គ្រប់គ្នាប្រាកដជាឆ្ងល់ហើយថា តើវីរុសកូវីដ ១៩ ងាប់ទៅតាមអ្នកជំងឺ ដែលត្រូវមេរោគមួយនេះ វាយលុកសួតធ្ងន់ធ្ងររហូតដល់ស្លាប់ ដែរទេ ។ ចម្លើយនោះគឺថា វីរុសកូវីដ ១៩ អាចបន្តសំងំនៅផ្នែកខ្លះនៃរាងកាយ បើទោះបីអ្នកជំងឺបានស្លាប់ហើយក៏ដោយ ។ យោងតាមការធ្វើកោសល្យវិច័យ លើសាកសពរបស់អ្នកជំងឺកូវីដ ១៩ អាយុ ៦២ ឆ្នាំម្នាក់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១៤ ថ្ងៃ...
សង្កាត់ចំនួនពីរនៅរាជធានីភ្នំពេញ រួមមាន សង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ និងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធ៍សែនជ័យ រកឃើញអ្នកវិជ្ជមានកូវីដជាង ១០០ ករណី ភាគច្រើនពាក់ព័ន្ធកម្មករសំណង់ និងកម្មកររោងចក្រ។ នេះបើយោងតាមអាជ្ញាធរប្រកាសកាលពីម្សិលមិញ។ សង្កាត់ទឹកថ្លាមាន៦៧ ករណី និងសង្កាត់ចោមចៅទី១រមាន ៤៣ ករណី។ យោងតាមរបាយការណ៍របស់អាជ្ញាធរ ទូទាំងរាជធានីរកឃើញអ្នកឆ្លងសរុប ១៩១ នាក់ដែលជាករណីឆ្លងក្នុងសហគមន៍។ តួលេខនេះមានការកើនឡើងបើធៀបរយៈពេលពីរថ្ងៃមុន៕ អត្ថបទ៖ Dy Bunnara
នៅថ្ងៃទី២០ ខែឧសភានេះ ជាថ្ងៃទិវាជាតិនៃការចងចាំដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា...
តាកែវ ៖ រដ្ឋបាលស្រុកបាទី បានជូនដំណឹង បងប្អូនអាជីវករ នៅផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ទាំងអស់មេត្តាជ្រាប ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារ កន្លងទៅនេះ។ អាស្រ័យហេតុនេះ សូមអញ្ជើញមកយកសំណាកធ្វើតេស្តកូវីដ១៩ នៅសាលាបឋមសិក្សារហាំងង៉ោស្មៅខ្ញី ដោយការស្ម័គ្រចិត្ត ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទីរសៀល៕ កែសម្រួលដោយ ៖ នាគព័ន្ធ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតី Biden ឲ្យបន្ធូរបន្ថយជម្លោះ នៅក្នុងតំបន់ ហ្គាហ្សា ដោយនិយាយថា លោកប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករ ហាម៉ាស់។ លោក Biden បាននិយាយទៅកាន់លោក Netanyahu កាលពីព្រឹកថ្ងៃពុធ (ពេលវេលានៅអាមេរិក) ហើយសេតវិមានបានឲ្យដឹងថា អ្នកទាំងពីរ បានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៃព្រឹត្តិការណ៍ក្នុងតំបន់ហ្គាហ្សា។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោករំពឹងថានឹងមានការកាត់បន្ថយភាពតានតឹងនៅថ្ងៃនេះ លើផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា”។ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលយោធា នៅប៉ុន្មានម៉ោងក្រោយមក លោក Netanyahu បាននិយាយថា លោកកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែអ៊ីស្រាអែល នឹងបន្តប្រយុទ្ធដើម្បីនាំភាពស្ងប់ស្ងាត់និងសន្តិសុខមកឲ្យពលរដ្ឋអ៊ីស្រាអែលវិញ។ មកទល់ពេលនេះ អ៊ីស្រាអែលកំពុងប្រឈមនឹងការរិះគន់ចំពោះការស្លាប់របស់ប្រជាជនប៉ាឡេស្ទីនជាង២០០នាក់ ក៏ដូចជាការវាយប្រហារអាកាសជាច្រើនលើកច្រើនសារផងដែរ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Fox
រដ្ឋាភិបាលប្រទេសជប៉ុននិយាយនៅថ្ងៃពុធថា ជប៉ុននឹងហាមអ្នកដំណើរបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមិនឲ្យចូលប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់កូវីដ-១៩។ ចំណាត់ការនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃសុក្រ ទី២១ ខែឧសភា សប្តាហ៍នេះ។ ការហាមអ្នកដំណើរជនបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមាន ស្រីលង្កា សីស្ហែល សេនលូសៀ ទីម័រខាងកើត និងម៉ុងហ្គោលីដែលបានធ្វើឲ្យកើតចំនួនប្រទេស និងតំបន់ដែលត្រូវរឹតត្បិុតដល់ទៅ១៥៩។ ការចេញវិធានការនេះដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងរាលដាលនៅប្រទេសជប៉ុន ខណៈប្រទេសអាស៊ីមួយនេះគ្រោងនឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ សូមបញ្ជាក់ថា ប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះមានករណីឆ្លងសរុបចំនួន៦៩២ ៧០២នាក់...
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែឧសភានេះ បានប្រកាសដកចេញតំបន់ក្រហមទូទាំងរាជធានីភ្នំពេញ ដោយទុកតែតំបន់លឿង និងលឿងទុំ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ ។ តំបន់ដែលត្រូវបន្តដាក់ជាតំបន់លឿងទុំមានដូចជា ផ្នែកខ្លះនៃភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឺង៤ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ...