អត្ថន័យ​ក្នុង​សុបិន​​បញ្ជាក់​ពី​អារម្មណ៍​ដែល​សេសសល់ – Kampuchea Thmey Daily
Connect with us

ជំនឿ

អត្ថន័យ​ក្នុង​សុបិន​​បញ្ជាក់​ពី​អារម្មណ៍​ដែល​សេសសល់

Published

on

នៅ​សុខៗ​ក៏​ភ័យ​​ដោយ​មិន​ដឹង​ខ្លួន ​ជួនកាល​ក៏​ចង់​យំ​តែ​មិន​ដឹង​មូលហេតុ។ តើ​យើង​ធ្លាប់​មាន​អារម្មណ៍​ថា​ក្នុង​សុបិន​ដូច​រឿង​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​ដែរ​ទេ? ដូចជា​ការ​សើច​សប្បាយ ​ក្ដី​ទុក្ខ​ ឬ​ក៏​យើង​បារម្ភ​ពី​នរណា​ម្នាក់​ដែល​យើង​ធ្លាប់​ស្គាល់។​

ប៉ុន្តែ​ទាំង​នោះមិនសុទ្ធ​តែ​​ដូច​ក្នុង​សុបិន​ទាំង​អស់នោះ​ទេ​ ពេល​ខ្លះអ្វី​ដែល​យើង​ឃើញ​ក្នុង​សុបិន​ ជា​រឿយៗ​អាច​ជាប់​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ជាង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្ដី​សុបិន។ ខួរក្បាល​របស់​យើង​កំពុង​ព្យាយាម​ប្រាប់​​ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​ហើយ​ចាប់ផ្ដើម​ភ័យ​ខ្លាច​ ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ល្អ​នៅ​ក្នុង​ជីវិត​ពិត​ក៏​ដោយ។ Kpt plus នឹង​បកស្រាយ​អត្ថន័យ​នៃ​សុបិន​ដែល​តែង​តែ​កើត​មាន​ក្នុង​ជីវិត​របស់​យើង។

១.ឃើញ​គេ​បោះបង់​​ចោល

នេះ​គឺ​ជា​អារម្មណ៍​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ក្ដី​សុបិន​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​ចាកចេញ​ពី​អ្នក​ ហើយ​អ្នក​ពិត​ជា​មិន​អាច​ធ្វើអ្វី​បាន​ទេ។ ពេលភ្ញាក់​ឡើង​ពី​អារម្មណ៍​ដែល​ត្រូវ​គេ​បោះបង់​ចោល​និង​ឯកោ​សុបិន​នេះ​ច្រើន​តែ​មាន​ន័យ​ថា ​អ្នក​ខ្លាច​នរណា​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​អ្នក​រសាត់​ទៅ​ឆ្ងាយ។ វា​ក៏​អាច​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ឬ​ក៏​មក​ពី​អារម្មណ៍​របស់​យើង​បារម្ភ​ហួសហេតុ​ពី​ម្នាក់​នោះ។

២.កំហឹង

ក្នុង​សុបិន​អ្នក​ខឹង​មិន​សម​ហេតុផល​ច្រើន​តែ​ទាក់ទង​នឹង​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ខកចិត្ត​ក្នុង​ជីវិត​ពិត។ ភាគ​ច្រើន​អ្នក​កំពុង​ដោះស្រាយ​នូវ​ស្ថានភាព​មិន​ពិត​ ហើយ​មិន​អាច​មាន​ប្រតិកម្ម​ចំពោះ​ពួកគេ​ទេ។ សុបិន​អំពី​ការ​ខឹង​អាច​មាន​ន័យ​ថា ​អ្នក​ត្រូវ​ទុក​ឱ្យ​ភាព​តានតឹង​របស់​អ្នក​ចេញ​ ហើយ​ដោះស្រាយ​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ខក​ចិត្ត។

៣.អំពើ​ហឹង្សា

តើ​អ្នក​ធ្លាប់​សុបិន​ឃើញ​កន្លែង​ដែល​អ្នក​ប្រើ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស? ​មិន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​មនុស្ស​ដែល​មាន​សុជីវធម៌​បំផុត​តែ​សុបិន​អាក្រក់​នៅ​កន្លែង​ដែល​ពួកគេ​ធ្វើ​បាប​នរណា​ម្នាក់​ ឬ​ថែម​ទាំង​សម្លាប់​ពួកគេ​ទៀត​ផង។ជា​ធម្មតា​នេះ​គឺ​ជា​សញ្ញា​សំខាន់​មួយ​ដែល​ថា​អ្វី​មួយ​កំពុង​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​ពិត។ នេះ​អាច​មាន​ន័យ​ថា ​អ្នក​នឹង​បាត់បង់​ការ​គ្រប់គ្រង​ក្នុងជីវិត​ឬ​ក៏​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យអាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​ ដូច្នេះ​អ្នក​ត្រូវ​ដោះ​លែង​វា​ចេញ។

