ព័ត៌មានជាតិ
អ្នកជំនាញពន្យល់ពីរយៈពេលដែលវីរុសកូរ៉ូណាអាចបន្តរស់លើខ្លួនសាកសពអ្នកជំងឺកូវីដ
គ្រប់គ្នាប្រាកដជាឆ្ងល់ហើយថា តើវីរុសកូវីដ ១៩ ងាប់ទៅតាមអ្នកជំងឺ ដែលត្រូវមេរោគមួយនេះ វាយលុកសួតធ្ងន់ធ្ងររហូតដល់ស្លាប់ ដែរទេ ។ ចម្លើយនោះគឺថា វីរុសកូវីដ ១៩ អាចបន្តសំងំនៅផ្នែកខ្លះនៃរាងកាយ បើទោះបីអ្នកជំងឺបានស្លាប់ហើយក៏ដោយ ។

យោងតាមការធ្វើកោសល្យវិច័យ លើសាកសពរបស់អ្នកជំងឺកូវីដ ១៩ អាយុ ៦២ ឆ្នាំម្នាក់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១៤ ថ្ងៃ បានបង្ហាញថា វីរុសនេះនៅតែមានជីវិត នៅក្នុងមាត់ បំពង់ ក និងច្រមុះរយៈពេល ១៨ ម៉ោង នៅក្នុងខ្លួនសាកសព ។
“ក្រោយការធ្វើតម្បារពីមាត់ បំពង់ក និងច្រមុះ ដើម្បីយកសំណាក អ្នកជំងឺដែលបានស្លាប់ លទ្ធផលនៅតែវិជ្ជមាន ខណៈគ្មានដានមេរោគនៅលើស្បែកមុខ ក ឬសរីរាង្គខាងក្នុងដូចជា ផ្លូវដង្ហើម និងសួត ឡើយ ។ នោះគឺដោយសារតែផ្ទៃសួត ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារបាក់តេរីនៃវីរុស” ។

លោកបានសង្កត់ធ្ងន់ថា ការរកឃើញបែបនេះហើយ ទើបតម្រូវឲ្យសាកសពអ្នកជំងឺកូវីដ ១៩ ទាំងអស់ ត្រូវបូជា ដោយមិនប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេភ្លាមៗនោះទេ ចៀសវាងការឆ្លងបន្តទៅដល់អ្នកពាក់ព័ន្ធដែលមិនបានការពារខ្លួន ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


