តាមរយៈការសិក្សាស្រាវជ្រាវដែលធ្វើឡើងទៅលើទីក្រុងចំនួន ២៥ នៅក្នុងប្រទេសបានរកឃើញថា មានប្រជាជនឥណ្ឌាតែ ១៤ ភាគរយប៉ុណ្ណោះដែលពាក់ម៉ាសបានត្រឹមត្រូវ។ នេះបើតាមការដកស្រង់សម្ដីពីក្រសួងសុខាភិបាលឥណ្ឌា។ ក្រសួងបាននិយាយថា ប្រជាជនឥណ្ឌាពាក់កណ្ដាលបានពាក់ម៉ាសពិតមែន ប៉ុន្តែក្នុងនោះមានប្រមាណ ៦៤ ភាគរយពាក់តែត្រឹមមាត់ប៉ុណ្ណោះ ចំណែក ២០ ភាគរយនៃពួកគេពាក់ម៉ាសត្រឹមតែចង្កា ហើយ ២ ភាគរយទៀតពាក់លើកញ្ចឹងក និងមានតែ ១៤ ភាគរយទេដែលពាក់បានត្រឹមត្រូវបិទរហូតដល់ច្រមុះ។ ចំណែក ពលរដ្ឋពាក់កណ្តាលដែលនៅសល់មិនបានពាក់ម៉ាសទាល់តែសោះ។ គួររម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានរាយការណ៍អ្នកឆ្លងកូវីដ-១៩...
បើយោងតាមសេចក្តីសម្រេច ការបើកឲ្យអាជីវករក្នុងផ្សាររដ្ឋអាចលក់ដូរឡើងវិញ នៅថ្ងៃទី ២៤ ឧសភា នេះ គឺបានតែផ្នែកទំនិញជាគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការប្រចាំថ្ងៃតែប៉ុណ្ណោះ។ ចំពោះតូបអាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារដែលបើកឲ្យលក់ដូរ មិនត្រូវទទួលអតិថិជនឲ្យចូលមកទទួលទានឡើយ គឺត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ជាដាច់ខាត។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់គណៈគ្រប់គ្រងផ្សារ ត្រូវកំណត់ចំនួនអតិថិជនចេញចូល ដើម្បីរក្សាឲ្យបានដាច់ខាត នូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវិរុសកូវីដ ១៩។ បន្ថែមពីនេះ ត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ...
ការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងផលិតនៅប្រទេសចិនទាំងអស់មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់សម្ដីពីលោក Shao Yiming អ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់ប្រទេសចិន។ លោក Shao Yiming ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកស្រាវជ្រាវចិនបានចាប់ផ្តើមសិក្សានិងប្រមូលទិន្នន័យលើវីរុសបំប្លែងខ្លួនឥណ្ឌាដែលគេជឿថា វាមានផ្ទុកមេរោគច្រើនជាងវីរុសកូវីដ-១៩។ លទ្ធផលបឋមបង្ហាញថា វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មី។ ត្បិតតែវីរុសកូរ៉ូណាដែលបង្កឱ្យមានជំងឺកូវីដ-១៩ កំពុងផ្លាស់ប្តូរថ្មីឥតឈប់ឈរ ហើយទោះបីជាវីរុសបំប្លែងខ្លួនទាំងនោះកំពុងលេចឡើងច្រើនក៏ដោយ ក៏វ៉ាក់សាំងប្រទេសចិនមានប្រសិទ្ធភាពនិងសមត្ថភាពខ្ពស់ ក្នុងការឆ្លើយតបជាមួយវាយ៉ាងឆាប់រហ័ស។ លោក Shao Yiming បន្ថែមថា ដំណើរការផលិតវ៉ាក់សាំងបច្ចុប្បន្នបានបំពេញតាមស្ដង់ដារគ្រប់គ្រាន់...
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការនយោបាយអាទិភាព ក្រោមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អនុវត្តគោលនយោបាយរដ្ឋាភិបាល ឌី ជី ថល កម្ពុជា ២០២១ -២០៣០។ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០នោះ រួមមាន៖ ទី(១) បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី(២)...
អតីតម្ចាស់ផលិតកម្មKH លោក តាំង គីមហេង បានថ្លែងប្រាប់កម្ពុជាថ្មីឱ្យដឹងថា៖ សព្វថ្ងៃ លោក គឹម ហេង កំពុងប្រកបរបររកស៊ីតាមអនឡាញផង និងខាងក្រៅផង។ ក្នុងនោះលោកបានលើកឡើងថា ការងារអ្វីក៏លោកអាចធ្វើបានដែរ មិនថាបានចំណូលតិចឬច្រើនទេ ឲ្យតែចេញពីកម្លាំងញើសឈាមខ្លួនឯង។ លោកបញ្ជាក់បន្ថែមថា ទោះឃ្លាតឆ្ងាយសិល្ប មួយរយ:មែន តែសម្រាប់គម្រោងបោះបង់ ឬឈប់ទាំងស្រុងនោះ មិនទាន់មានទេ ពោលគឺបើមានគេហៅសម្តែងអាចចូលវិញ។ ចំណែកផលិតកម្មKH ក៏មិនទាន់ប្រកាសថា ឈប់ធ្វើនោះដែរ គ្រាន់តែពេលនេះ...
បន្ទាប់ពីបានបិទអស់រយៈពេលជិតមួយខែ ទីបំផុតរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋចំនួន២៥ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ ដើម្បីសម្រួលដល់សកម្មភាពទិញលក់ និងចរន្តសេដ្ឋកិច្ចមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «នេះបង្ហាញពីការដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសាររាជរដ្ឋាភិបាលអាចគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានច្រើន ដោយនៅភ្នំពេញនៅសល់តែតំបន់លឿងទុំ និងតំបន់លឿងប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបើកច្រកសេដ្ឋកិច្ចឡើងវិញនឹងជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារ ដោយសារប្រជាពលរដ្ឋមួយចំនួនដែលជាអាជីវករលក់ដូរមិនអាចរកប្រាក់ចំណូលបានក្រោយពេលបិទផ្សាររដ្ឋ»។ លោកបណ្ឌិត គី សេរីវឌ្ឍ បានបន្តថា ការបើកផ្សារឡើងវិញអាចនឹងជួយបន្ធូរបន្ថយថ្លៃទំនិញមួយចំនួនដូចជាបន្លែ ត្រីសាច់ជាដើម ដែលបានឡើងថ្លៃខ្លាំងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ...
មណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស ម១) មានជនជាប់ឃុំចំនួន១៨នាក់ វិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាម លិខិតចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដែលប្រធានមណ្ឌលអ់រំកែប្រែទី១ ដាក់សំណើជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ។ ប្រធានមណ្ឌលអប់រំកែប្រែទី១ លោក យិន គន្ធ បានដាក់សំណើទៅប្រធានសាលាដំបូងរាជធានី សុំផ្អាកនាំជនជាប់ឃុំទៅជំនុំជំរះ និងសាកសួរនៅសាលាដំបូងរាជធានី មួយរយៈ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ ប្រធានមណ្ឌលអប់រំកែប្រែទី១ បានជម្រាបជូនប្រធានសាលាដំបូងរាជធានី ថា នៅមណ្ឌលអប់រំកែប្រែទី១...