មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

បានផុស

នៅ

នៅក្នុងប្រតិទិនចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ ១៩៩ មនុស្សឆ្នាំច ដែលកើតនៅសម័យកាលនេះ ទុកថាមានរាសីចក្រ«ឆ្កែឈើ» ដែលមានលេខសំណាង: ៣, ៨ ពណ៌សំណាង: ខ្មៅនិងខៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ត្រឆ្នាំ ២០២០ សម្រាប់ឆ្កែឈើនៅឆ្នាំ ១៩៩៤
សម្រាប់មនុស្សដែលកើតក្នុងឆ្នាំ ១៩៩៤ ការខិតខំប្រឹងប្រែងក្នុងអាជីពគួរតែត្រូវបានធ្វើឡើងនៅឆ្នាំ ២០២០។ ពួកគេក៏គួរតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយាអភិរក្សឆ្ពោះទៅរកការវិនិយោគផងដែរ។ ចំណែករឿងស្នេហាទំនងជាមិនចាប់ផ្តើមទំនាក់ទំនងថ្មី ឬបានរៀបការនៅឆ្នាំនេះនៅឡើយទេ។

នៅឆ្នាំ ២០២០ ចឈើ មិនចៀសបានពីឧបសគ្គក្នុងការងារនោះទេ ប៉ុន្តែចាត់ទុកវាជាឱកាសមាសដើម្បីបង្ហាញពីសមត្ថភាព។ បើប្រៀបធៀបជាមួយមនុស្សដទៃទៀតយើងនឹងធ្វើការកាន់តែឧស្សាហ៍ ហើយបន្ទាប់មកនឹងទទួលបានការដំឡើងខណៈការងារ។ ទោះយ៉ាងណាក៏ដោយ អាចធ្វើឱ្យមានការច្រណែនពីអ្នកដទៃដែលការដាក់ខ្លួនមានសារៈសំខាន់ណាស់។

នៅឆ្នាំ ២០២០ សំណាងលុយកាក់មិនជា​ប្រសើរឡើយ ចឈើមិនត្រូវលេងស្តុកឬល្បែងទេ។ ដូចគ្នានេះផងដែរកុំឲ្យលុយទៅសាច់ញាតិ មិត្តភក្តិខ្ចី ប្រសិនបើហួសសមត្ថភាព។ សម្រាប់ការចាប់ផ្តើមអាជីវកម្មឬក្រុមហ៊ុនប្រហែលជានឹងទទួលបានចំណែកទីផ្សារធំជាងអ្វីដែលគេរំពឹងទុក។

ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានសភាពអ៊ូអរ សកម្ម មមារញឹក សម្រាប់ពួកគេ ដូច្នេះងាយនឹងអស់កម្លាំងរ៉ាំរ៉ៃ។ ការយកចិត្តទុកដាក់ពិសេសចំពោះក្រពះនិងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍។

មនុស្សជាច្រើនដែលកើតក្នុងឆ្នាំ ១៩៩៤ មិនអាចចាប់ផ្តើមទំនាក់ទំនងស្នេហានៅឆ្នាំ ២០២០ បានទេ។ ទោះយ៉ាងណាក៏ដោយឆ្កែឆើភេទស្រីអាចត្រូវបានចាញ់បោកគេគួរសង្កេតមើលគូស្នេហ៍របស់អ្នកឱ្យកាន់តែច្បាស់សិន។ មិនមានសញ្ញារៀបការនៅឆ្នាំ ២០២០ ទេ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ឆ្កែឈើកើតនៅឆ្នាំ ១៩៩៤
មនុស្សដែលកើតក្នុងឆ្នាំ ១៩៩៤ ភាគច្រើនទំនងជាឆ្លងកាត់ការផ្លាស់ប្តូរអាជីពនៅក្នុងឆ្នាំ ២០២១។ អ្នកខ្លះអាចនឹងទទួលបានការងារថ្មី ខណៈអ្នកផ្សេងទៀតជ្រើសរើសពង្រឹងជំនាញរបស់ពួកគេ។ ថែមទាំងពិបាកសម្រាប់ ឆ្កែឈើក្នុងការសន្សំប្រាក់នៅឆ្នាំនេះតែ សំណាងពួកគេនឹងមានដំណឹងល្អនៅក្នុងទំនាក់ទំនងស្នេហា។

ដោយសារមានអារម្មណ៍តានតឹងនៅក្នុងអាជីព ឆ្កែឈើខ្លះនឹងមានរឿង​មិនពេញចិត្តនឹងជំនាញការងាររបស់ពួកគេហើយពួកគេអាចងាកទៅបន្តការសិក្សាបន្តឬទទួលការបណ្តុះបណ្តាលលើការងារផ្សេងវិញ។

