ព័ត៌មានអន្ដរជាតិ
មនុស្ស៤១នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងត្បូងម៉ិកស៊ិក
គ្រោះថ្នាក់ចរាចរណ៍ដ៍សាហាវបំផុត១ រវាងរថយន្តក្រុងនិងរថយន្តដឹកទំនិញនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក បង្កជាអណ្ដាតភ្លើងឆាបឆេះសម្លាប់មនុស្សចំនួន៤១នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១០ខែកុម្ភៈនេះ។

អាជ្ញាធរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅជិតទីក្រុង Escarcega ដោយរថយន្តដឹកទំនិញ បុកជាមួយរថយន្តក្រុងដែលផ្ទុកមនុស្ស៤៨នាក់កំពុងធ្វើដំណើរពីទីក្រុង Cancun ទៅកាន់រដ្ឋ Tabasco កាលព្រឹកព្រលឹមថ្ងៃសៅរ៍ បណ្តាលឲ្យស្លាប់អ្នកដំណើរ៣៨នាក់ និងអ្នកបើកបរ២នាក់ ក្នុងនោះមានទាំងអ្នកបើកបររថយន្តដឹកទំនិញផងដែរ។
រហូតមកដល់ពេលនេះ ប្រតិបត្តិការកំណត់អត្តសញ្ញាណនៅតែបន្តធ្វើនៅឡើយ ដោយសាកសពចំនួន១៨ប៉ុណ្ណោះត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែច្រើននាក់ទៀតត្រូវបានបាត់ បន្ទាប់ពីបុកគ្នារថយន្តក្រុងបានឆាបនេះយ៉ាងខ្លាំង។
ពាក់ព័ន្ធហេតុការណ៍នេះ ប្រតិបត្តិកររថយន្តក្រុង Tours Acosta បានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តក្រុងស្ថិតក្នុងស្ថានភាពល្អបំផុត ដោយធ្វើដំណើរក្នុងល្បឿនមធ្យម ដោយអនុលោមតាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ប៉ុន្តែរថយន្តដឹកទំនិញដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាបានជ្រុលទៅបុករថយន្តក្រុង៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


