ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងនាថ្ងៃទី១៩ ឧសភា ២០២១នេះថា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ៦១២នាក់ ករណីឆ្លងថ្មីចំនួន ៣៩៣នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣នាក់។ គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២៣,២៨៨នាក់អ្នកជាសះស្បើយចំនួន១៤,៩៥៥នាក់ និងមានអ្នកស្លាប់ចំនួន១៥៩នាក់៕
យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារតាមអាកាសលើផ្លូវរូងក្រោមដី ដែលគេដឹងថាត្រូវបានសាងសង់ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ។ ជាការតបត ក្រុមហាម៉ាសក៏បានធ្វើការវាយប្រហារទៅវិញ ដោយគ្រាប់រ៉ុកកែត និងកាំភ្លើងត្បាល់ ហើយបានសម្លាប់កម្មករថៃ ២ នាក់នៅឯកសិដ្ឋានមួយ ក្នុងប្រទេសអ៊ីស្រាអែល ។ ការប្រយុទ្ធគ្នាដែលកំពុងបន្តនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ២១៧ នាក់ រួមមានកុមារ ៦៣ នាក់ និងស្ត្រី ៣៦ នាក់នៅតំបន់ហ្គាហ្សា ខណៈមនុស្ស...
ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោក កន សុខកាយ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ស្រុកល្វាឯម បានបញ្ជាក់ថា ករណីស្លាប់ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ១១នាក់ ស្ថិតរស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល មិនមែនដោយសារជំងឺកូវីដ-១៩ ទេ។ ករណីនេះ សមត្ថកិច្ចជំនាញសង្ស័យថាមកពីពុលស្រាស ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ លោក កន សុខកាយ បានឱ្យដឹងទៀតថា...
បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៤ នៅរសៀលថ្ងៃទី១៨ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ ជាលទ្ធផល នៃការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្សនយោបាយនីមួយៗទទួលបានគឺទី១- គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១ទី២- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២ទី៣- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣ទី៤- គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤ រាជរដ្ឋាភិបាលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពតដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច...
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដល់ប្រធានាធិបតីចិន ដើម្បីសម្តែងអំណរសាទរដល់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអវកាស “ស៊ូរ៉ុង” បានចុះចតដោយជោគជ័យលើភពអង្គារ ក្នុងបេសកកម្ម “ធានវិន ១” កាលពីថ្ងៃ ១៥ ខែឧសភា ឆ្នាំ២០២១។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ ក្នុងកម្មវិធីអវកាសនិងការរុករកក្នុងលំហអាកាសរបស់ចិន។ សម្តេចតេជោ ក៏បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល៕
រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែឧសភា ២០២១នេះ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៣៥នាក់។ ក្នុងនោះ ស្រុកបាធាយ មានចំនួន ២២នាក់ ស្រុកជើងព្រៃ ១០នាក់ (ពលករមកពីថៃ ០៥នាក់) និងស្រុកកំពង់សៀម ០៣នាក់។
ស្នងការនគរបាលខេត្តតាកែវ បានរាយការពីករណីរកឃើញអ្នកវិជ្ជមាន ២៤ នាក់ នៅថ្ងៃ ១៨ ឧសភា ២០២១។ ក្នុងនោះស្រុកព្រៃកប្បាសមាន ១១ ករណី ស្រុកបាទី ២ ករណី ស្រុកអង្គរបុរី ២ ករណី ស្រុកបូរីជលសារ ៣ ករណី ស្រុកកោះអណ្តែត ២ ករណី ស្រុកទ្រាំង ១ ករណី...