ភារកិច្ចដ៏ធំបំផុតរបស់រដ្ឋាភិបាលគឺ បម្រើពលរដ្ឋ ដើម្បីធានាសុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ នេះជាការសង្កត់ធ្ងន់របស់សម្ដេចធិបតីទៅ..
ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ចំនួន៤១រូបត្រូវបានបញ្ចប់មុខតំណែង។ នេះបើតាមព្រះរាជក្រឹត្យដែលចេញដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យដែលចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមព្រះរាជក្រឹត្យ ទីប្រឹក្សាក្រសួងមហាផ្ទៃចំនួន១៦រូប ដែលមានឋានៈចាប់ពីអគ្គនាយករហូតដល់រដ្ឋលេខាធិការត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង។ តាមអនុក្រឹត្យ ជំនួយការក្រសួងមហាផ្ទៃចំនួន២៥រូបដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋានរហូតដល់ឋានៈស្មើអគ្គនាយករង ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន។ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។...
ក្រុមហ៊ុន. ZBO និងក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានកីឡារិនីអន្តរជាតិមកពីប្រទេសនិយាយភាសាបារាំងប្រមាណជាង២៧០នាក់។ ព្រឹត្តិការណ៍ខាងលើនេះ គឺជាសកម្មភាពប្រកួតប្រជែងមួយតាមរយៈពាក្យស្លោកថា ការរត់ឆ្លងកាត់ឧបសគ្គ ដែលមានគោលដៅសំខាន់គឺដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី ។ លោក យុន...
អភិបាលខេត្ត ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែម លើការបង្ក្រាបល្បែងស៊ីសង
ពោធិ៍សាត់ ៖ បុរសជាកសិករវ័យក្មេងម្នាក់នៅខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។ បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ សាំ ចាន់រ៉ា អាយុ២៧ឆ្នាំ បច្ចុប្បន្ន មានមុខរបរជាកសិករ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាន លោក សាំ ចាន់រ៉ា បាននិយាយប្រាប់ឱ្យដឹងថា...
ក្រសួងមហាផ្ទៃបានស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ត្រូវផ្តល់ព័ត៌មានពិតត្រឹមត្រូវដល់មន្ត្រីធ្វើជំរឿន