វប្បធម៌ ជំនឿ
ដើមឬស្សី មានទំនាក់ទំនងអ្វីនឹងរាសីមនុស្សឆ្នាំ វក ម្សាញ់ ថោះ និងមមែ?

មនុស្សឆ្នាំម្សាញ់៖ ជាតិជាសត្វពស់ រមែងតែងទម្លាប់ជ្រើសយកព្រៃឬស្សី មកធ្វើជាជម្រកដ៏សុខសាន្តមួយ។ ចូរមានដើមឬស្សីក្នុងរបងផ្ទះឬក្លោងទ្វារ ឬអាចតាំងជាសង្ហារឹមធ្វើពីធាតុឬស្សី ដែលជាហុងស៊ុយ ធ្វើឱ្យគេហដ្ឋាននោះក្លាយជាទីសំចតយ៉ាងមានសុវត្ថិភាព និងមានភាពរីកចម្រើនកើ់តជាកូន ពូនជាចៅតរៀងបាន។

មនុស្សឆ្នាំវក ៖ សត្វស្វាចិញ្ចឹមជីវិតពឹងលើរុក្ខជាតិ ១១ ប្រភេទ។ ទោះយ៉ាងណាស្លឹកឫស្សីមានទំហំ ប្រមាណជា ៧៧% នៃរបបអាហាររបស់ពួកគេ។ សត្វស្វា Bale ក៏ស៊ីស្លឹកឫស្សីច្រើនដែរ ដើម្បីចៀសវាងការពុលដោយសារជាតិសាយតានដែលកកកុញនៅក្នុងស្លឹកឈើនានា។ វិទ្យាសាស្ត្របានរកឃើញថា ស្វាតែងចំណាយពេលស្ទើរតែពេញមួយជីវិត នៅលើដើមព្រៃឫស្សីដោយបរិភោគស្លឹកខ្ចីៗ។ ចូរទម្លាប់សែនម្ហូបទំពាំង ឬមានលំអរដើមឬស្សីក្បែរសសរផ្ទះ។

មនុស្សឆ្នាំថោះ ៖ ពន្លកឬស្សីមិនមែនជាជម្រក ក៏ពុំមែនជាអាហារល្អនៃពពួកទន្សាយដែរតែបែរជាកំពូលឱសថព្យាបាល ពេលទន្សាយគុ្រន។ មនុស្សឆ្នំាថោះ អាចមានគំនូរឬស្សីនៅក្នុងផ្ទះ ក្បាលដំណេក ឬកន្លែងធ្វើការដើម្បីទម្លុះឧបសគ្គ និងបង្កើននូវថាមពលសុខភាពបានរឹងមាំ។

មនុស្សឆ្នាំំមមែ៖ អ្នកគង្វាលពពែ តែងនិយមទុកសត្វឱ្យនៅព័ទ្ធជុំវិញផ្លូវក្បែរស្ទឹង ឬតាមផ្លូវច្រកចេញពីព្រៃសម្រាប់ឱកាសបរិភោគពន្លកឫស្សី។ នៅប្រទេសជាច្រើនពពែនិយមយកកំដៅក្រោមដើមព្រៃឬស្សី សម្រាប់បង្កាត់ពូជនិងគេងលង់លក់នៅក្នុងម្លប់ឬស្សីអំឡុងរដូវរងារយ៉ាងសុខសាន្ត។ ចូរមានភួយ ឬខ្នើយកម្រាលពូក ដែលមានរូបឬស្សី ឬក្រណាត់ខោអាវក៏បានដើម្បីបង្កើនថាមពលសុភមង្គលក្នុងជីវិតអ្នកឆ្នាំមមែ៕

គ្រូ ឯម
ចុចអាម៖ ដឹងថា ក្នុងដើមឬស្សីមានគជ់មានតម្លៃដែរទេ?
ចុចអាន៖ ជំនឿបុរាណមកថា បើឃើញសត្វនេះនៅឯណា ស្នេហា និងសំណាងកំពុងប៉ិចពន្លកនៅទីនោះ
-
KPT+៤ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