វប្បធម៌ ជំនឿ
គេថាយល់សប្តិឃើញត្រីភាពជោគជ័យមកដល់មាត់ទ្វា?
សុបិនឃើញបរិភោគសាច់ត្រីជាកំពូលសុបិនក្នុងជំនឿចិន ព្រោះជាប្រផ្នូលល្អខ្លាំងលើរឿងបីបញ្ចូលគ្នាគឺ កេរ៍ឈ្មោះ លុយកាក់ និងសុខភាព។
ប្រសិនយល់សប្តិថា ទិញត្រីមកធ្វើម្ហូប មានន័យថា នឹងទទួលបានដំណឹងល្អនាពេលអនាគតឆាប់ៗហើយសុខភាពដែលធ្លាប់តែទប់ជ្រាយ ក៏សះឡើងវិញដែរ។
សុបិនហូបសាច់ត្រីទាំងដុំៗ គេជឿថាជាការប្រកាសពីទេវលោកមកប្រាប់មុនពីដំណើរជីវិតដ៏ល្អមិនធ្លាប់មាន និងកម្រងជោគជ័យដ៏កំពុងស្ថិតនៅពីមុខអ្នក។ អ្នកអាចរំពឹងថាភាពសម្បូរបែបនិងទ្រព្យសម្បត្តិ មិនធ្លាប់ហ៊ានគិត នឹងចូលមកក្នុងជីវិត ហើយក៏ជាពេលវេលាដ៏ល្អក្នុងការចេញគម្រោងការវិនិយោគធំៗបាន។
ប៉ុន្តែសុបិនត្រីអាចជានិមិត្តសញ្ញាអវិជ្ជមានប្រសិនបើឃើញយើងបរិភោគត្រីដែលចាប់គេមក មិនមែនទិញ មានន័យថាអ្នកនឹងមានបញ្ហាសុខភាពខ្លះឬអ្នកនឹងជួបគ្រោះថ្នាក់តិចតួចឬថា អ្វីដែលអាក្រក់នឹងកើតឡើងចំពោះនរណាម្នាក់ក្នុងគ្រួសារឬចំណោមមិត្តភក្តិយើងស្រលាញ់ដូច្នេះអាចនិយាយបានថា អវិជ្ជមាន។
សុបិនត្រីលោតចេញពីទឹកក៏ជានិមិត្តសញ្ញាអវិជ្ជមាន។ ក្នុងករណីភាគច្រើនក្តីសុបិននេះចង់មានន័យថាអ្នកនឹងមានភាពមិនសុខស្រួលនៅក្នុងការងារណាមួយ ឬត្រូវបង្ខំផ្លាស់ប្តូរអ្វីមួយចេញ។
ការបានញ៉ាំត្រីក្នុងសុបិន ជាទូទៅផ្សារភ្ជាប់ជាមួយនឹងជីវិតអាជីព ដែលអ្នកណាគេងយល់សប្តិឃើញទៅទិញម្ហូបធ្វើអំពីត្រីមកហូប នឹងមានន័យថាឈានទៅទទួលបានជោគជ័យនៅក្នុងជីវិតពិត លើគ្រប់គម្រោងដែលខ្លួនអនុវត្តនៅក្នុងរយៈពេលបន្ទាប់មិនយូរខាងមុខ ព្រមទាំងក្លាយជាអ្នកមាន។
ប្រសិនបើឃើញខ្លួនយើងត្រូវបានប្រដេញឬវាយប្រហារដោយសត្វ ឬហ្វូងត្រីហើយប្រសិនបើត្រីនោះធំទៀត មានន័យថា យើងកំពុងមានបញ្ហាផ្លូវចិត្តនិងកំពុងព្យាយាមរត់គេចពីបញ្ហាមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនៅក្នុងទំនាក់ទំនងជាមួយគេឯងឬការងារ ដែលជាប្រផ្នូលមិនល្អ។
សុបិនឃើញត្រូវត្រីបរិភោគឬខាំយើង ជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងតែមានសត្រូវជាច្រើននៅក្នុងជីវិតហើយពួកគេចង់ធ្វើបាបអ្នក ប្រយ័ត្នព្រោះកេរ្តិ៍ឈ្មោះនិងការប៉ុនប៉ងបំផ្លាញអនាគតយើង។
សុបិនឃើញត្រីចេះនិយាយជាប្រផ្នូលអាក្រក់។ ជាការពិតក្តីសុបិនបែបនេះចង់ប្រាប់មុនថា យើងនឹងមានបញ្ហាក្នុងការទំនាក់ទំនងជាមួយគេឯង មេកោយគ្រួសារ ហើយនឹងមានអារម្មណ៍ឯកោ។
សុបិនឃើញត្រីហោះវិញ ជានិមិត្តសញ្ញាវិជ្ជមានដែលម្ចាស់សុបិន នឹងអាចជំនះរាល់ឧបសគ្គនៅលើផ្លូវចេញហើយអាចដោះស្រាយចោលនូវរាល់បញ្ហាដែលធ្លាប់បានរំខានជាយូរមកហើយ។
សុបិនឃើញធុងត្រីជាសញ្ញាព្រមានមួយថា មិនគួរចូលរួមលូកដៃក្នុងបញ្ហារបស់អ្នកដទៃទេទេ គួរតែគ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនក៏មិនគួរព្យាយាមគ្រប់គ្រងជីវិតអ្នកដទៃដែរ។ ចំណែកបើធុងត្រីពេញដោយមច្ឆារវើក ក៏អាចមានន័យថាសំណាងល្អនៅក្នុងអាជីពសព្វថ្ងៃ។
សុបិនឃើញសម្អាតធុងត្រីមានន័យថា យើងនេះកំពុងធ្វើពុតជាអ្វីដែលខុសពីរឿងពិតរបស់យើង គឺលាក់បាំងលក្ខណៈអវិជ្ជមាន។
សុបិនឃើញអ្នកនេសាទមានន័យថាអ្នកត្រូវរកការសំរាកលំហែខ្លះ ហើយលះបង់ពេលវេលាឱ្យបានច្រើនសម្រាប់ខ្លួនឯងផង ។ បើក្នុងសុបិននោះ អ្នកនេសាទកំពុងចាប់ត្រីផង គឺជាសញ្ញាផ្លាស់ប្តូរអ្វីមួយនៅក្នុងឥរិយាបថផ្ទាល់ខ្លួន ក្នុង ការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេង ឬឈានដល់ផ្លាស់ប្តូរអ្វីមួយដែលចាំបាច់ត្រូវមានភាពអត់ធ្មត់។
សុបិនចង់សម្លាប់ត្រីមានអត្ថន័យវិជ្ជមានហើយមានន័យថាអ្នកនឹងទទួលបានជោគជ័យដ៏អស្ចារ្យនាពេលអនាគត។ ប្រសិនបើអ្នកមានគូប្រជែងឬសត្រូវណាមួយនៅក្នុងជីវិត អ្នកនឹងកម្ចាត់ពួកគេទាំងអស់បានក្លាយជាអ្នកឈ្នះគ្រប់ស្ថានភាពទាំងអស់៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញផ្លែឈើពេញដើមជាសញ្ញានៃពាណិជ្ជកម្មដំណើរការល្អ ជំងឺនានារលាយបង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា