មមីកើតឆ្នាំ១៩៩០ ក្បួនចិនទុកថា « សេះដែក» ឆ្នាំក្រោយត្រូវប្រុងប្រយ័ត្នផ្នែកអាជីព
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

មមីកើតឆ្នាំ១៩៩០ ក្បួនចិនទុកថា « សេះដែក» ឆ្នាំក្រោយត្រូវប្រុងប្រយ័ត្នផ្នែកអាជីព

Published

on


យោងទៅតាមធាតុទាំងប្រាំរបស់ចិន មនុស្សកើតនៅឆ្នាំ ១៩៩០ ចាប់ពីថ្ងៃទី ២៧ ខែមករាឆ្នាំ ១៩៩០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ១៩៩១ គឺជាសេះដែក លេខសំណាង: ២, ៧ ពណ៌សំណាង: ក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ត្រឆ្នាំ ២០២០ សម្រាប់សេះដែកកើតនៅឆ្នាំ ១៩៩០
និយាយជាទូទៅ មនុស្សកើតឆ្នាំ ១៩៩០មានលាភសំណាងក្នុងឆ្នាំ ២០២០។ ចំពោះស្នេហានិងទំនាក់ទំនងពួកគេទំនងជាធ្លាក់ខ្លួនស្រលាញ់នរណាម្នាក់ រីឯអាជីពអាចនឹងទទួលបានជំនួយពីអ្នកដទៃគួរតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យមានដំណើរការល្អនៅក្នុងការងារ ដូច្នេះបទពិសោធន៍និងជំនាញដែលពួកគេបានប្រមូលក្នុងអំឡុងផ្កាយអាជីពឡើងនេះអាចជួយឱ្យពួកគេទទួលបានជោគជ័យបន្ថែមទៀតទៅអនាគត​។

ពួកគេគួរតែគិតពីរដងមុននឹងធ្វើការសម្រេចចិត្តសំខាន់ៗក្នុងអាជីពនិងចាប់យកឱកាសឱ្យបានទាន់ពេលវេលា។ ការស្តាប់យោបល់របស់អ្នកដទៃអាចជាវិធីដ៏មានប្រសិទ្ធភាពដើម្បីចៀសវាងកំហុស។ នៅឆ្នាំ ២០២០ រាសីចក្រ​សេះដែក អាចទទួលបានឱកាសធ្វើដំណើរទៅបរទេសអំណោយផលដល់ការអភិវឌ្ឍអាជីពរបស់ពួកគេ។ ប្រសិនបើពួកគេចង់ចូលក្នុងឧស្សាហកម្មថ្មីពួកគេត្រូវគិតពីរដង។ កាត់បន្ថយទម្លាប់និយាយដើម ឬច្រណែន ដែលមាន​ខ្លះមកពីធម្មជាតិ និងគំនិតរឹងទទឹង ហើយចៀសវាងជម្លោះដែលមិនចាំបាច់ជាមួយមិត្តរួមការងារ។

នៅឆ្នាំ ២០២០ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្នគឺចាំបាច់ណាស់ ដើម្បីជួយកាត់បន្ថយការបាត់បង់ហិរញ្ញវត្ថុយ៉ាងច្រើនព្រោះផ្កាយអាជីពល្អ ផ្កាយលុយកាក់មិនល្អ​ ចូរ​នៅឱ្យឆ្ងាយពីសកម្មភាពវិនិយោគនិងការប្រថុយប្រថានណាដែលមានហានិភ័យខ្ពស់។

ចំពោះសេចក្តីស្នេហានិងការទំនាក់ទំនងគួរកុំចង់បានពេក ហើយកុំចូលរួមក្នុងទំនាក់ទំនងរវាងបុគ្គលដែលស្មុគស្មាញ។ សម្រាប់អ្នកដែលរៀបការពួកគេត្រូវជៀសវាងការឈ្លោះប្រកែកជាមួយដៃគូព្រោះការឈ្លោះប្រកែកគ្នាអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ពួកគេយ៉ាងខ្លាំងឈានដល់ការលែងលះ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សេះដែកកើតនៅឆ្នាំ ១៩៩០
វាពិបាកសម្រាប់មនុស្សដែលកើតក្នុងឆ្នាំ ១៩៩០ ដើម្បីអភិវឌ្ឍការងារជាពិសេសសម្រាប់អ្នកដែលកំពុងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយសារតែការមិនចុះសម្រុងជាមួយដៃគូរបស់ពួកគេការអភិវឌ្ឍន៍អាជីពរបស់ពួកគេនឹងមិនមានការរីកចម្រើនទៅមុខទេ ហើយផ្ទុយទៅវិញពួកគេបានបាត់បង់ប្រាក់យ៉ាងច្រើន(ទាំងផ្កាយការងារនិងលុយ​មិនល្អទេនៅឆ្នាំនេះ) ចូររកដាំដើមឬស្សីក្នុងរបងឬលើតុធ្វើការ។ ពួកគេក៏ងាយនឹងធ្វើខុសនៅកន្លែងធ្វើការដែរ។ ភាគច្រើនបណ្តាលមកពីការធ្វេសប្រហែស មាត់ច្រើន និង​ចិត្តចង្អៀតនៃខ្លួនឯង​នាំឱ្យ​បាត់បង់ឱកាសក្នុងការតំឡើងហើយថែមទាំងប្រឈមនឹងហានិភ័យក្នុងការស្វែងរកការងារផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយការវិនិយោគនិងការទិញផលិតផលហិរញ្ញវត្ថុនឹងនាំមកនូវប្រាក់ចំណូលជាក់លាក់។ ជាការប្រសើរដែលមិនឱ្យខ្ចីប្រាក់ទៅអ្នកដទៃក្នុងឆ្នាំនេះ។

អ្នកកើតក្នុងរាសីចក្រ​សេះដែក គួរតែហាត់ប្រាណឱ្យបានច្រើននៅឆ្នាំនេះ ជាពិសេសសម្រាប់អ្នកដែលមិនចូលចិត្តកីឡា គួរតែទុកពេលខ្លះដើម្បីហាត់ប្រាណហើយមិនគួរញ៉ាំអាហារហឹរនិងត្រជាក់ច្រើនពេកទេដើម្បីចៀសវាងបន្ទុកលើក្រពះនិងពោះវៀន។ ផ្កាយសុខភាពខ្សោយ ដែល​អាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

បុគ្គលិកលក្ខណៈពេញមួយជីវិតរបស់សេះដែកកើតឆ្នាំ ១៩៩០

មនុស្សដែលកើតនៅឆ្នាំ ១៩៩០ នេះតែង​មានចិត្តល្អនិងនិយមការងារ​មានប្រយោជន៍ ដូច្នេះពួកគេមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមមិត្តភក្តិ។ ពួកគេមានភាពសប្បាយរីករាយ ពូកែខាងទំនាក់ទំនងនិងមានការយល់ដឹងទូលំទូលាយ។ ចំណុចខ្សោយ​គឺពួកគេតែងតែមានការរាយមាយ​សម្រាប់ជីវិតស្នេហា​និងការឆ្លើយតបរហ័សពេកបានជាភាគច្រើនបរាជ័យ​សូម្បីតែរៀបការរួច។ ពួកគេមិនចូលចិត្តធ្វើត្រាប់តាមទេ។ សេះដែកនិយមតុបតែងឆើតឆាយ និង​ជារឿយៗស្លៀកសម្លៀកបំពាក់ទាន់សម័យ ក្រេបអាហារ​ដែលមានរសជាតិឆ្ងាញ់នៅគ្រប់ទិដ្ឋភាព

ទោះយ៉ាងណាក៏ដោយសេះដែកមានមនសិការផ្ទាល់ខ្លួន ហើយមិនងាយទទួលយកការរិះគន់ពីអ្នកដទៃឡើយ។ ពួកគេខ្លះមានអណ្តាតរហ័ស ហើយតែងតែនិយាយអ្វីដែលពួកគេគិតមិនខ្វល់អ្នកណាអាចរងការឈឺចាប់។ មិនថាគេមាន​លុយច្រើនយ៉ាងណា​គេតែងធ្វើការ​ជានិច្ច ហើយ​ជាជីវិត​លំបាកលំបិនទោះរស់នៅគំនរប្រាក់ក្តី។ ពួកគេអាចនឹង​ផ្លាស់ប្តូរ​ដៃគូច្រើនដង និងមាន​ស្នេហា​ច្រើន​ផងដែរ។

គេគួររៀបការជាមួយមនុស្សឆ្នាំរោង និងឆ្នាំជូត ចំណែកមិនគួរគឺ វក និងកុរ៕

គ្រូ ឯម

ចុចអាន៖ ជូតឆ្នាំ ១៩៩៦ តាមរាសីចក្រចិន ទុកថា «កណ្តុរភ្លើង»

ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ24 mins ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ1 hour ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ2 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ3 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services