Connect with us

វប្បធម៌ ជំនឿ

៦ ចំណុច គួរដឹងពីទិវាមរណៈ របស់ប្រទេស ម៉ិកស៊ិក

បានផុស

នៅ

ទិវាមរណៈគឺជាពិធីបុណ្យនៃជីវិតនិងការស្លាប់ ខណៈទិវានេះមានដើមកំណើតនៅម៉ិកស៊ិក តែគេប្រារព្ធវានៅទូទាំងអាមេរិកឡាទីនជាមួយនឹងការតុបតែងលលាដ៍ក្បាល និងគ្រោងឆ្អឹងចម្រុះពណ៌រៀងរាល់ថ្ងៃទី២ ខែវិច្ឆិកា ។ ខាងក្រោមនេះជា រឿងសំខាន់ៗចំនួន ៦ចំណុច ដែលគួរដឹងអំពីទិវាដ៏ស្រស់បំព្រងនៃប្រទេសម៉ិចស៉ិចកូ ដូចជា ៖

១. ទិវានេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវាមរណៈមានដើមកំណើតពីជនជាតិ Aztec, Toltec និងជនជាតិ Nahua ។ ពួកគេចាត់ទុក “ការកាន់ទុក្ខ” ជារឿងមិនគោរពដល់អ្នកស្លាប់ ។ សម្រាប់​វប្បធម៌​មុន​សតវត្សទី១៦ ការ​ស្លាប់​គឺ​ជា​ដំណាក់​កាល​ធម្មជាតិ​ក្នុង​ដំណើរ​ជីវិត​ដ៏​យូរ​អង្វែង សម្រាប់អ្នកស្លាប់វិញនៅតែជា សមាជិកនៃសហគមន៍រក្សានៅរស់ក្នុងការចងចាំ ហើយក្នុងអំឡុងពេល Día de los Muertos ពួកគេនឹងត្រឡប់ទៅផែនដីវិញមួយរយៈពេលខ្លីដើម្បីជួបជុំកូនចៅ និងទទួលសំណែន ។

២. ទទួលស្គាល់ដោយអង្គការ យូណេស្កូ

នៅក្នុងឆ្នាំ២០០៨ អង្គការយូណេស្កូបានទទួលស្គាល់សារៈសំខាន់នៃ Día de los Muertos ដោយបន្ថែមថ្ងៃឈប់សម្រាកទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

៣.  អាសនៈ​ជា​ប្រពៃណី​ដ៏​សំខាន់

អាសនៈដែលធ្វើឡើងនៅលើចេតិយ៍ ឬវេរ៉ង់ដា មិនមែនធ្វើឡើងសម្រាប់គោរពបូជាទេ គេធ្វើសម្រាប់ស្វាគមន៍ព្រលឹងសាច់ញាតិមកកាន់ដែនដីនៃមនុស្សវិញ ។ នៅតាមផ្លូវ និងនៅអាសនៈ គេមានបាចផ្កា Marigolds ដើម្បីតុបតែងលម្អ និងនាំផ្លូវព្រលឹង ចំណែកឯផ្សែង​ចេញ​ពី​គ្រឿង​ក្រអូប​ដែល​ធ្វើ​ពី​ជ័រ​ដើម​ឈើវិញគឺ សម្រាប់បញ្ជូន​ការ​សរសើរ និង​បន់ស្រន់ ហើយ​បន្សុទ្ធ​តំបន់​ជុំវិញ​អាសនៈ ។

៤. អក្សរលើលលាដ៏ក្បាល

កំឡុងចុងសតវត្សទី១៨ និងដើមសតវត្សទី១៩ គេប្រើលលាដ៏ក្បាលសិប្បនិម្មិតដើម្បីសរសេរអំពីកំណាព្យខ្លីៗបែបកំប្លែងធ្វើឲ្យអ្នកនៅរស់ស្ដាប់ហើយទប់សំណើចមិនបាន ។ មកទល់បច្ចុប្បន្ន ទម្លាប់នេះត្រូវរក្សាបានយ៉ាងល្អ ។

៥. ថ្វាយម្ហូបដល់ព្រលឹងដែលមកលេង

គេជឿថាការធ្វើដំណើរពីឋានខ្មោចមកឋានមនុស្សជា ដំណើរដ៏ហត់មួយ ដូច្នោះហើយទើបគេមានការរៀបចំម្ហូបអាហារ ភេសជ្ជៈសម្រាប់សាច់ញាតិនៅអាសនៈរួចស្រេចទុកពេលគាត់មកដល់ ។

៦. មានឈុតពាក់លេង

ដោយសារបុណ្យនោះមិនមែនជាកាន់ទុក្ខ ហើយណាមួយគេចាត់ទុកវាថាជាទិវាកម្សាន្តផងនោះ ទើបមានការលេងកម្សាន្តដល់ដងខាងក្រៅផ្ទះ ។ មនុស្សជាច្រើនស្លៀកពាក់ជាខ្មោច គូសមុខ ស្លៀករ៉ូប និងធ្វើសម្លេងជាដើម ។

ចំណុចខាងលើគ្រាន់តែជាចំណេះដឹងមួយភាគតូចប៉ុណ្ណោះពីវប្បធម៌-អរិយធម៌នៃប្រទេសម៉ិកស៊ិក​ ប៉ុន្តែអាចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មនុស្សជុំវិញពិភពលោកបានច្រើនគួរសមមិនចាញ់វប្បធម៌-អតិយធម៌ប្រទេសផ្សេងៗប៉ុន្មានឡើយ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មូលហេតុជនជាតិជប៉ុនសម័យមុន និយមធ្មេញខ្មៅស្ទើរតែគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម