វប្បធម៌ ជំនឿ
ដល់ម្លឹង? សុបិនឃើញសំពត់ ក្នុងជីវិតពិតត្រូវប្រុងប្រយ័ត្ន
ហេតុអ្វីបានជាការបកស្រាយអំពីក្តីសុបិនថា ស្លៀកសំពត់ខ្លីយើងបែរជាត្រូវប្រុងប្រយ័ត្នពេលក្រោកឡើងមកវិញ?

សៀវភៅក្តីសុបិន្តជាសកល ពន្យល់ថា សំពត់ ក្នុងការយល់សប្តិ បង្ហាញព្រមានថា ឥឡូវនេះ ម្ចាស់សុបិន កំពុងជាមនុស្សលុះក្រោមឥទ្ធិពលនៃអារម្មណ៍កាមតណ្ហារបស់អ្នកណាម្នាក់ដែលយើងមិនស្មានដល់ ប៉ុន្តែមិនមែនជាគំនិតរបស់យើងទេ ចំណែកមនុស្សប្រុសនោះជាបុរសដែលយើងមិនធ្លាប់ស្គាល់ចិត្តឬចាប់អារម្មណ៍ពីមុនមកសោះ។

សំពត់ បញ្ជាក់អំពី ចំណង់នៃការរួមភេទខ្លាំងជាងស្នេហាដែលអ្នកណាម្នាក់កំពុងលបលួចកើតមានមកលើយើង បើជាសំពត់ពណ៌ក្រហមវិញ ត្រូវបានគេចាត់ទុកថាជាការបង្ហាញខ្លួននៃមនុស្សគួរឱ្យស្រឡាញ់បំផុតនិងបញ្ជាក់ពីជីវិតថ្មីក្នុងរឿងស្នេហាសមបំណង។
ចំណែកបណ្តាសំពត់ចែងចាំងភ្លឺក្នុងសុនបិន ជាប្រផ្នូលនៃការផ្តើមរឿងមនោសញ្ចេតនាប្រកដោយព្យុះភ្លៀងមួយតែនឹងមានលទ្ធផលចុងក្រោយវិជ្ជមានសម្រាប់គូអ្នក។
សំពត់ថ្មី ដែលទទួលបានពីអ្នកណាម្នាក់ក្តីក្នុងសុបិន្ត បញ្ជាក់ថាចាប់ពីពេលនេះតទៅអ្នកនឹងទទួលបានជោគជ័យលើអ្វីៗគ្រប់យ៉ាង វាជាចំណុចខ្ពស់បង្អស់ក្នុងជីវិតរបស់អ្នក ដើម្បីពង្រឹងជំហរវិជ្ជាជីវៈនិងទទួលបានប្រជាប្រិយភាពព្រមទំាងទាក់ទាញភេទផ្ទុយយ៉ាងខ្លាំងក្លា។ បញ្ហាដែលពីមុនហាក់ដូចជាមិនអាចដោះស្រាយ នឹងក្លាយមកជារលូនដោយខ្លួនឯង។

ប្រសិនបើអ្នកឃើញក្នុងសុបិនថា ខ្លួនចង់ទិញសំពត់អាវ តែរកមិនបានពេញចិត្តបានន័យថា គម្រោងក្នុងជីវិតពិតមិនទាន់មិនបានជោគជ័យនៅឡើយគួរត្រៀមខ្លួនពីការខូចចិត្ត។ បើជាសំពត់ផ្កាបង្ហាញថា សង្សារចាស់ ចង់បានអ្នកមកវិញជាខ្លាំង៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ វេទមន្តផ្លូវងងឹតស័ក្តិសិទ្ធិអន្ទងឱ្យគូស្នេហ៍ត្រឡប់មកវិញ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?