Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះការគាំទ្រនៅកូរ៉េ! N.JOHN ចាប់ដៃ Heyoon Jeong បង្ហាញស្ទីលចម្រៀងថ្មីក្នុងបទ «Pop Out Remix»

បានផុស

នៅ

ក្រោយល្បីល្បាញដល់ទឹកដីកំណើតនៃវិស័យ K-Pop តារាចម្រៀងអន្តរជាតិសញ្ជាតិខ្មែរ N.JOHN បានបន្តបង្កើតភាពភ្ញាក់ផ្អើល ដោយបង្ហាញវីដេអូច្រៀងរួមជាមួយតារាស្រីម្នាក់របស់កូរ៉េខាងត្បូង គឺ Heyoon Jeong ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន N.JOHN បានចែករំលែកឃ្លីបវីដេអូខ្លីៗ ដែលបង្ហាញការច្រៀងរួមលើបទ “Pop Out Remix” ជាមួយនឹងការរៀបចំស្ទីលថ្មី បន្ថែមរសជាតិប្លែក និងបង្ហាញពីការសហការដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។

ជាមួយនឹងវីដេអូខ្លីទាំងនោះ N.JOHN ក៏បានសួរទៅកាន់អ្នកគាំទ្រខ្លួនដែរថា “Be honest… how many times has the Pop Out Remix been on your playlist this week?” ដែលមានន័យថា “និយាយត្រង់មក! សប្តាហ៍នេះ តើអ្នកបានស្តាប់បទ PopOutRemix ប៉ុន្មានដងហើយ?”។

ការបង្ហាញខ្លួនរួមជាមួយ Heyoon Jeong ត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកថា ជាជំហានថ្មីមួយទៀតក្នុងការពង្រីកប្រជាប្រិយភាពរបស់ N.JOHN នៅលើទីផ្សារតន្ត្រីអន្តរជាតិ ជាពិសេសនៅកូរ៉េខាងត្បូង ដែលជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលនៃឧស្សាហកម្ម K-Pop ។

បច្ចុប្បន្ន ឃ្លីបវីដេអូនៃការសហការនេះក៏បាននិងកំពុងទទួលបានការចែករំលែក និងមតិសរសើរជាបន្តបន្ទាប់ពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ដែលរំពឹងថា N.JOHN នឹងមានគម្រោងសហការជាមួយសិល្បករអន្តរជាតិបន្ថែមទៀតនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម