Connect with us

ព័ត៌មានជាតិ

Biden អំពាវនាវឱ្យអ៊ីស្រាអែលបន្ធូរបន្ថយ តែ Netanyahu ថាអត់ខ្វល់ សំខាន់វាយបន្ត

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតី Biden ឲ្យបន្ធូរបន្ថយជម្លោះ នៅក្នុងតំបន់ ហ្គាហ្សា ដោយនិយាយថា លោកប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករ ហាម៉ាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បាននិយាយទៅកាន់លោក Netanyahu កាលពីព្រឹកថ្ងៃពុធ (ពេលវេលានៅអាមេរិក) ហើយសេតវិមានបានឲ្យដឹងថា អ្នកទាំងពីរ បានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៃព្រឹត្តិការណ៍ក្នុងតំបន់ហ្គាហ្សា។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោករំពឹងថានឹងមានការកាត់បន្ថយភាពតានតឹងនៅថ្ងៃនេះ លើផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា”។

ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលយោធា នៅប៉ុន្មានម៉ោងក្រោយមក លោក Netanyahu បាននិយាយថា លោកកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែអ៊ីស្រាអែល នឹងបន្តប្រយុទ្ធដើម្បីនាំភាពស្ងប់ស្ងាត់និងសន្តិសុខមកឲ្យពលរដ្ឋអ៊ីស្រាអែលវិញ។ មកទល់ពេលនេះ អ៊ីស្រាអែលកំពុងប្រឈមនឹងការរិះគន់ចំពោះការស្លាប់របស់ប្រជាជនប៉ាឡេស្ទីនជាង២០០នាក់ ក៏ដូចជាការវាយប្រហារអាកាសជាច្រើនលើកច្រើនសារផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម