Connect with us

វប្បធម៌ ជំនឿ

ជតារាសីឆ្នាំ២០២១នៃពស់ភ្លើង«មនុស្សកើតឆ្នាំ ១៩៧៧ »

បានផុស

នៅ

រាសីចក្រចិនប្រើប្រតិទិនច័ន្ទគតិដែលខុសពីប្រតិទិននានា ហើយ​ផ្អែកលើរាសីចក្រនេះ អ្នកណាក្តីកើតចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ១៩៧៧ ដល់ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ១៩៧៨ គឺជាពស់ភ្លើង ចំណែកអ្នកដែលកើតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៧ ខែកុម្ភះឆ្នាំ ១៩៧៧ គឺនាគភ្លើង(រោង)។

សញ្ញាសំណាងសម្រាប់ពស់ភ្លើងឆ្នាំ ១៩៧៧
គួរប្រើលេខសំណាង: ២, ៨, ៩ ពណ៌សំណាង: ក្រហម លឿង និងខ្មៅ។

ហោរាសាស្ដ្រឆ្នាំ ២០២០ សំរាប់ពស់ភ្លើងកើតនៅឆ្នាំ ១៩៧៧
សំណាងមិនល្អខ្លាំងក៏មិនអាក្រក់ផង ដរាបណាពួកគេធ្វើសកម្មភាពស្របតាមស្ថានភាពជាក់លាក់ ចេះអត់ធន់ នឹងអភិវឌ្ឍបានល្អលើគ្រប់វិស័យ។

ទំនាក់ទំនងស្នេហារបស់មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៧ អាចទៅដោយរលូននិងពេញចិត្តខ្លាំងនៅឆ្នាំ ២០២០។ ពួកគេមានឱកាសច្រើនក្នុងការបង្កើតទំនាក់ទំនងភេទផ្ទុយគ្នា។ ឆ្នាំនេះ សត្វពស់(ម្សាញ់១៩៧៧)​ស្ថិតនៅក្នុងដំណាក់កាលស្ថេរភាពនៃការអភិវឌ្ឍអាជីព ហើយមានសម្ពាធតិចជាងនៅឆ្នាំ ២០១៩ ។ កុំជ្រៀតជ្រែកចូលកិច្ចការអ្នកដទៃជ្រុលពេក ខ្លួននឹងកាន់តែរីករាយ។

ប៉ុន្តែទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រហែលជាមិនល្អដូចអ្វីដែលរំពឹងទុកនោះទេ។ ទោះជា​អាច​រកលុយបានប៉ុន្តែការចំណាយក៏ខ្ពស់ដែរ។ គួរអភិរក្សគ្រប់គ្រងហិរញ្ញវត្ថុ កុំវិនិយោគត្រូវតែមើលមុនពេលលោតផ្លោះ។

ជាសំណាងល្អពួកគេកម្រមានបញ្ហាសុខភាពណាស់ពី២០២០​ដល់២០២៤ គឺផ្កាយសុខភាពនៅមាំខ្លាំង។ ពួកគេតែងតែចេះថែរក្សាខ្លួនឯងបានល្អនិងរក្សាអាកប្បកិរិយាសុទិដ្ឋិនិយម។

ឆ្នាំ​២០២១ ជោគជតារាសីសម្រាប់ពស់ភ្លើងកើតនៅឆ្នាំ ១៩៧៧
ការអភិវឌ្ឍអាជីពនៅឆ្នាំ ២០២១ គឺល្អជាទីបំផុត។ ទោះបីជាភារកិច្ចពស់១៩៧៧ មាននៅឆ្នាំនេះជាធម្មតា តែឆ្នាំក្រោយធ្ងន់មួយគុណនឹងបី​ រវល់គ្មានពេលសម្រាក​ តែគេជោគជ័យ​និងរីករាយបំផុត។ ដរាបណាពួកគេអាចបំពេញការងារបានល្អ ពួកគេនឹងទទួលបានរង្វាន់ឆាប់ ចៅហ្វាយមានអារម្មណ៍ជឿខ្លាំងក្នុងការ​ប្រគល់ភារកិច្ចសំខាន់ៗ ដូច្នេះមុខតំណែងនឹងត្រូវបានតម្លើងឋានៈទៅតាមនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ២០២១នេះដល់២០២៩ ពួកគេអាចទទួលបានស្ថានភាពសេដ្ឋកិច្ចប្រាក់ចំណូលពីការងារមានស្ថេរភាពហើយអាចនឹងទទួលបានប្រាក់រង្វាន់និងភាគលាភបន្ថែមក្នុងឆ្នាំ២០២១ ២០២២ ២០២៤ ២០២៧ ប្រយ័ត្នធ្លាក់ក្នុងឆ្នាំ២០២៩ រហូតដល់២០៣១។ ព្យាយាមកុំឱ្យអ្នកដទៃខ្ចីប្រាក់នៅឆ្នាំនេះនិងប្រុងប្រយត្នចោរឃ្មួញតាមសម្គាល់។

