Connect with us

វប្បធម៌ ជំនឿ

សុបិនស្នេហា ៖ អត្ថន័យសុបិនកាន់ដៃ និងការបកស្រាយ

បានផុស

នៅ

ដៃនៅក្នុងក្តីសុបិន្តជារឿយៗបង្ហាញពីទំនាក់ទំនងរបស់អ្នកជាមួយមនុស្សផ្សេងទៀតដែលបង្ហាញខ្លួន។ ដៃជានិមិត្តរូបនៃការការពារ និមិត្តរូបសិទ្ធិអំណាចយុត្តិធម៌ ហើយក៏ជានិមិត្តរូបនៃការប្រាស្រ័យទាក់ទងស្នេហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកាន់ដៃគ្នាជាមួយនរណាម្នាក់ក្នុងយល់សប្តិ មិនអាចប្រកែកបានទេ គឺមុននឹងក្រោយអ្នកទំាងពីរត្រូវតែស្រលាញ់គ្នា។

ភាពស្និទ្ធស្នាលជាមួយបុគ្គលនោះក្នុងសុបិន តាមរយៈឱ្យឬថើបមិនរឹងមាំស្មើនឹងកាន់ដៃគ្នាឡើយ ព្រោះសុបិនកាន់ដៃ​តំណាង​ស្ថិរភាពយូរអង្វែងនៃសេចក្តីស្រឡាញ់រវាងពួកគេ។

យើងកាន់ដៃគ្នាជាមួយមនុស្សដែលយើងស្រឡាញ់ ប៉ុន្តែយើងក៏អាចកាន់ដៃនរណាម្នាក់នៅក្នុងសុបិន ពេលជីវិត​ពិត យើងចង់ជួយជ្រោមជ្រែង​និងការពារមនុស្សនោះ។

សុបិន្តអំពីការកាន់ដៃជារឿយៗ និមិត្តរូបបង្ហាញពីភាពចាំបាច់ក្នុងការជួយនរណាម្នាក់ឬនរណាម្នាក់ជួយអ្នក។ ពេលខ្លះក្តីសុបិន្តទាំងនេះលើកទឹកចិត្តអ្នកឱ្យស្នើសុំនរណាម្នាក់ឱ្យមកជួយក្នុងស្ថានភាពដែលអ្នកអាចស្ទាក់ស្ទើរក្នុងការស្នើសុំ។

ក្តីសុបិន្តនៃការកាន់ដៃមិនមែនជាក្តីសុបិន្តទូទៅទេ ប៉ុន្តែជារឿយៗបង្ហាញពីស្នេហាជ្រាលជ្រៅ ការភ្ជាប់ទំនាក់ទំនង និងចិត្ត​ស្នេហាស្មោះដែលអ្នកនៅតែមានចំពោះមនុស្សនេះ។ ជារឿយៗក្តីសុបិន្តបែបនេះ បង្ហាញពីការថប់បារម្ភនិងការភ័យខ្លាចរបស់អ្នកចំពោះមនុស្សដែលដៃរបស់អ្នកកំពុងកាន់ក៏ថាបាន អ្នកប្រហែលជាខ្លាចបាត់បង់ទំនាក់ទំនងជាមួយបុគ្គលនេះឬមនុស្សម្នាក់នេះដែលចាកចេញពីអ្នកដោយហេតុផលខ្លះ។

ការកាន់ដៃជាធម្មតាគឺជាសកម្មភាពដែលមានភាពស្និទ្ធស្នាលបំផុត ហើយអាចបង្ហាញពីអារម្មណ៍ខាងក្នុងចេញមកជាំខ្លាំងចំពោះនរណាម្នាក់ដែលយើងស្រលាញ់បំផុត។ ជារឿយៗនេះជាសុបិនល្អ។

បើអ្នកសុបិនយប់មិញ ឃើញ​កាន់ដៃភេទផ្ទុយ ​ហើយបើមាន​ចិត្ត​ចំពោះគ្នាកន្លងមកទៀត នឹងជួបគ្នា​វិញឆាប់ៗ ដោយស្ថានភាពស្អិតរមួតជាងមុន សុបិននេះ ច្រើនតែបង្ហាញពីការជួបស្នេហានិងការស្រលាញ់ពីនរណាម្នាក់ឆាប់ៗនេះ។

ប្រសិនបើអ្នកនៅលីវ ហើយអ្នកសុបិនកាន់ដៃគ្នាជាមួយនរណាម្នាក់នោះក្តីសុបិន្តនោះអាចបង្ហាញថា អ្នកនឹងជួបមនុស្សដែលឆាប់ៗនេះ​នឹងក្លាយជាមនុស្សសំខាន់មែនទែន​នៅក្នុងជីវិតរបស់អ្នក ហើយអាចជាចំណាប់អារម្មណ៍ស្នេហាថ្មីរបស់អ្នក។

ពេលខ្លះក្តីសុបិន្តនេះក៏អាចបង្ហាញថា ម្ចាស់សុបិន​នឹង​មានសំណាងល្អនៅថ្ងៃខាងមុខ។
​ចំពោះ សុបិនកាន់ដៃជាមួយជនចម្លែក នរណាម្នាក់ដែលអ្នកមិនដែលស្គាល់សោះនៅក្នុងជីវិតពិត ក្តីសុបិននេះគឺជាការប្រកាសអំពីការចាប់ផ្តើមនៃទំនាក់ទំនងថ្មី ដែលមានការប្តេជ្ញាចិត្តខ្ពស់​ហើយវាកើតមាន​ឆាប់ៗនេះ។

សុបិនកាន់ដៃគ្នា ជាមួយមនុស្សដែលអ្នកស្រលាញ់ ចូលចិត្តខ្លាំង ច្រើនតែជាសញ្ញាល្អ។ វាអាចបង្ហាញថាអារម្មណ៍របស់អ្នកចំពោះមនុស្សម្នាក់នេះ និងរបស់គេចំពោះ​យើងវិញ កាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ ក្តីសុបិននេះបង្ហាញថាអ្នកគិតអំពីមនុស្សនេះខ្លាំងណាស់ហើយអ្នកស្រមៃថាអ្នកនៅជាមួយគេ ក្នុងទំនាក់ទំនងដែលមានការប្តេជ្ញាចិត្តយូរអង្វែងនឹងគ្នា គេក៏ចង់បានដូចច្នេះ។

សុបិនកាន់ដៃកុមារ វិញឬដើរនិងកាន់កូនខ្លួនគឺជាសញ្ញាល្បង្ហាញពីការដោះស្រាយបានគ្រប់បញ្ហាលំបាកមួយចំនួននៅក្នុងជីវិតរបស់អ្នករួចរាល់។ វាអាចបង្ហាញថាការស្វែងរកដំណោះស្រាយងាយស្រួល ចំពោះបញ្ហាដែលរំខានអ្នកមួយរយៈកន្លងមក។

ក្តីសុបិន្តនេះបង្ហាញពីការពេញចិត្តរបស់អ្នកដែលអាចធ្វើបានសម្រេចអ្វីមួយ៕

គ្រូ ឯម

ចុចអាន៖​ ម៉ូដចិញ្ចៀនភ្ជាប់ពាក្យដែលគួរប្រើឲ្យសក្តិសមជាមួយរាសីខែកំណើត

ចុចអាន៖​ វិភាគលំអិតអំពី សុនខ ក្នុងក្តីសុបិនមានន័យយ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម