ផ្អែកតាមការទស្សន៍ទាយនៅ ក្នុងខែធ្នូនេះ ក្រុមតារានិករខាងក្រោម អាចថាមានសំណាងខ្លះ អត់ខ្លះ ។ ប៉ុន្តែមិនមែនមានន័យថា អត់សូម្បីតែមួយនោះទេ វាទាមទារឲ្យមានការលះបង់ និងការវិនិយោគខ្លះៗ ដែរ។
១ Libra ប្រញាប់ចាប់យកអ្វីដែលអ្នកចង់បាននៅ ពេលនេះ កុំយឺតយ៉ាវ ឱកាសមិនមែនចេះតែមាននោះទេ។ ដោយសារតែអ្នកជាប្រភេទមនុស្សមានចិត្តធំ មានចិត្តល្អ និងគួរឲ្យស្រលាញ់ ជាទីរាប់អានរបស់មនុស្សផងទាំងពួង។
២ Sagittarius សូម្បីតែរឿងតូចតាច ក៏ធ្វើឲ្យខូចចិត្តបានដែរ។ ប៉ុន្តែយ៉ាងណា ក្នុងខែធ្នូនេះ មិនមែនមានន័យថា អ្នកមានតែទុក្ខសោកនោះទេ។ បើព្យាយាម នោះសំណាងនឹងរត់មកខ្លះដែរ។
៣ Leo ជោគជ័យមិនមែនមកដោយងាយទេ ប៉ុន្តែអ្នកអាចធ្វើវាបានគ្រប់ពេល។ កុំរុញរា កុំខ្ចិល ខែធ្នូអាចជាឱកាសផងជាការបរាជ័យផង។
៤ Taurus បើអ្នកជាអ្នកលក់ដូរ នោះអតិថិជននិងអាណិតអាសូរ អ្នកត្រូវការការនឿយហត់បន្តិច ដើម្បីទទួលបានវា ប៉ុន្តែការលះបង់ទាំងនេះ សុទ្ធតែមានតម្លៃ។
៥ Pisces ខែនេះអ្នកនឹងមានសំណាងល្អ សម្រេចបានលាភជ័យ ត្រជាក់ត្រជំភ្លឺថ្លាក្នុងជីវិត។
៦ Virgo អាចថា សំណាងជាមួយការធ្វើដំណើរ និងយានជំនិះ នឹងមានប្រភពចំណូលច្រើនជាងមួយ។
៧ Capricorn កំណត់ខ្លួនអ្នកឡើងវិញ ឱកាសដើម្បីចាប់ផ្ដើមអាជីវកម្មថ្មី គឺជាការចាប់ផ្ដើមដ៏ល្អ។ កុំរុញរានឹងអ្វីដែលហៅថាឱកាស នៅ នឹងមុខឲ្យសោះ។
៨ Gemini រាសីនឹងឡើងខ្ពស់ត្រដែត ហត់បន្តិច តែឃើញលុយហូរចូលមកជានិច្ច ។ ដូច្នេះត្រូវខិតខំព្យាយាមលះបង់ភាពខ្ចិលច្រអូសខ្លះៗ។
៩ Aquarius តើអ្នកចង់ធ្វើអ្វី ដើម្បីស្វែងយល់បន្ថែមនៅ ខែធ្នូនេះ ដូចជាអភិវឌ្ឍខ្លួនឯង នោះហើយរឿងល្អ នឹងតាមពីក្រោយ។
១០ Cancer នឹងមានសំណាងក្នុងការងារ ប៉ុន្តែហត់នឿយបន្តិច តែនឹងជោគជ័យ បើទោះបីជាយឺតៗក៏ដោយ អ្នកនឹងទទួលបានរឿងល្អៗ ចូលមកឥតដាច់មិនខាន។
១១ Scorpio អ្នកគួរតែវិនិយោគលើខ្លួនឯង។ កុំឈប់នៅទីនោះទ្រឹងតែឯង ។ ចង់បានអ្វីមួយ ទាល់តែចេះវិនិយោគនិងលះបង់ខ្លះ។
១២ Aries ត្រូវមានការតាំងចិត្តដើម្បីជោគជ័យ។ កែប្រែឲ្យកាន់តែប្រសើរឡើង ទើបឃើញលិទ្ធផលនាថ្ងៃខាងមុខ៕
គ្រូ ណុប
ចុចអាន៖តារានិករ ៣ នេះ មានវាសនាជាអ្នកវិនិយោគលើអចលនទ្រព្យ ជោគជ័យតាំងពីកំណើត
ចុចអាន៖តារានិករមួយដួងនេះ ហាមទុកចិត្តរឿងការងារជាមួយនរណា ឬចុះកិច្ចសន្យាសំខាន់ៗ ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ ០៥ ធ្នូ ប្រយ័ត្នមានបញ្ហាធំ