វប្បធម៌ ជំនឿ
រថយន្តដែលអ្នកស្រលាញ់ នឹងបង្ហាញពីអត្តចរិតពិតពីខាងក្នុង
បើនិយាយពីរថយន្ត អ្នកខ្លះមានជំនឿលើពណ៌រថយន្តថាជាលាភសំណាងតាមថ្ងៃខែឆ្នាំកំណើត ដែលអាចជួយពង្រឹងអាជីពឲ្យរីកចម្រើន ឬហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន។
លើសពីនេះ រថយន្តមិនត្រឹមជាហុងស៊ុយនាំលាភសំណាងមួយមុខ ប៉ុន្តែចំពោះអ្នកដែលមានជំនឿ សូម្បីតែអ្នកស្រលាញ់ឬប៉ងគិតចង់បាន ក៏អាចបង្ហាញពីអត្តចរិតពីខាងក្នុងថា ជាមនុស្សប្រភេទណាបានដែរ។
១ រថយន្ត BMW

អ្នកដែលជ្រើសរើសម៉ាកនេះ ច្រើនតែជាមនុស្សស្លូតបូត មានភាពផ្អែមល្ហែម បើស្រលាញ់អ្នកណាម្នាក់ នឹងស្រលាញ់គេពេញមុខ។ បើជាបុរសវ័យវិញ ម្ចាស់យានយន្តនេះគឺជាបុរសដែលមានការតាំងចិត្តខ្ពស់លើកិច្ចការងារដែលខ្លួនបានធ្វើជានិច្ច។
២ រថយន្ត BENZ

ក្រុមមនុស្សដែលស្រលាញ់រថយន្តស៊េរីនេះ គឺជាមនុស្សដែលមានភាពកក់ក្ដៅ តែភាគច្រើនកម្រនិយាយ តែពេលបាននិយាយ បែរនិយាយបែកអូរហូរស្ទឹងមិនឈប់រហូតទៅជាគេធុញទ្រាន់វិញ។ ជាងនេះទៅទៀត គេក៏ជាមនុស្មោះត្រង់និងស្រលាញ់មិត្តទុកដូចសាច់ញាតិខ្លួនដែរ។
៣ រថយន្ត HONDA

មនុស្សដែលស្រលាញ់រថយន្ត HONDA គឺជាក្រុមដែលមានទម្លាប់ធ្វើអ្វីក៏តែងតែខ្វល់ពីអារម្មណ៍អ្នកដទៃ ចេះប្រយ័ត្ននិងមិនក្រអឺតក្រទម បង្កជាជម្លោះដល់នរណាឡើយ។ ក្រុមនេះចេះក្រែងចិត្ត មានសុជីវធម៌ល្អក្នុងខ្លួន រហូតធ្វើឲ្យគេពេញចិត្តនិងចង់នៅក្បែរច្រើន។
៤ រថយន្ត NISSAN

ក្រុមដែលស្រលាញ់រថយន្តប្រភេទនេះ មានទម្លាប់និយាយមិនគិតពីអ្នកដទៃ មិនខ្វល់ពីអ្នកណាទាំងអស់ ហើយក៏ចូលចិត្តនិយាយដើមអ្នកដទៃពីក្រោយខ្នងផងដែរ។ ប៉ុន្តែចំណុចល្អមួយ គឺពួកគេស្មោះត្រង់នឹងអ្នកជុំវិញ ហើយក៏មានទំនោរជាមនុស្សដែលគិតច្រើនបន្តិច។
៥ រថយន្ត MITSUBISHI

ប្រភេទនេះជាក្រុមមនុស្សដែលស្រលាញ់គ្រួសារខ្លាំង បើគេធ្វើអ្វីមួយតែតែដាក់គ្រួសារជាមុនសិន។ ប៉ុន្តែច្រើនតែជាមនុស្សខ្មាស់អៀន ចូលចិត្តញញឹមដាក់អ្នកដើរកាត់ ស្អប់ការបៀតបៀនអ្នកដទៃ មិនចូលចិត្តប្រើកម្លាំង ហើយសងសឹកចំពោះសត្រូវវិញ នៅពេលចាំបាច់ប៉ុណ្ណោះ។
៦ រថយន្ត MG

អ្នកជាមនុស្សដែលមានអាថ៌កំបាំងច្រើន ចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តការសរសើរ ចូលចិត្តភាពយុត្តិធម៌ ចូលចិត្តបណ្តាក់ទុនរកស៊ីជាមួយដៃគូ និងរង់ចាំប្រាក់ចំណេញមកដល់មុខផ្ទះ៕
គ្រូ ណុប
ចុចអាន៖រើសរូបភាព ១ ក្នុងចំណោម ៣ បង្ហាញពីសុភមង្គលក្នុងគ្រួសារបច្ចុប្បន្ន
ចុចអាន៖ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