យោងទៅតាមការទស្សន៍ទាយជោគវាសនាឆ្កែនៅឆ្នាំ ២០២១ សំណាងទ្រព្យសម្បត្តិរបស់ពួកគេរងផលប៉ះពាល់តិចឬច្រើនដោយសារការផ្លាស់ប្តូរអាជីព។ ដោយសារការលោតផ្លោះការងារឬការសិក្សាបន្ថែមទាំងពីរទាមទារនូវចំនួនទឹកប្រាក់អ្នកកើតក្នុងឆ្នាំ ១៩៩៤ គួរតែកំណត់ការចំណាយនិងសន្សំប្រាក់ខ្លះជាមុន។ ក្រៅពីនេះទាំងការវិនិយោគឬ លេងឆ្នោតក៏មិនត្រូវបានណែនាំដែរ។

ជាសំណាងល្អព័ត៌មានដែលកំពុងរង់ចាំឆ្កែឈើនៅឆ្នាំ២០២១នេះគឺ មនុស្សនៅលីវអាចណាត់ជួបគ្នាដោយជោគជ័យជាមួយភេទផ្ទុយបន្ទាប់មកចាប់យកទំនាក់ទំនងស្នេហាថេរ។ ទន្ទឹមនឹងនេះការលួងលោមនិងការលើកទឹកចិត្តដែលពួកគេទទួលបានពីដៃគូរ នឹងជួយពួកគេយជំនះឧបសគ្គនៅក្នុងអាជីពកាន់តែងាយស្រួល។

សត្វឆ្កែឈើភាគច្រើនពូកែរក្សារាងដូច្នេះវាមិនងាយធ្លាក់ខ្លួនឈឺនៅឆ្នាំ ២០២១ ទេ។ យ៉ាងណាក៏ដោយពួកគេគួរតែប្រយ័ត្នចំពោះការរងរបួសឬគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅខាងក្រៅ។

បុគ្គលិកលក្ខណៈរបស់ឆ្កែឈើពេញមួយជីវិត
មនុស្សកើតក្នុងឆ្នាំ ១៩៩៤ មានភាពស្មោះត្រង់អាចទុកចិត្តបាននិងមានភាពគួរសមណាស់ ពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីសងការយកចិត្តទុកដាក់និងផ្តល់ជំនួយដល់អ្នកដទៃ។ ពួកគេកើតមកដោយមានចិត្តគំនិត​ស្រលាញ់យុត្តិធម៌។ នៅពេលពួកគេជួបរឿងអយុត្តិធម៌ ពួកគេនឹងតវ៉ាយ៉ាងខ្លាំង។

ចំណុចអវិជ្ជមាន​គឺ​ពូកែចងចាំរឿងតូចតាច គុំគួន ពេលខ្លះខ្វះគំនិតផ្ទាល់ខ្លួននៅពេលគិតអំពីដំណោះស្រាយបញ្ហាហើយងាយទទួលឥទ្ធិពលពីមនុស្សផ្សេងទៀត។

អាជីព
មនុស្សកើតនៅឆ្នាំ ១៩៩៤ នឹង​ដើរដោយរលូននៅក្នុងអាជីពរបស់ពួកគេក្រោយវ័យ៤០ឆ្នាំ។ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើមិនថាពួកគេជួបប្រទះការលំបាកប៉ុន្មានទេ។ ប្រសិនបើពួកគេត្រូវបានចូលរួមនៅក្នុងការងារដែលទាមទារការអត់ធ្មត់ អាចនាំសក្តានុពលរបស់ពួកគេទទួលបានការជឿទុកចិត្តពីអ្នកដឹកនាំ។ លើសពីនេះទៀតពួកគេគឺសមរម្យណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។ ពួកគេងាយឆ្លងកាត់បាននូវដំណាក់កាលលំបាកៗនៃភាពជាសហគ្រិន៕

គ្រូ ឯម

ចុចអាន ៖ មនុស្សឆ្នាំច​កើតឆ្នាំ១៩៨២ ក្នុងក្បួនចិន ទុកថាជា «ឆ្កែទឹក»នឹង​មានជោគជតា​ដូច្នេះថា….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​ដឹក​ដី​បើក​បត់​ប្រយ័ត្ន ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​មនុស្ស​២​នាក់​ត្រូវ​រង​របួស​ធ្ងន់

នយោបាយ៤ ម៉ោង មុន

ឆ្លើយតប​ការចោទប្រកាន់ ! រាល់​សកម្មភាព​ល្មើស​ដែល​ផ្ដន្ទាទោស​កន្លងមក​មិនមែនជា​ការអនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​នោះទេ​

កីឡា៦ ម៉ោង មុន

Rae Yoon វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​បានសម្រេច តែ Christian Lee មិន​ពេញ​លទ្ធផល

កីឡា៧ ម៉ោង មុន

បណ្ដា​ប្រទេស​អាស៊ាន អបអរសាទរ​និង កោតសរសើរ​កម្ពុជា ក្រោយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​មុន SEA Games-ASEAN Para Games 2023

កូវីដ-១៩៧ ម៉ោង មុន

ខេត្តកណ្តាលមានកម្មករឆ្លងជំងឺកូវីដ-១៩ ជាង២ពាន់នាក់ និងអ្នកពាក់ព័ន្ធជាង៨ពាន់នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services