៤.មនោសញ្ចេតនា

នៅ​ក្នុង​ក្ដី​សុបិន​អ្នក​ឃើញ​ខ្លួនឯង​មាន​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ជាមួយ​នរណា​ម្នាក់។ ពេល​ខ្លះ​អារម្មណ៍​ទាំង​នេះ​គឺ​ជា​អារម្មណ៍​ដែល​អ្នក​មិន​អាច​បង្ហាញ​នៅ​ក្នុង​ជីវិត​ពិត​ ឬ​អ្នក​មិន​ក្លាហាន​ក្នុង​ការ​សារភាព​ទៅ​កាន់​នរណា​ម្នាក់​ផ្សេង​ទៀត។ វា​ជា​អារម្មណ៍​របស់​ខួរក្បាល​ដែល​ចង្អុល​ប្រាប់​ថា ​អ្នក​មាន​អារម្មណ៍​ជ្រាលជ្រៅ​ហើយ​ត្រូវ​ការ​ដោះលែង​វា​តាម​រយៈសុបិន។ សុបិន​រ៉ូមែនទិក​ក៏​អាច​និយាយ​អំពី​បំណង​ប្រាថ្នា​រឹងមាំ​សម្រាប់​អ្វី​មួយ​នៅ​ក្នុង​ជីវិត​ពិត។ ជួនកាល​មិន​ចាំ​បាច់​ទាល់​តែ​អ្នក​មាន​អារម្មណ៍​ចំពោះ​នរណា​ម្នាក់​នោះ​ទេ ​ប៉ុន្តែ​មាន​អ្វី​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​ស្រលាញ់​ខ្លាំង​ជា​ទី​បំផុត។

៥.បរាជ័យនៅអ្វីមួយ

សុបិន​កន្លែង​ដែល​រឿង​បរាជ័យ​នៅ​អ្វី​មួយ​ ទោះ​បី​វា​ធំ​ឬ​តូច​ក៏​ដោយ​ តាម​ការ​ពិត​នោះ​វា​គ្រាន់​តែជាការបារម្ភ​ថា​យើង​អាច​មិន​ល្អ​គ្រប់គ្រាន់ប៉ុណ្ណោះ។ អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ អាច​ចង្អុល​បង្ហាញ​អ្នក​ពី​ទិសដៅ​នៃ​ការ​ព្រួយបារម្ភ​ទាំង​នេះ។

៦.កំពុងបាត់បង់

ប្រសិន​បើ​អ្នក​យល់ថា​ខ្លួន​ឯង​កំពុង​សុបិន​ថា ​បាន​បាត់បង់​ឬ​ជំពប់​ជើង​ដួល​នៅ​ក្នុង​ព្រៃ​ដែល​គ្មាន​ទិសដៅ​ នោះមាន​ន័យ​ថា​ យើង​នឹង​យល់​ច្រឡំ​អំពី​អ្វី​មួយ​នៅ​ក្នុង​ជីវិត​ពិត។ អ្នក​កំពុងតែ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ត្រូវ​ជ្រើសរើស​ឬ​អត់? ពេល​អ្នក​តស៊ូ​នឹង​ការ​សម្រេច​ចិត្ត​ក្នុង​ពិភព​ពិត​កាន់​តែ​ច្រើន​ យើង​កាន់​តែ​សុបិន​អំពី​ការ​បាត់បង់​កាន់​តែ​ច្រើន​ដូចគ្នា ៕

ប្រែសម្រួល ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖ យល់សប្តិឃើញពស់ អត្ថន័យ​គេតាមស្រលាញ់?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ16 mins ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ21 mins ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា1 hour ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានជាតិ1 hour ago

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

ព័ត៌មានជាតិ2 hours ago

​វី​ង និង Ria រួមគ្នា​ជំរុញ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស ឥឡូវនេះ​អតិថិជន Ria អាច​ផ្ញើ​ប្រា​ក់មក​ប្រទេស​កម្ពុជា​តាមរយៈ​វី​ង​បាន​ហើយ

ព័ត៌មានពេញនិយម