ជម្លោះខាងផ្លូវចិត្តកើតមាន​តិចតួច ជាមួយមនុស្ស​ស្រលាញ់គ្នា ចំណែកឯមនុស្សនៅលីវមានសំណាងស្នេហាល្អអាចរៀបការ​នៅឆ្នាំនេះផង(២០២១ឬ២០២៤)។

ដោយផ្អែកលើសំណាងនៃពស់ភ្លើង(ជាងពស់នានាដទៃ)នៅឆ្នាំ ២០២១ ទោះបីពួកគេធ្វើអ្វីក៏ដោយពួកគេពោរពេញដោយថាមពល ។ បើរៀបការរើសយក មមែ ឆ្លូវ រកអ្នកបម្រើ យករកានិងថោះ ដៃគូរកស៊ី ម្សាញ់​ ច និងមមែ កុំសេពគប់ជាមួយ វក កុរ និងខ្លា។

បុគ្គលិកលក្ខណៈនៃពស់ភ្លើងតាមក្បួន​ចិន ដែលកើត​ឆ្នាំ ១៩៧៧
ពស់ភ្លើងឆ្នាំ ១៩៧៧ជាបុគ្គលមហាវៃឆ្លាត ចេះបត់បែន សកម្មនិងមានមន្តស្នេហ៍។ ពួកគេពោរពេញទៅដោយធនធានចំណេះ និងទេពកោសល្យ។ នៅពេលមានអាសន្ន ពួកគេមានសមត្ថភាពប្រតិកម្មខ្លាំងនិងជំនាញសង្គមខ្ពស់បង្កើតឱ្យមានមិត្តភក្តិជាច្រើនជាអំណាច ពួកគេនឹងទទួលបានជំនួយពីមិត្តភក្តិជានិច្ច​នៅរាល់ពេលពួកគេមានបញ្ហា។

ទោះយ៉ាងណាក៏ដោយពួកគេជាមនុស្សដែលមិនចេះអត់ធ្មត់ដូច្នេះងាយនឹងធ្វើខុស។ ពួកគេនិយាយត្រង់ពេកដែលអាចធ្វើឱ្យអ្នកដទៃឈឺចាប់។ ហើយពួកគេជាមនុស្សរឹងចចេសដូច្នេះពួកគេស្ទើរតែមិនស្តាប់យោបល់របស់អ្នកដទៃ។

អាជីពមនុស្ស​កើតឆ្នាំ១៩៧៧
សម្រាប់មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៧ នឹងមានឱកាសច្រើន​និងមុតស្រួចនៅក្នុងវិស័យការងារដែលនឹងក្លាយជាអ្នកជំនាញក្នុងវិស័យគ្រប់យ៉ាងបាន។ ពួកគេ​តែងតែក្លៀវក្លានិងមុះមុត មិនចុះចាញ់ជាហេតុធ្វើឱ្យតួូនាទីជាអ្នកដឹកនាំ ជាមន្ត្រីសាធារណៈ ជាអ្នករកស៊ីសក្តិសមនឹងពួកគេបំផុត។

ឧបករណ៍ហុងស៊ុយ

មនុស្សកើតឆ្នាំពស់អគ្គីនេះ អាចដាំផ្កាអ័គីដេរបន្ថែមជតារាសី និងដាក់រូបត្បូង LaPis ឬត្បូងពណ៌ស្វាយ កំណត់បន្ថែមថាមពលវិជ្ជមានដល់ជីវិត​ខ្លួន។

គ្រូឯម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម