វិធីចែកទានឲ្យអ្នកដទៃ បានកុសលទាំងអ្នកផ្ដល់ និងអ្នកទទួល
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

វិធីចែកទានឲ្យអ្នកដទៃ បានកុសលទាំងអ្នកផ្ដល់ និងអ្នកទទួល

បានផុស

នៅ

ការឲ្យទានគឺជាការចែករំលែក ធ្វើសេចក្ដីសប្បុរស និងការលះបង់អ្វីៗដោយចិត្តបរិសុទ្ធ។ ថ្ងៃនេះ គ្រូ ណុប នឹងលើកឡើងអំពីធាតុ ៣ យ៉ាង ក្នុងការធ្វើបុណ្យជាមួយព្រះសង្ឃ ឬ​ធ្វើទានចំពោះអ្នក​ខ្សត់ខ្សោយដែលពុំមានដូចយើង ​ដើម្បី​បាន​ផល​ច្រើន និងចម្រើនដល់ញាតិដែលបានចែកឋានទៅកាន់បរលោកទៅនោះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស បុណ្យ​ដែលយើង​ធ្វើ​ គឺបានទាំង​អ្នក​ផ្ដល់​ និង​អ្នក​ទទួលស្មើៗគ្នាដែលមានន័យថា កុសលខែភ្លឺ។

១ សម្ភារៈ​ដែល​បាន​ផ្តល់​ឲ្យ​ត្រូវតែ​បរិសុទ្ធ

អំណោយ​គឺ​ជា​ការ​លះបង់​របស់​អ្វីមួយ។ មិនថា​ទ្រព្យសម្បត្តិ​ ជា​អាហារ​ ឬ​សម្ភារៈ ​ដែល​វត្ថុ​នោះត្រូវ​តែ​បរិសុទ្ធ ហើយ​ក៏​​ជា​វត្ថុ​ដែល​បាន​មក​ពី​ការ​ស្វែង​រក​ដោយខ្លួន​ឯង។ អំណោយ​ឬ​របស់​ដែល​អ្នក​ផ្ដល់​ឲ្យ​គេ​ ជា​ទាន​ ​ជា​របស់​បរិសុទ្ធ​ មិន​មែន​ទៅ​រំលោភ​យក​របស់​​អ្នក​ដទៃ​កេង​បន្លំ ពុករលួយ ឆបោក លួច ប្លន់ ពោល​គឺ​ល្មើស​ច្បាប់​ហើយ។ បើទោះបីជាយករបស់អ្នកផ្សេងមកជាទ្រពខ្លួន ក៏កុសលនោះមិនបានពេញលេញ ឬមិនបាននុណ្យដូចគ្នា។

២ បំណង​នៃ​ការ​បង្កើត​ទាន​ត្រូវ​តែ​បរិសុទ្ធ

មុន​ពេល​ផ្ដល់ ឬ​ឲ្យ​ទាន​ដល់​អ្នកណា ​អ្នក​ត្រូវ​មាន​ចិត្ត​ត្រេកអរ​និង​បរិសុទ្ធ​ពី​ខាង​ក្នុង​ចិត្តសិន។ ពោល​គឺ​ចេតនា​បរិសុទ្ធ​ នៃ​ការ​ឲ្យ​ទាន​គឺ​នៅ​ក្នុង​ចិត្ត។ ការ​ឲ្យទាន​មិន​បរិសុទ្ធ​ គឺ​ដូចជា​មិន​បាន​ធ្វើ​បុណ្យ​ដូច្នោះ​ដែរ។

៣ កុសលរបស់អ្នក​ទទួល​ក៏​ត្រូវ​តែ​បរិសុទ្ធ​ដែរ

គឺ​ការ​ឲ្យ​ទាន​ដល់​អ្នក​ដែល​មាន​បុណ្យ​បរិសុទ្ធ អ្នក​ក៏​ទទួល​បាន​កុសល​ផល​បុណ្យ​នោះ​ បាន​ដោយ​បរិសុទ្ធ​ដូចគ្នា។ នេះ​ក៏​មិន​ខុស​អី​ពី​បើ​យើង​រាប់អាន​គេ​ស្មោះត្រង់ ​គេ​នោះ​ក៏​រាប់អាន​យើង​ដោយ​ភាព​ស្មោះត្រង់​ដូចគ្នា។

ដោយឡែក ​ប្រសិន​បើ​អ្នក​ទទួល​ជា​មនុស្ស​អាក្រក់ នោះ​របស់​ដែល​យើង​ឲ្យ​គេ​ក៏​មិន​បង្កើត​ផល​ដែរ។

សូមឲ្យកុសលផលបុណ្យដែលអ្នកធ្វើ បានដល់ខ្លួនឯង និងញាតិផងទាំងពួង ជាពិសេសដូនតាដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ៕

គ្រូ ណុប

ចុចអាន៖បុណ្យយើងអាចធ្វើទៅបានដោយវិធីនេះ ខណៈវត្តអារាមមិនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ

ចុចអាន៖រដូវបុណ្យទាន កុំរវល់ខ្វាយខ្វល់ជាមួយរឿងឥតបានការ រហូតភ្លេចព្រះកន្លោងចាំនៅឯផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

កីឡា៣ ម៉ោង មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services