួតពិនិត្យជាតិអាល់កុល ដើម្បីកាត់បន្ថយសម្ពាធ ទៅលើភោជនីយដ្ឋាននានា
សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត