Connect with us

វប្បធម៌ ជំនឿ

អ្នកឆ្នាំជូតកើតឆ្នាំ១៩៨៤​ជា«កណ្តុរឈើ» មានសំណាងល្អសឹងគ្រប់វិស័យចាប់ពីឆ្នាំ២០២១

បានផុស

នៅ

យោងតាមវណ្ណយុត្តិនិងប្រតិទិនចិន អ្នកកើតចាប់ពីថ្ងៃទី ២ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៨៤ ជាឆ្នាំនៃកណ្តុរឈើ ដែលមាន​លេខសំណាង: ៣, ៥ ពណ៌សំណាង: ខៀវ ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ដ្រឆ្នាំ ២០២០ សំរាប់កណ្តុរឈើកើតនៅឆ្នាំ ១៩៨៤
អ្នកជូតណា កើតនៅឆ្នាំ ១៩៨៤ នឹង​មានភ័ព្វសំណាងល្អគ្រប់វិស័យពេលពួកគេចូលវ័យកណ្តាលបន្ទាប់ពីអាចជំនះការលំបាកដែលពួកគេជួប ហើយអាចដឹកនាំជីវិតដ៏រឹងមាំល្អមួយ។ សម្រាប់ឆ្នាំ២០២០នៅក្នុងអាជីពពួកគេអាចដោះស្រាយករណីលំបាកៗបានរលូនសឹងមិនគួរឱ្យជឿ តាមរយៈបទពិសោធន៍ដ៏សំបូរបែបនិងការខិតខំរបស់ពួកគេ។

ពួកគេក៏នឹងរកប្រាក់បានច្រើនឡើងៗ តាមរយៈការងារនៅឆ្នាំ ២០២០ តែទ្រព្យសម្បត្តិរបស់ពួកគេនឹងសល់ទុកកើនឡើងនៅពេលចូលវ័យ ៣៨ឆ្នាំ។

នៅក្នុងស្នេហានិងទំនាក់ទំនងពួកគេអាចមានជម្លោះបន្តិចបន្តួចជាមួយប្រពន្ធឬប្ដី ប៉ុន្តែត្រូវបានដោះស្រាយ។ ការប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងដែលមានបញ្ហាធ្ងន់ធ្ងរនៅពេលវេលាកន្លងទៅអាចវិលមកស្អិតរមួតវិញក្នុងវ័យ៣៨ដូចគ្នា។

នៅក្នុងផ្នែកសុខភាព ពួកគេអាចនឹង​ជួបបញ្ហាខ្លះ ដែលមិនធ្លាប់មានពីមុនមកប៉ុន្តែមិនធ្ងន់ធ្ងរទេ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់កណ្តុរឈើកើតនៅឆ្នាំ ១៩៨៤

កណ្តុរឈើ ប្រឈមមុខនឹងសម្ពាធការងារធ្ងន់ឡើង​នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១។ ដរាបណាពួកគេនៅតែទទូចវាយលុក មិនថមថយ ពួកគេនឹងមានឱកាសធំដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងអាជីពជារៀងរហូតទៅក្រោយពី៦ខែនោះ។

នៅឆមាសទី ២ ឆ្នាំ ២០២១ ការទស្សន៍ទាយជោគលាភបង្ហាញថាពួកគេនឹងទទួលបានឱកាសឡើងតំណែងធំ។

ពួកគេគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះទំនាក់ទំនងរវាងបុគ្គលនិងរក្សាទំនាក់ទំនងប្រកបដោយសុខដុមជាមួយមិត្តរួមការងារផ្តល់ជំនួយទាន់ពេលវេលានៅពេលដែលអ្នកដទៃជួបប្រទះការលំបាក។

លុយកាក់

កណ្តុរឈើនឹងមានទ្រព្យផ្ទាល់ខ្លួនខ្លះ នៅឆ្នាំ ២០២១ និងអាចស្គាល់មនុស្សពូកែៗមួយចំនួនមកជ្រោមជ្រែងគេផង​។ យោងទៅតាមស្ថានភាពនេះ ពួកគេត្រូវតែរក្សាភាពស្ងប់ស្ងាត់ហើយខិតខំ​។

យោងតាមភ័ព្វសំណាងក្នុងឆ្នាំ ២០២១ ស្ថានភាពទ្រព្យសម្បត្តិនឹងមិនមានស្ថេរភាពទេ។ ពួកគេអាចប្រឈមមុខនឹងការល្បួងភ្លើតភ្លើន​មួយចំនួននៅឆ្នាំនេះដែលអាច​ឱ្យពួកគេខាតបង់ប្រាក់ជាច្រើន។ ពួកគេត្រូវតែរក្សាឥរិយាបថវិជ្ជមាននិងបង្កើតទ្រព្យសម្បត្តិតាមរយៈដៃខ្លួនឯងផ្ទាល់។

បុគ្គលិកលក្ខណៈមួយជីវិតរបស់​កណ្តុរឈើ

ពួកគេអាចជាមនុស្សដែលប្រកាន់ពេក ក្នុងការទទួលយកការរិះគន់និងការណែនាំពីអ្នកដទៃ។ ប្រសិនបើពួកគេអាចស្នើសុំដំបូន្មាន ដោយសុភាពរាបសានិងប្រើគុណសម្បត្តិថ្មី នឹងទំនងទទួលបានជោគជ័យរហ័សជាងនេះ នៅក្នុងអាជីព។

អាជីព
អ្នកកើតឆ្នាំ ១៩៨៤ មានការប្តេជ្ញាចិត្តនិងពូកែក្នុងការប្រមូលព័ត៌មានដែលមានប្រយោជន៍មកវិភាគ ដូច្នេះពួកគេសមនឹងការធ្វើជំនួញ។ នៅពេលទំនាក់ទំនងជាមួយអតិថិជន ពួកគេអាចទទួលបានការជឿទុកចិត្តពីអតិថិជនយ៉ាងឆាប់រហ័ស។

ដំណរជីវិត​
ជាទូទៅ កណ្តុរឈើ តែង​មានសំណាងល្អដូចឡើងជណ្តើរក្នុងជីវិត។ ពួកគេរស់នៅក្នុងជីវិតសម្បូរបែបនិង​ប្រសើរជាងមុនជានិច្ច។ នៅពេលពួកគេចាស់ទៅ ច្រើនតែរស់នៅក្នុងជីវិតមាន​ប្រាក់សន្សំ​ទុក​បានច្រើននិងមានសមត្ថភាពរស់នៅយ៉ាងប្រណីត។ គូជិវិត ល្អគឺ រោងនិងម្សាញ់ សហសេវិកឬចៅហ្វាយ​ល្អគឺ​មនុស្ស​ឆ្នាំវក៕

គ្រូ ឯម

ចុចអាន ៖ ជូតកើត​ឆ្នាំ ១៩៧២«កណ្តុរទឹក»ចូលឆ្នាំ២០២១ មិនលំបាកដូចឆ្នាំនេះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម