Connect with us

KPT+

ធ្វើល្អព្រោះចង់បានផលតបស្នង នឹងជួបរឿង ៥ នេះក្នុងជីវិត

បានផុស

នៅ

អំពើល្អនឹងនាំមកនូវសេចក្តីល្អដល់យើង។ វាអាចមានទម្រង់ដូចគ្នា ប៉ុន្តែវាក៏អាចមានទម្រង់ផ្សេងគ្នាផងដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សេចក្ដី​សប្បុរស​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​ជីវិត​យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា វា​ជា​រឿង​ខុស​គ្នា​ ប្រសិន​បើ​យើង​ធ្វើល្អព្រោះចង់បានផលតបស្នង​ពីអ្នកម្ដាងទៀត ឬរំពឹងថា ផលនោះនឹងត្រលប់មករកយើងវិញ។ នៅពេលដែលវាមិនមកតាម​ការគិត យើងត្រូវត្រៀមខ្លួន ជួបរឿង ៥ នេះដូចខាងក្រោម៖

១ ខកចិត្ត បើអ្នករំពឹងថានឹងទទួលបានអ្វីមួយពីអំពើល្អដែលធ្លាប់ធ្វើ

ហានិភ័យដំបូងដែលជួប គឺអារម្មណ៍ខកចិត្ត​នៅពេលដែលមិន​បានទទួលការឆ្លើយតប​ពី​សេចក្ដី​សប្បុរស​ ដែលខ្លួនធ្លាប់ធ្វើ​កន្លងមក។ អារម្មណ៍នៃការខកចិត្ត អាចប៉ះពាល់ដល់ថ្ងៃរបស់អ្នកយ៉ាងខ្លាំង។ អ្នកក្លាយជាមនុស្សខ្ជិល គ្មានការលើកទឹកចិត្ត អារម្មណ៍មិនល្អ និងស្ងប់ស្ងាត់ដោយសារការខកចិត្តយ៉ាងខ្លាំង។​ មួយវិញទៀត ថាមពលអវិជ្ជមានក៏ហ៊ុំព័ទ្ធអ្នកផងដែរ ជាលទ្ធផល ព្រឹត្តិការណ៍មិនល្អផ្សេងៗ​ហាក់ដូចជាកើតឡើងជាបន្តបន្ទាប់​នៅ​ក្នុងជីវិតរបស់អ្នក។

២ សន្សំ​ថាមពល​អវិជ្ជមាន ហើយ​ស្ទាក់ស្ទើរក្នុងការធ្វើល្អម្តងទៀត​នៅពេលក្រោយ

ដោយ​សារ​តែ​អ្នក​មិន​ស្មោះ​ត្រង់ ពេលធ្វើ​ល្អ អ្នក​ទុក​ថាមពល​អវិជ្ជមាន​ខ្លាំង​ពេក​ក្នុងខ្លួន។ ជាលទ្ធផល អ្នកនឹងស្ទាក់ស្ទើរក្នុងការធ្វើល្អម្តងទៀតនៅ​ពេល​ក្រោយ។ អ្នក​មាន​អារម្មណ៍​ថា ​គ្មាន​ចំណុច​អ្វី​ក្នុង​ការ​ធ្វើ​ល្អ​ទេ ប្រសិនបើ​លទ្ធផល​មិន​ដូច​អ្នក​ចង់​បាន។ នោះហើយជាមូលហេតុ​ដែលយើងត្រូវរៀន​ស្មោះត្រង់​នឹងអំពើល្អ ហើយកុំរំពឹងផល​តបស្នង​ខ្លាំង។ ជាជាងមានក្ដីរំពឹង ចូរធ្វើល្អចេញពីចិត្ត​ ដើម្បី​ឲ្យ​យើង​អាច​បន្ត​ធ្វើ​អំពើ​ល្អ​ផ្សេង​ទៀត ។ ដូច្នេះ​ពេល​ទទួល​រង្វាន់ នោះ​យើង​អាច​មាន​អារម្មណ៍​ដឹង​គុណ និង​សប្បាយ​ចិត្ត។

៣ ក្លាយជាមនុស្សគិតច្រើន ព្រោះតែអ្នកគិតពីអំពើល្អដែល​បាន​ធ្វើ

ការ​មិន​ស្មោះ​ត្រង់ ​ក៏​ធ្វើ​ឲ្យ​យើង​គិត​ច្រើន​ថែម​ទៀត។ ជារៀងរាល់ថ្ងៃ យើង​រង់ចាំការឆ្លើយតប​ពីសេចក្ដីសប្បុរស​នោះ។ រាល់​ពេល​យើង​មាន​ភាព​ច្របូកច្របល់ និង​ជួប​ទុក្ខ​លំបាក​ ដោយ​សារ​យើង​មិន​ដែល​ឃើញ​លទ្ធផល​នៃ​សេចក្ដី​សប្បុរស​របស់​យើង​តបមកវិញ។ វាជាការខ្ជះខ្ជាយពេលវេលា និងការខំប្រឹងប្រែង ដោយសារតែអ្នកកំពុងរង់ចាំអ្វីមួយ​ដែល​មិនមក​តាម​ទម្រង់​ដែល​ចង់បាន។ ឈប់គិតទៅ​ លើលោក​នេះ​គ្មាន​ភាព​ស្មោះត្រង់​ណា ​ល្អ​ជាង​ភាព​ស្មោះត្រង់​នឹង​ខ្លួនឯង​នោះ​ទេ។

