ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយៗ បុណ្យ Halloween អាចត្រូវហាមឃាត់នៅ កូរ៉រខាងត្បូង
ក្រោយកើតឧបទ្ទវហេតុរត់ជាន់គ្នានៅតំបន់ Itaewon សកម្មភាពនានាទាក់ទងនឹងពិធីបុណ្យ Halloween អាចនឹងក្លាយទៅជាបំរាមក្នុងឧស្សាហកម្មកម្សាន្ត នៅលើទឹកដីកូរ៉េខាងត្បូង។

ទោះបីសោកនាដកម្មរត់ជាន់គ្នា កាលពីយប់ថ្ងៃទី២៩ ខែតុលា នៅសង្កាត់ Itaewon បានកន្លងផុតទៅជាច្រើនថ្ងៃហើយក្តី ប៉ុន្តែឧបទ្ទវហេតុនេះនៅតែធ្វើឱ្យប្រជាជនកូរ៉េ ក៏ដូចជាពិភពលោកទាំងមូល នឹកចាំពីការឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារមិនអាចបំភ្លេចបាន។

គិតត្រឹមដំណាច់ថ្ងៃទី២ ខែវិច្ឆិកា ចំនួនអ្នកដែលមិនរួចរស់រានមានជីវិតពីការរត់ជាន់គ្នាបានកើនឡើងដល់ ១៥៦នាក់ ហើយមនុស្សចំនួន ១៧២នាក់បានរងរបួស។ ដើម្បីរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត លោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសកាន់ទុក្ខជាតិរយៈពេលមួយសប្តាហ៍គឺចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីហេតុការណ៍នេះ សកម្មភាពនានាពាក់ព័ន្ធនឹងពិធីបុណ្យ Halloween បានក្លាយជាប្រធានបទដ៏រសើបសម្រាប់ប្រជាជនកូរ៉េ ហើយបុណ្យបែបអឺរ៉ុបមួយនេះអាចត្រូវហាមឃាត់ នៅឆ្នាំក្រោយៗទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងប្រទេសបានឱ្យដឹងថា ទៅថ្ងៃអនាគត កម្មវិធី ឬព្រឹត្តិការណ៍ណាមួយដែលទាក់ទងនឹងបុណ្យ Halloween ទំនងជាមិនត្រូវបានធ្វើឡើង ឬអនុញ្ញាតនៅប្រទេសកូរ៉េនោះទេ។

ការលើកឡើងបែបនេះ ស្របពេលដែលពេលថ្មីៗនេះ មិនថាភាពយន្ត ឬកម្មវិធីកម្សាន្តអ្វីក៏ដោយដែលទាក់ទងនឹងពិធីបុណ្យ Halloween ត្រូវតែកែសម្រួល ឬដកចេញទាំងស្រុងពីវេទិកា មិនអ៊ីចឹង នឹងមិនអនុញ្ញាតឱ្យចាក់ផ្សាយនោះទេ។ ទោះយ៉ាងណា ព័ត៌មានផ្លូវការពីមន្ត្រីពាក់ព័ន្ធ នៅមានមិនទាន់ប្រកាសនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លម្អិតអំពីហេតុការណ៍រត់ជាន់គ្នានៅ កូរ៉េខាងត្បូង (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


