វប្បធម៌ ជំនឿ
ប្រយ័ត្នជាងគេ! គ្រូម៉ុង ចិនសែ ដាស់តឿនអ្នកឆ្នាំឆ្លូវ និងឆ្នាំច ប្រយ័ត្នរឿងធំ៥ ក្នុងខែកក្កដានេះ
អ្នកកើតឆ្នាំឆ្លូវ និងឆ្នាំច គឺជាឆ្នាំឆុងដែលគួរបង្កើនការប្រុងប្រយ័ត្នជាងគេ ព្រោះអាចប្រឈមនឹងបញ្ហាមួយចំនួន ទាក់ទងនឹងផ្លូវចិត្ត សុខភាព សុវត្ថិភាព និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នេះបើតាមលោកគ្រូ ម៉ុង ចិនសែ បានចែករំលែកការព្យាករណ៍ហុងស៊ុយសម្រាប់ខែកក្កដា ឆ្នាំ២០២៦ (ខែមមែ) នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

លោកគ្រូបានពន្យល់ថា ឆ្នាំឆ្លូវ និងឆ្នាំច មានធាតុដីដូចគ្នា និងស្ថិតក្នុងស្ថានភាពដែលទទួលឥទ្ធិពលឆុងក្នុងខែកក្កដានេះ។ ដោយសារតែបែបនេះ អ្នកកើតឆ្នាំទាំងពីរអាចមានទំនោរគិតច្រើនជាងធម្មតា ព្រួយបារម្ភលើរឿងដែលមិនទាន់កើតឡើង ឬបន្លាចខ្លួនឯងដោយការស្រមៃអំពីបញ្ហាផ្សេងៗ។
១. ពាក់ព័ន្ធនឹងផ្លូវចិត្ត ៖ គ្រូម៉ុង ចិនសែ ថា អ្នកឆ្នាំឆ្លូវ និងឆ្នាំច អាចងាយឆេវឆាវ ឬប៉ះទង្គិចផ្លូវអារម្មណ៍ជាងពេលធម្មតា។ ដូចនេះដើម្បីកាត់បន្ថយភាពតានតឹង លោកបានណែនាំឱ្យរកពេលសម្រាក និងទៅកន្លែងដែលអាចបន្ធូរអារម្មណ៍បាន ប៉ុន្តែមិនគួរជួបជុំមនុស្សច្រើនពេក គឺត្រឹម ២ ទៅ ៣ នាក់ ដែលជាមនុស្សអាចទុកចិត្តបាន គឺជាជម្រើសប្រសើរជាង។
២. កុំទុកចិត្តអ្នកដទៃពេក ៖ លោកគ្រូក៏បានណែនាំឱ្យប្រុងប្រយ័ត្នក្នុងការទុកចិត្តអ្នកដទៃ និងការចែករំលែករឿងផ្ទាល់ខ្លួន ព្រោះអ្នកដែលនៅជិតខ្លួនអាចដឹងព័ត៌មានច្រើន ហើយក្នុងករណីខ្លះ ព័ត៌មានទាំងនោះអាចត្រូវបានយកទៅប្រើប្រាស់ក្នុងផ្លូវដែលបង្កផលប៉ះពាល់ដល់ខ្លួនវិញ។
៣. កុំអួងអាង ៖ ទន្ទឹមនឹងនេះ លោកគ្រូក៏បានព្រមានមិនឱ្យអួតអាងពីខ្លួនឯងឡើយ។ លោកគ្រូថា ជួនកាល មិនមែនមានតែអ្នកដទៃទេដែល “លាបពណ៌” ឱ្យយើង ប៉ុន្តែពាក្យសម្ដីរបស់ខ្លួនឯងក៏អាចធ្វើឱ្យអ្នកដទៃយល់ថា កំពុងអួតអាង និងបង្កើតទស្សនៈអវិជ្ជមានចំពោះខ្លួនបានដែរ។
៤. គ្រោះដីសើម ៖ លោកគ្រូបានណែនាំឱ្យអ្នកឆ្នាំឆ្លូវ និងឆ្នាំច ជៀសវាងការចូលទៅកាន់តំបន់ដែលមានដីសើម ដីភ្លក់ ច្រាំងដី ឬកន្លែងដែលកំពុងបុកគ្រឹះ និងជីកអណ្ដូង ប្រសិនបើមិនមានភាពចាំបាច់។ ប៉ុន្តែចំពោះអ្នកដែលប្រកបរបរពាក់ព័ន្ធនឹងការដ្ឋានសំណង់ ឬការងារជីកដី លោកបានណែនាំឱ្យពាក់គ្រឿងអលង្ការ ឬលោហធាតុ ប្លាទីនស តាមជំនឿហុងស៊ុយ ដើម្បីជួយបន្ថយឥទ្ធិពលអវិជ្ជមាន។
៥. បញ្ហាសុខភាព ៖ រីឯផ្នែកសុខភាពវិញ លោកគ្រូបានលើកឡើងថា អ្នកដែលធ្លាប់មានបញ្ហាដុំសាច់ ឬគីស មិនថាជាប្រភេទស្លូត ឬកាច គួរតែយកចិត្តទុកដាក់តាមដានសុខភាពឱ្យបានដិតដល់ ព្រោះក្នុងខែនេះអាចមានឱកាសរើឡើងវិញ ដោយកម្រិតធ្ងន់ ឬស្រាល អាស្រ័យលើស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗ។

ពណ៌ និងធាតុដែលត្រូវការដើម្បីជួយបន្ថយឥទ្ធិពលអវិជ្ជមាន
– ប្រសិនបើមិនបានសិក្សាពីក្បួនប៉ាជឺ គ្រូម៉ុង បានណែនាំឱ្យប្រើពណ៌ស ប្រផេះ ទឹកប្រាក់ លាយជាមួយពណ៌ខ្មៅ ឬពណ៌ទឹកប៊ិចម្តងម្កាល ដើម្បីជួយឱ្យស្ថានភាពឆុងខែកក្កដាប្រសើរឡើងវិញ។
– គួរជ្រើសរើសទទួលទានអាហារដែលល្អសម្រាប់សុខភាព។
– ធ្វើឱ្យខ្លួនមានភាពធូរស្រាល រក្សាចិត្តឱ្យស្ងប់ កាត់បន្ថយការសម្រេចចិត្តធំៗ និងប្រុងប្រយ័ត្នក្នុងការនិយាយស្ដីជាមួយអ្នកដទៃ ដើម្បីជៀសវាងការយល់ច្រឡំ ឬការត្រូវគេវាយតម្លៃ និងជាន់ពន្លិច។

ពិចារណា : យ៉ាងណាមិញ ខ្លឹមសារខាងលើគឺជាការព្យាករណ៍តាមទស្សនៈហុងស៊ុយ និងជំនឿពីគ្រូ ម៉ុង ចិនសែ ប៉ុណ្ណោះ ខណៈព័ត៌មាននេះមិនមែនជាការព្យាករណ៍ដែលមានមូលដ្ឋានលើភស្តុតាងវិទ្យាសាស្ត្រទេ។ ដូចនេះគួរប្រើប្រាស់ជាព័ត៌មានសម្រាប់ការយល់ដឹង និងការពិចារណាផ្ទាល់ខ្លួន៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