៤ ការស្អប់ និងការសងសឹក​អាចកើតឡើង នៅពេលដែលចិត្តសប្បុរសរបស់យើង​មិនតបស្នង

ហានិភ័យមួយទៀត នៅ​ពេលដែលយើងមិនស្មោះត្រង់ គឺយើងងាយនឹង​រំជួលចិត្ត ស្អប់ និង​ខឹងសម្បារ​ចំពោះមនុស្ស​ដែល​មិនតបស្នង​នឹងអំពើ​ល្អ​ដែល​យើងខិតខំជួយគេ។ វា​មិន​មែន​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ ​ដែល​យើង​នឹង​លើក​ទង់​អរិភាព​ព្រោះ​យើង​មិន​ស្មោះ​ត្រង់​ក្នុង​ការ​ជួយ​គេឡើយ។ វាជាការខាតបង់ដ៏ធំមួយ ប្រសិន​បើអ្នកមានសត្រូវច្រើន​នៅ​គ្រប់​ទីកន្លែង។ ការស្អប់អ្នកដ៏ទៃ ​គ្រាន់តែធ្វើឲ្យ​យើងក្លាយជា​មនុស្ស​មិន​រួសរាយរាក់ទាក់ ហើយត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចៀសវាង។ ព្រោះ​មនុស្ស​ ខ្លាច​យើង ហើយមិនចង់ពាក់ព័ន្ធ ​ព្រោះ​យើង​សម្លឹង​ឃើញ​តែ​ផល​ពី​គេ។

៥ ជីវិត​មិន​ស្ងប់​ ព្រោះ​គិត​ពី​ភាព​ល្អ​ពេក

ចំណុច​សំខាន់​គឺ​ការ​មិន​ស្មោះ​ត្រង់​ក្នុង​ការ​ធ្វើ​ល្អ​ នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​មិន​ស្រួល។ អំពើ​ល្អ​ផ្សេងៗ​ដែល​បាន​ធ្វើ ដើម្បី​ឲ្យ​យើង​បន្ត​ចងចាំ និង​ពិចារណា។ រាល់ពេល​ដែលយើងឃើញ​នរណា​ម្នាក់​ត្រូវ​បាន​ជួយ យើង​តែងតែ​មាន​អារម្មណ៍​ថា​ គេនោះ​មានអ្វី​ជំពាក់​នឹងយើង។ ហត់នឿយណាស់​មែនទេ ដែលត្រូវរស់នៅជាមួយការគិតបែបហ្នឹង? តើវាល្អទេ បើយើងមិនគិតពីរឿងល្អទៀត ពេលដែលយើងបានធ្វើវា? មិន​ចាំបាច់​យក​អ្វី​ដែល​យើងធ្លាប់​ធ្វើ​ទៅកាន់​អ្នក​ដទៃ​ទេ ព្រោះ​យើង​មាន​ចិត្ត​ស្មោះត្រង់ចេញពីចិត្ត។

យ៉ាងណាក្ដី ការធ្វើល្អតែមិនស្មោះ វាជាធ្វើបាបខ្លួនឯងវិញទេ។ ដូច្នេះ យើងត្រូវទ្រាំនឹងហានិភ័យទាំងប្រាំខាងលើ ដែលអាចធ្វើឲ្យយើងមិនផ្តោតអារម្មណ៍ និងមិនសប្បាយចិត្ត ខកចិត្ត ម្ងៃៗគិតថានឹងបានផលតបស្នង គេដឹងគុណវិញ។ តាមពិត សេចក្តីល្អពិត អាចនាំសេចក្តីល្អផ្សេងទៀតមករកយើង។ ដរាបណាយើងធ្វើវាដោយស្មោះ នោះផលតបស្នងនឹងបកមកវិញ។ ប្រសិនបើយើងធ្វើព្រោះរំពឹងផល នោះជីវិតយើងនឹងមានតែសំពាធ ការឈឺចាប់ ដូច្នេះឈប់បន្ទោសអ្នកដទៃ ថាគេមិនដឹងគុណ ព្រោះយើងជួយគេរំពឹងលាភសក្ការៈ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពុងវង្វេងផ្លូវក្នុងសង្គមដែលមានមោទកភាពហួសហេតុ អានអត្ថបទហើយនឹងធូរស្រាលចិត្ត

ចុចអាន៖ទម្លាប់មិនល្អ ៩ ចំណុច បណ្ដាលឲ្យអ្នកជុំវិញខ្លួនមិនចូលចិត្តអ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម